អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

កាកបាទក្រហមកម្ពុជា ប្រារព្ធ​ខួប​លើក​ទី ១៥២ ទិវា​ពិភពលោក​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ឆ្នាំ ២០១៥


កាលពី​ព្រឹក​ថ្ងៃទី ៨ ឧសភា ឆ្នាំ ២០១៥ នៅ​ទីស្នាក់ការ​កណ្តាល​កាកបាទក្រហមកម្ពុជា មានការ​រៀបចំ​ប្រារព្ធ​ពិធី​រំលឹក​ខួប​ទី ១៥២ ទិវា ពិភពលោក​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម​អន្តរជាតិ ក្រោម​ប្រធានបទ “កម្លាំង​មនុស្សធម៌ : គោលការណ៍​គ្រឹះ​ក្នុង​សកម្មភាព ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ពី​សំណាក់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ នៅក្នុង​ទី​វា​ដ៏​មហា​វិសេសវិសាល​នេះ ក៏​ស្របពេល​នៃ​ពិធី​គំរប់​ឆ្នាំ ទី ៦០ នៃ​ការបង្កើត​កាកបាទ​ក្រហម​កម្ពុជា ថ្ងៃទី ១៨ កុម្ភៈ ១៩៥៤ ដល់​ថ្ងៃទី ១៨ កុម្ភ ២០១។

 

នៅក្នុង​ពិធី​នោះ​ក៏មាន​ការ​អ​ញ្ញើញ​ចូលរួម​ពី​សំណាក់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ក៏ដូចជា គណៈប្រតិភូ​មកពី សហព័ន្ធ​អន្តរជាតិ​កាកបាទក្រហម អឌ្ឍ​ក្រហម គណៈកម្មាធិការ​អន្តរជាតិ​កាកបាទក្រហម ស​ប្យុ​រស​ជន ព្រមទាំង ភ្ញៀវ​ជាតិ និង​អន្តរជាតិ​រាប់ពាន់នាក់ រួមមាន​មន្ត្រី បុគ្គលិក​ថ្នាក់កណ្តាល និង​សាខា ជាពិសេស កម្លាំង​យុវជន និង​អ្នកស្ម័គ្រចិត្ត​កាកបាទក្រហម​កម្ពុជា។

 

