អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

សាខា​កាកបាទក្រហមកម្ពុជា ខេត្ត ឧ​ត្ត​រ​មានជ័យ ផ្តល់ជំនួយ​មនុស្សធម៌​ដល់​គ្រួសារ​រងគ្រោះ​ដោយសារ​រន្ទះបាញ់​នៅ​ភូមិ រុងរឿង ឃុំ​អំពិល ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧ​ត្ត​រ​មានជ័យ


គ្រួសារ​រងគ្រោះ​ដោយសារ​រន្ទះបាញ់​នៅ​ភូមិ រុងរឿង ឃុំ​អំពិល ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧ​ត្ត​រ​មានជ័យ កាលពី​ល្ងាច​ថ្ងៃទី១៤ខែមិថុនា​ឆ្នាំ២០១៥ បានទទួល​អំណោយ​មនុស្សធម៌​ពីសា​ខា​កាកបាទក្រហមកម្ពុជា​ខេត្ត។ ក្នុង​ពិធី​ប្រគល់​អំណោយ​មនុស្សធម៌​នេះ លោក ហាំង ម៉េង ប្រធានកិត្តិយស​អនុសាខា​កាកបាទក្រហមកម្ពុជា​ស្រុក​បន្ទាយ​អំពិល​បាន​សម្តែង​ការចូលរួម​រំលែក​ទុក្ខ​ដល់​ក្រុមគ្រួសារ​សព​និង​ពាំនាំ​នូវ​ការ​ផ្តាំ​សួរសុខទុក្ខ​ពី​សំណាក់​ សម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី​ហ៊ុនសែន ​ប្រធាន​កាកបាទក្រហមកម្ពុជា និង​ពី​សំណាក់ ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ផងដែរ។

ឆ្លើយតប​ជាមួយ​ទឹកចិត្ត​មនុស្សធម៌​នេះ​គ្រួសារ​សព​បាន​សម្តែង​នូវ​ទឹកចិត្ត​រំភើប និង​កក់ក្តៅ​នូវ​សណ្តាន​ចិត្ត​ចូលរួម​រំលែក​ទុក្ខ​របស់​កាកបាទក្រហម​កម្ពុជា និង​រដ្ឋអំណាច​គ្រប់លំដាប់​ថ្នាក់​ដែលជា​និច្ច​ជា​កាល​តែងតែ​យកចិត្តទុកដាក់​ដល់​សុខទុក្ខ​ប្រជាពលរដ្ឋ​គ្រប់​កាលៈទេសៈ។

សូម​រំលឹក​ផងដែរ​ថា លោក ខា ឈន់ រស់នៅ​ភូមិ រុងរឿង ឃុំ​អំពិល​ស្រុក​បន្ទាយ​អំពិល​ត្រូវបាន​ស្លាប់​ដោយសារ​រន្ទះបាញ់​កាលពី​ល្ងាច​ថ្ងៃទី១៤ខែមិថុនា​ឆ្នាំ២០១៥វេលា​ម៉ោង​ជិត៥ល្ងាច នៅ​ជាយ​ភូមិ យ៉​ក ឃុំ​អំពិល ស្រុក​បន្ទាយ​អំពិល​ក្នុងខណៈ​ពេលដែល​គាត់​កំពុង​ដឹក​ធ្យូង​ទៅ​លក់​ជាមួយ​បងថ្លៃ​ប្រុស។ពួកគាត់​ធ្វើដំណើរ​ក្នុងពេល​ដែលមាន​ភ្លៀង​ធ្លាក់ស្រិចៗ ដោយ​បងថ្លៃ​ជា​អ្នកបើកបរ រីឯ​រូបគាត់​ជា​អ្នកជិះ​ពីលើ​ធ្យូង។  

]អំណោយ​មនុស្សធម៌​ដែល​បានផ្តល់​ជូន​ក្នុងឱកាស​នោះ​រួមមានៈ អង្ករ៥០ គីឡូក្រាម      មី០១កេស      ត្រីខ ១០កំប៉ុង  មុង០១   សារុង០១  ភូ​យ០១ ក្រមា ០១      តង់០១ ថវិកា​ស្រុក៣២ម៉ឺន​រៀល និង​សាខា​កាកបាទក្រហម​ខេត្ត៨ម៉ឺន​រៀល សរុប ៤០ម៉ឺន​រៀល។