អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

បុរស​ធ្លាក់​ពី​ចុង​ត្នោត​និង​អ្នក​ជម្ងឺ១១នាក់​បានទទួល​អំណោយមនុស្សធម៌​សាខា​កាកបាទក្រហម​ខេត្តពោធិ៍សាត់


បុរសរងគ្រោះ ឈ្មោះ ស៊ិន សុខលី អាយុ២៦ឆ្នាំ រស់នៅ​ភូមិ​ដង​ឡង ឃុំ​កោះ​ជុំ ស្រុក​កណ្តៀង បាន​ធ្លាក់​ពី​ចុង​ត្នោត​រងរបួស​ធ្ងន់​ក្នុងខណៈ​ស៊ីឈ្នួល​ឡើង​កាប់​ស្លឹកត្នោត​កាលពី​ថ្ងៃទី១៩ខែមិថុនា​និង​អ្នក​ជម្ងឺ១១នាក់​ដែល​កំពុង​សម្រាក​ព្យា​ល​នៅ​មន្ទីរពេទ្យបង្អែក ត្រូវបាន​លោក ខូ​យ រី​ដា ប្រធាន​គណៈកម្មាធិការ​សាខា លោក វ៉ាន់ ហ៊ាង នាយក​ប្រតិបត្តិ​សាខា​កាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់​ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​មនុស្សធម៌​កាកបាទក្រហម ខេត្ត​ផ្តល់​ជួននា​ព្រឹក​ថ្ងៃទី២៣ខែមិថុនា​ឆ្នាំ២០១៥នៅ​មន្ទីរពេទ្យ។

        លោក​ខូ​យ រី​ដា មាន​ប្រសា​ស​ន៏​ថា ជានិច្ចកាល​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត តែងតែបាន​ចុះសួរសុខទុក្ខ​និង​នាំយក​អំណោយ​មនុស្សធម៌​ផ្តល់​ជួន​គ្រួសារ​រងគ្រោះ​ដោយ​គ្រោះធម្មជាតិ ជន​ចាស់ជរា​គ្មាន​ទីពឹង កុមារកំព្រា​និង​ស្ត្រី​មាន​ផ្ទៃពោះ​ជាដើម​នៅក្នុង​ខេត្ត ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការជួយ​សម្រាល​ការលំបាក​ជួន​ប្រជាពលរដ្ឋ​រងគ្រោះ​និង​ក្រីក្រ។  លោក​បាន​លើក​ទៀតថា កាកបាទក្រហម  កម្ពុជា​ដែលមាន​សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជា​ប្រធាន​បាន​យកចិត្តទុកដាក់​ខ្លាំងណាស់​ចំពោះ​ពលរដ្ឋ​រងគ្រោះ​ដោយ​គ្រោះធម្មជាតិ​និង​ក្រីក្រ​ត្រូវតែ​ផ្តល់​ជូនអំណោយ​មនុស្សធម៌​នេះ​ដោយ​មិន​ប្រកាន់​អំពី​និន្នាការ​អ្វី​ឡើយ។ជាក់ស្តែង​នាពេលនេះ​រូបលោក​រួម​ជាមួយនឹង​មន្ត្រី​សាខា​និង​គណកម្មការ​ស្វែងរក​មូលនិធិ​សាខា​បាន​ចុះ​មកដល់​មន្ទីរពេទ្យ​ផ្ទាល់​នេះ​គឺជា​ការយកចិត្តទុកដាក់​ចំពោះ​អ្នក​ជម្ងឺ​ហេតុនេះ​សូម​ឲ្យ​អ្នក​ជម្ងឺ​ទាំងអស់​ឆាប់​ជាសះស្បើយ  និង​ឆាប់​បាន​វិលត្រឡប់​ទៅផ្ទះ​វិញ​ដើម្បី ជម្រុញ​ការងារ​បង្កបង្កើនផល​ស្តារ​សេដ្ឋកិច្ច​គ្រួសារ​ឡើងវិញ។អំណោយ​មនុស្សធម៌​រប​ស់​សាខា​គឺ​ផ្តល់​ជួន​បុរស​ធ្លាក់​ចុង​ត្នោត​រួមមាន​ទឹក​សុទ្ធ២កែស ត្រីខ២០កំប៉ុង ទឹកដោះគោឆៅ២២កំប៉ុង​ស្កស១គីឡូក្រាម មុង១ភួយ១ក្រមា១សារុង១និង​ថវិកា១០ម៉ឺន​រៀល​និង​អ្នក​ជម្ងឺ​សម្រាក​នៅ​បន្ទប់​ក្រោយ​វៈ កាត់​មាន​ចំនួន១១នាក់​ក្នុងម្នាក់ៗថវិកា ៥ម៉ឺន​រៀល​ផងដែរ៕ ព.