អត្ថន័យ​ខ្លឹមសារ​ចំណាប់អារម្មណ៍​របស់​តំណាង អាយ អេ​ហ្វ អរ ស៊ី(IFRC) លោកស្រី Anne E.LECLERC បាន​សម្តែង​នូវ​ការអបអរសាទរ និង​កោតសរសើរ ចំពោះ​កាកបាទក្រហមកម្ពុជា ក្នុងការ​រៀបចំ​នូវ​ពិធី ដ៏​មាន​សារៈសំខាន់ និង​ជា​ឱកាស​ប្រវត្តិសាស្ត្រ​មួយ​ថ្មី​ទៀត ដើម្បី​បង្ហាញ​នូវ​សមិទ្ធផល​ជោគជ័យ​នានា​ដែល កាកបាទក្រហមកម្ពុជា បាន​អនុវត្ត​នា​ឆ្នាំ​កន្លងមកនេះ ក្នុងនាម​ជា​សមាជិក​របស់​បណ្តាញ​មនុស្សធម៌​ធំជាងគេ​នៅលើ​ពិភពលោក ដោយមាន​សមាជិក​ចំនួន ១៨៩ ប្រទេស និង​មាន​អ្នកស្ម័គ្រចិត្ត ចំនួន ១៧ លាន​នាក់។ លោកស្រី ក៏បាន​ធ្វើការ​គូសបញ្ជាក់​ពី​អត្ថន័យ​គោលការណ៍​គ្រឹះ​របស់​ចលនា ដែល​រួមមាន៖ មនុស្សធម៌ ភាពមិនលំអៀង អព្យាក្រឹតភាព ឯករាជ្យភាព សេវាកម្ម​ស្ម័គ្រចិត្ត ឯកភាព និង​សកល​ភាព ដែល​ទាំងនេះ គឺជា​មគ្គុទេសក៍​ត្រួសត្រាយ​ផ្លូវ​សម្រាប់​សកម្មភាព​មនុស្ស​ធម៌​របស់​យើងទាំងអស់គ្នា។ លោកស្រី បាន​សង្កត់ធ្ងន់ថា កាកបាទក្រហមកម្ពុជា ជាមួយ​វិសាលភាព​ដ៏​ធំ​នោះ​គឺ  មាន​អ្នកស្ម័គ្រចិត្ត ចំនួន ២០,៤៥៦ នាក់ និង​មាន​យុវជន​កាកបាទក្រហម ចំនួន ២៩,០៩៩ នាក់ នៅតាម​បណ្តាល​សាខា​ទាំង ២៥ រាជធានី​ខេត្ត ហើយ​ដែល​នេះ​ជាទី​ពឹង​ពំនាក់​របស់ ប្រជាពលរដ្ឋ​កម្ពុជា ក្នុង​ការបំរើ​សេវាកម្ម​មនុស្សធម៌ ព្រមទាំង​ជា​សក្ខីភាព ពី​ការគោរព​តាម គោលការណ៍​សេវាកម្ម​ស្ម័គ្រចិត្ត​ផងដែរ។ លោកស្រី ក៏បាន​សម្តែង​នូវ​ការទទួលស្គាល់​ពី​តួនាទី​យ៉ាងសំខាន់ ចំពោះ​ការងារ​របស់​កាកបាទ​ក្រហម​កម្ពុជា ជាពិសេស អ្នកស្ម័គ្រចិត្ត និង​យុវជន​កាកបាទក្រហម​កម្ពុជា ក្នុងការ​ចូលរួមចំណែក​ជួយ​ដល់​សហគមន៍​ជា​រៀងរាល់ថ្ងៃ ហើយ​ក៏មាន​ជះឥទ្ធិពល​ជា​វិជ្ជមាន​យ៉ាងសំខាន់​មកលើ​ជីវិត​របស់ ប្រជាពលរដ្ឋ​កម្ពុជា នាពេល​បច្ចុប្បន្ននេះ និង​ពេលអនាគត។

 

បន្ថែម​ពីនេះ​ទៀត លោកស្រី បាន​កោតសរសើរ​ការ​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​ពី​សំណាក់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាពិសេស​ដែល សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន ផ្ទាល់​គឺជា​អ្នកស្ម័គ្រចិត្ត​មួយរូប ដែល​បាន​បូជា​កម្លាំងកាយ​ចិត្ត ក្នុង​បុព្វហេតុ​ពង្រឹង​ការងារ​របស់​កាកបាទ​ក្រហម​កម្ពុជា នៅក្នុង​រយៈពេល ២១ ឆ្នាំនេះ អោយបាន​ទទួល​នូវ​ជោគជ័យ និង​សមិទ្ធផលធំៗជាច្រើន​គួរអោយ​មោទន។ លោកស្រី ក៏បាន​បញ្ចប់​នូវ​សន្ទរកថា​របស់ខ្លួន ដោយ​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​ជាថ្មី​របស់ សហព័ន្ធ​អន្តរជាតិ​នៃ​សមាគម​កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម ក្នុងការ​ធ្វើការ​រួមគ្នា​ជាមួយ​សមាគមជាតិ កាកបាទក្រហមកម្ពុជា ដើម្បី​កសាង​អនាគត​ឲ្យ​បាន​កាន់តែ​ប្រសើរ តាមរយៈ​គោលការណ៍​គ្រឹះ ដែលជា​មគ្គុទ្ទេសក៍​ដឹកនាំ​ផ្លូវ​ដ៏​ត្រឹមត្រូវ។

 

បន្ទាប់មក លោក Beat Schweizer តំណាង​គណៈកម្មាធិការ​អន្តរជាតិ​កាកបាទក្រហម (អាយ ស៊ី អរ ស៊ី) បាន​សម្តែង​នូវ​ការអបអរសាទរ និង​មហា​កិត្តិយស​ក្នុងការ​បាន​ចូលរួម​ក្នុង​ពិធី​ជា​ប្រវត្តិសាស្ត្រ​នេះ។ លោក​បាន លើកឡើងថា នេះ​ជា​ទិវា​ដ៏​ល្អ​សម្រាប់ អ្នកស្ម័គ្រចិត្ត សមាជិក និង​អ្នកគាំទ្រ​ទាំងអស់ នៃ​ចលនា​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម នៅ​ទូទាំង​ពិភពលោក អបអរ​សមិទ្ធផល​នៃ​ឆ្នាំកន្លងមក និង​ត្រៀមខ្លួន​ជម្នះ​បញ្ហា​ប្រឈម​នានា នាពេល​អនាគត។ ក្នុងនោះ​លោក​បាន​គូសបញ្ជាក់ថា ចលនា​កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម​បាន​ស្ថិតនៅ​ជួរមុខ នៃ​អ្នកផ្តល់ជំនួយ​សង្គ្រោះ ហើយក៏​បាន​ជួយ​ជីវិត​រាប់មិនអស់​ព្រមទាំង​បាន​លុបបំបាត់​នូវ​ការឈឺចាប់ របស់​មនុស្ស​រាប់លាន​នាក់​ដែល​បាន​រង​ទុក​វេទនា។ លោក​ថា បាន​សង្កត់ធ្ងន់​ពី​ហេតុផល​ចំនួន ដែល​បង្ករ​អោយ​តួរ​នាទី​របស់ អាយ ស៊ី អរ ស៊ី មាន​សារៈសំខាន់។ ហេតុផល​ទីមួយ គឺ​ទីណា​មាន​ស្ថានភាព​សង្គ្រោះបន្ទាន់​មិន​ថា​បង្កឡើង​ដោយ​មនុស្ស ឬ​បណ្តាលមកពី​ធម្មជាតិ​នោះទេ កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម គឺមាន​អ្នកស្ម័គ្រចិត្ត សមាជិក បុគ្គលិក ប្រកបដោយ​វិជ្ជាជីវៈ និង​បានទទួល​ការបណ្តុះបណ្តាល ព្រមទាំង​មាន​ផែនការ​ឆ្លើយតប នៅ​ទីនោះ​រួចជាស្រេច នៅពេល​មាន​ហេតុការណ៍អ្វីៗកើតមានឡើង។ លោក​បាន​គូសបញ្ជាក់ថា ជាធម្មតា ការឆ្លើយតប​បន្ទាន់​ដំបូង គឺជា​រឿង​ដែល​សំខាន់បំផុត​មុននឹង​ជំនួយ​ពី​ខាងក្រៅ​មកដល់។ ហើយ​ហេតុផល​ទី នោះ​គឺ កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម ជាធម្មតា​ត្រូវបាន​ទទួលស្គាល់​ដោយ​ប្រជាជន និង​រដ្ឋាភិបាល ពិសេស​អ្នកទទួលផល ថា​ជា​ស្ថាប័ន​ឯករាជ្យ ពិ​និន្នាការ​នយោបាយ ជាតិ​សាសន៍ ឬ​សាសនា។ ផ្សារភ្ជាប់​ជាមួយនឹង​គោលការណ៍​គ្រឹះ លោក​បាន​លើក​ចំនួន ចំនុច។ ចំនុច​ទី គឺ សកល​ភាព ដែល​ក្នុងនោះ ចលនា​មាន​អ្នកស្ម័គ្រចិត្ត​ជិត ១០០ លាន នាក់ នៅលើ​ពិភពលោក ដោយបាន​ចែ​ល​រំលែក​នូវ​គុណ​តម្លៃ​ដូចគ្នា និង​មាន​ជំនឿ​យ៉ាង​ម៉ុ​ត​មាំ ចំពោះ​ភាព​មនុស្សធម៌។ ក្នុងនោះ កាកបាទក្រហមកម្ពុជា គឺជា​គំរូ​ដ៏​អស្ចារ្យ​មួយ​នៃ​កម្លាំង​មនុស្សធម៌​នេះ ហើយ​ក្នុងនាម​ជា​សមាជិក​មួយ​រប​ស់ច​ល​នា គឺ​មិន​ត្រឹម​តែមាន​ភាពខ្លាំង​នោះទេ ហើយក៏​មានការ​ទទួល​ខុសត្រូវ​ខ្ពស់​ផងដែរ។ ចំនុច​ទី គឺ អព្យាក្រឹតភាព ក្នុងនាម​ជា​សមាគមជាតិ​កាកបាទក្រហម គឺ​មិនបាន​ប្រកាន់​នូវ​និន្នាការ​នយោបាយ​ណាមួយ​នោះទេ ប៉ុន្តែ​ធ្វើការ​ផ្តោតទៅលើ​បញ្ហា​ជាតិ និង​អន្តរជាតិ​ជា​ចម្បង។ ដែល​នេះ​នឹង​បង្ក​លទ្ធភាព​អោយ​យើង បានផ្តល់​ជំនួយ​ដល់​អ្នក​ដែល​ត្រូវការ​យើង​ជួយ បាន​គ្រប់​កាលៈទេសៈ​ដោយ​បង្ហាញ​ពី​កិច្ចខិតខំ​ប្រឹងប្រែង​នៃ​គុណ​តម្លៃ​កំលាំង​មនុស្សធម៌។

 

លោក ក៏បាន​អបអរសាទរ​ដល់​ការដឹកនាំ​របស់​កាកបាទ​ក្រហម​កម្ពុជា ដែលមាន សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជា​ប្រធាន ដែល​បានទទួល​នូវ​សមិទ្ធផល​ដ៏​អស្ចារ្យ ច្រើន​ឆ្នាំ​កន្លងទៅនេះ។ លោក​ក៏បាន​គូសបញ្ជាក់ថា កាកបាទក្រហមកម្ពុជា មានការ​វិវត្តន៍ ជា​លំដាប់ ក្នុង​កិច្ចសហប្រតិបត្តិការ​រ​បស់​ខ្លួន ជាពិសេស​ក្នុងការ​ឆ្លើយតប​នូវ​តម្រូវការ​របស់​ក្រុម​ងាយ​រងគ្រោះ​បំផុត ពោលគឺ​ចាប់ពី​ភាពអន្ធការ​នៃ​ជម្លោះ​ប្រដាប់អាវុធ រហូតដល់​ស្ថានភាព​រីកលូតលាស់​យ៉ាងខ្លាំង នាពេល​បច្ចុប្បន្ននេះ។

 

បន្ថែម​ពីនេះ​ទៀត លោក​បាន​សម្តែង​នូវ​ក្តី​សោម​ន្ស​រីករាយ ចំពោះ​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​ពី​សំណាក់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ដែលជា​តំណាងអោយ​រាជរ​ជ្ឋា​ភិ​បាល ក្នុងកា​បញ្ជាក់​ពី ការគាំទ្រ​ដល់​សកម្មភាព​កាកបាទក្រហមកម្ពុជា។ លោក​ក៏បាន​សម្តែង​នូវ​ការដឹងគុណ​ដ៏​ស្មោះស្ម័គ្រ​ចំពោះ សម្តេច​តេ​ជោ ដែល​បាន​គាំទ្រ​យ៉ាង​ពេញទំហឹង​មិន​ងាករេ​ចំពោះ​សកម្មភាព​របស់ អាយ ស៊ី អរ ស៊ី ក៏ដូចជា​កាកបាទក្រហម​កម្ពុជា ព្រមទាំង​បាន​ត្រៀមខ្លួន រួចជាស្រេច​ក្នុង​កិច្ចសហប្រតិបត្តិការ​រ​វាង​គ្នា។

 

ស្ថិតនៅក្នុង​បរិយាកាស​យ៉ាង​អធិកអធម​នាពេលនោះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា នៅក្នុង​សន្ទរកថា​ស្វាគមន៍ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​សម្តែង​នូវ​ការអបអរសាទរ និង​មោទនភាព​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​ពី​សំណាក់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ផ្តល់នូវ​កិត្តិយស​ចូលរួម​ក្នុង​ពិធី​ដ៏​មាន​អត្ថន័យ​នេះ។ បន្ថែម​ពីនេះ​ទៀត សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​សម្តែង​នូវ​ព្រះ​អំណរគុណ និង​អរគុណ​ចំពោះ ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ តំណាង អាយ អេ​ហ្វ អរ ស៊ី, អាយ ស៊ី អរ ស៊ី តំណាង​អង្គទូត សប្បុរសជន និង​ភ្ញៀវ​ជាតិ អន្តរជាតិ មន្ត្រី បុគ្គលិក ថ្នាក់ដឹកនាំ​ថ្នាក់កណ្តាល និង​សាខា​ទាំង ២៥ រាជធានី-ខេត្ត និង​ជាពិសេស កង​ប្រដាប់អាវុធ​គ្រប់​ប្រភេទ ដែល​តែងតែ​ចូលរួម ជា​វិភាគទាន​យ៉ាងសំខាន់​ជាមួយ​កាកបាទក្រហមកម្ពុជា រួមមាន សម្ភារៈ បច្ចេកទេស និង ថវិកា​ផងដែរ។

 

សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ក៏បាន​រៀបរាប់​នូវ​រាល់​សកម្មភាព​ដែល​កាកបាទក្រហមកម្ពុជា បាន​អនុវត្ត និង​ជោគជ័យ ដែល​បានទទួល​កន្លងមកនេះ តាមរយៈ​វិស័យ​ស្នូល​ទាំង​បួន ដែល​បានកំណត់​នៅក្នុង​យុទ្ធសាស្ត្រ​របស់ខ្លួន។ បន្ថែម​ពីនេះ​ទៀត កាកបាទក្រហមកម្ពុជា បាន​ផ្តល់នូវ​ជំនួយ​មនុស្សធម៌​ដល់​ជនរងគ្រោះ និង​ងាយ​រងគ្រោះ រួមមាន ចាស់ជរា ជន​គ្មាន​ទីពឹង ស្ត្រី​មេ​មា​យ កុមារកំព្រា ជនពិការ កុមារ​គ​ថ្លង់ យុវជន​ញៀន​ថ្នាំ និង​អ្នករស់នៅ​ជាមួយ​មេរោគ​អេដស៍ ជំងឺអេដស៍ ដោយ​នាក់​ទាំងអស់​នោះបាន​ជួបប្រទះ​នូវ​គ្រោះមហន្តរាយ​ដោយ​ប្រការផ្សេងៗ ដូចជា ខ្យល់ព្យុះ ខ្យល់ក​ន្ទ្រា​ក់ គ្រោះទឹកជំនន់ គ្រោះរាំងស្ងួត និង​គ្រោះ​អគ្គីភ័យ។

 

នៅក្នុង​ឱកាស​ដ៏​មហា​កិត្តិយស​នោះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែង​នូវ​ចំណាប់អារម្មណ៍ ដោយបាន​ថ្លែងអំណរគុណ​ដល់ ដៃគូរ និង​សប្បុរស​ជនជាតិ និង​អន្តរជាតិ នៅ​គ្រប់​មជ្ឈដ្ឋាន ដែល​បានមក​ជួបជុំគ្នា​ចូលរួម​គាំទ្រ​ដល់​សកម្មភាព​របស់​កា​ក​បាទ​ក្រហម​កម្ពុជា។ នាពេលនោះ សម្តេច​តេ​ជោ ក៏បាន ផ្តល់នូវ​អនុ​សាស្ត្រ​ន៍ ដល់​ថ្នាក់ដឹកនាំ​កាកបាទក្រហមកម្ពុជា ព្រមទាំង​ក្រសួង មន្ទី ដែល​ពាក់ព័ន្ធ ជាមួយ​វិស័យ​មនុស្សធម៌ រួមមាន៖

1. ១. អំពាវនាវ កាកបាទក្រហមកម្ពុជា និង​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ បង្កើត​យន្តការ​សហប្រតិបត្តិ​ការ​ថ្នាក់ក្រោម​ជាតិ ដើម្បី​ប្រស​ទិ្ធ​ភាព​ខ្ពស់ ក្នុងការ ឆ្លើយតប​ពេល​មាន​គ្រោះមហន្តរាយ​កើតមានឡើង។ ដោយ​អង្គភាព​ទាំងពីរ​នេះ ត្រូវធ្វើ​ការ​ប្រ​មើ​មើល និង​បំរុង​ត្រៀម​ទុក​នៅ​គ្រប់ពេល​ស្ថានភាព​ដែល​អាច​កើតមានឡើង ក្នុងនោះ​អង្គភាព​ទាំងពីរ ត្រូវ​ដើរតួនាទី​បំពេញបន្ថែម​គ្នា​ទៅវិញទៅមក។

2.  ២.អំពាវនាវ​ដល់ ក្រសួង​ធនធានទឹក និង​ឧ​ត្តុ​និយម សូម​ផ្តល់នូវ​ព័ត៌មាន​ទាក់ទង​ទៅនឹង​អ​កាស​ធាតុ​អោយបាន​ជាប្រចាំ ដើម្បីអោយ​ក្រសួង និង​ស្ថាប័ន​ដែល​ទាក់ទង​អាចមាន​លទ្ធភាព​ធ្វើការ​ប៉ាន់ស្មាន និង​ត្រៀមលក្ខណៈ​ទុកជាមុន។ បន្ថែម​ពីនេះ​ទៀត​ក៏​សូមអោយ​បណ្តាញ​ព័ត​មាន​នានា​ធ្វើការ​ផ្សព្វផ្សាយ​នូវ​ព័ត​មាន​ដែល​ទាក់ទង​នឹង​បរិយាកាស ហើយ​ដែល​នេះ​នឹង​អាចជួយ​កាត់បន្ថយ​ផលប៉ះពាល់​នៃ​គ្រោះមហន្តរាយ​នានា។ជាមួយគ្នា​ផងដែរ ក៏​អំពាវនាវ​អោយ​កងកម្លាំង​គ្រប់​ប្រភេទ ចូលរួម​ខិតខំ​ដោះស្រាយ​បន្ទាន់​នៅ​ទីកន្លែង​ដែល​កើតមានឡើង។

3. ៣. អំពាវនាវ​ដល់​កាកបាទក្រហមកម្ពុជា បន្ត​គៀង​គង​កំលាំង​អ្នកស្ម័គ្រចិត្ត និង​យុវជន ដោយ​ក្នុងនោះ​ត្រូវ​បន្ត​បំពាក់បំប៉ន​នូវ​ចំណេះដឹង ជំនាញ ព្រមទាំង​សមត្ថភាព ដើម្បី​បង្ក​លទ្ធភាព​អោយ​ពួកគេ​បាន​ចូលរួមចំណែក​បាន​កាន់​តែ​សមកម្ម​ទៀត ក្នុង​ការជួយ​ដល់​សហគមន៍​របស់ខ្លួន​នាពេល​បច្ចុប្បន្ន និង​អនាគត។

4.  ៤. អំពាវនាវ​ដល់​ក្រសួងមហាផ្ទៃ ជាពិសេស​អង្គភាព​ពន្លត់អគ្គីភ័យ ត្រូវ​ត្រៀមលក្ខណៈ​រាល់ពេល ក្នុង​ការជួយ​ដល់​ជនរងគ្រោះ តាម​ភាព​មនុស្សធម៌។ បន្ថែម​ពីនេះ​ទៀត ក៏​អំពាវនាវ​ដល់ វិស័យ​ឯកជន​នានា សូម​ធ្វើការ​បំពាក់​នូវ​រថយន្ត​ព​ន្ត​ត់​អគ្គីភ័យ​នៅតាម​រោងចក្រ និង​ក្រុមហ៊ុន​របស់ខ្លួន ហើយក៏​អាច​ចូលរួម​ជាមួយ​អង្គភាព​ព​ន្ត​ត់​អគ្គីភ័យ ក្នុងការ​ចូលរួម ពន្លត់ភ្លើង ពេល​មាន​គ្រោះ​អគ្គីភ័យ​កើតមានឡើង។ ក្នុងនោះ ក៏​សូមអោយ​ក្រសួង​ដែនដី និងរ​ជ្ឋា​ករ​ទឹក មេត្តា​ពិនិត្យមើល​ក្នុងការ​កសាង​នូវ​បណ្តាញទឹក​ដែល​នៅ​ជិត បំផុត សម្រាប់​អាចមាន​លទ្ធភាព​ព​ន្ត​ត់​នូវ​អគ្គីភ័យ​នានា។ ជាពិសេស សូមអោយ​ប្រជាជន​ទាំងអស់ មេត្តា​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ក្នុងការ​បញ្ជៀ​ស ការ​ក៏​កើតឡើង​នូវ​អគ្គីភ័យ​ដោយ​ប្រការ​ណាមួយ រួមមាន​ការអុច​ធូប ទាន និង​ពិសេស​ខ្សែភ្លើង។ ក្នុងនោះ​ក៏បាន​អំពាវនាវ​អោយ​អគ្គីសនី​កម្ពុជា ជួយ​ពិនិត្យមើល​ការតភ្ជាប់ និង​គុណភាព​នៃ​ខ្សែរ​ភ្លើង ដើម្បី​បង្កា​កុំអោយ​មាន​ផ្ទុះ​សេរ​ខ្សែរ​ភ្លើង។

5. ៥. លើកទឹកចិត្ត​ដល់​កាកបាទក្រហមកម្ពុជា បន្ត​ពង្រឹង និង​ពង្រីក​កំលាំង​យុវជន​របស់ខ្លួន ជាពិសេស​ការបញ្ជ្រាប​នូវ​កម្មវិធី​មិត្ត​អប់រំ​មិត្ត ទាំង​នៅតាម​សាលារៀន និង​គ្រឹះស្ថានសិក្សា​នានា ដោយ​ចូលរួម​កាត់បន្ថយ​សក​ម្ម​ភាព អសីលធម៌​នានា​ដូចជា ការរំលោភ​ផ្លូវភេទ ការបង្ករ​អំពើ​ហឹ​ង្សា  និង​បញ្ហាផ្សេងៗទៀត ព្រមទាំង​លើកកម្ពស់​សេចក្តីថ្លៃថ្នូរ​មនុស្សជាតិ  

 

ជាទី​បញ្ចប់ អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​សម្តែង​នូវ​ការកោតសរសើរ នូវ​រា​ល់ស​ម្ធិ​ផល​ដែល​កាកបាទ​ក្រហ​កម្ពុជា​បាន​ទទួលបាន​កន្លងមក​នេះ និង​សម្តែង​នូវ​ការសង្ឃឹម​យ៉ាង​ម៉ុ​ត​មាំ​យ៉ាងខ្លាំង ចំពោះ​ការបន្ត​ចូលរួមចំណែក​ពី​សំណាក់​សប្បុរស​ជនជាតិ និង​អន្តរជាតិ​នានា ក្នុងការ​គាំទ្រ​ដល់​វិស័យ​មនុស្សធម៌​ដែលមាន​តំលៃ​របស់​កាកបាទក្រហម​ក​កម្ពុជា និង​ជូនពរ​ដល់​ភ្ញៀវកិត្តិយស​ទាំងអស់​នូវ​ពុទ្ធពរ​ទាំង ប្រការ គឺ អាយុ វណ្ណៈ សុ​ខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ។

អត្ថបទ​ដោយ ឯ.. តាំង សាមឿន