អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

កាកបាទក្រហមកម្ពុជា ផ្តល់​ថវិកា​មនុស្សធម៌​ជូន​មន្ទី​ពេទ្យ​គន្ធ​បុ​ប្ឆា​ចំនួន ១ លាន ដុល្លារ​សហរ​ជ្ឋ​អាមេរិក


កាលពី​ព្រឹក​ថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០១៥ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទ​ក្រហ​កម្ពុជា បានទទួល​ជំនួប​សវនាកា និង​ប្រគល់​ថវិកា​មនុស្សធម៌ ចំនួន  លាន ដុល្លារ ដល់ មូលនិធិ​មន្ទី​ពេទ្យ​គន្ធ​បុ​ប្ឆា នៅ​ទី​ស្នាក់​កណ្តាល​កាកបាទក្រហមកម្ពុជា។

 

ជា​កិច្ច​ចាប់ផ្តើម ម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន បាន​សម្តែង​នូវ​ការស្វាគមន៍ និង​កោតសរសើរ​ដល់​គណៈប្រតិភូ​ដែល​បាន​ខិតខំ​បម្រើកា​រងារ​នៅក្នុង​វិស័យ​សេវាកម្ម​សាធារណៈ ជាពិសេស​ការជួយ​លើកកម្ពស់​ដល់​សុខភាព​មាតា កុមារ និង​ទារក នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។ ក្នុងនោះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន បាន​គូសបញ្ជាក់ថា ជា​រៀងរាល់ថ្ងៃ បុគ្គលិក និង​វិ​ជ្ជ​បណ្ឌិត​នៅ​មន្ទី​ពេទ្យ​គន្ធ​បុ​ប្ឆា​នៅ​គ្រប់​សាខា បាន​នឹង​កំពុង​បំពេញភារកិច្ច របស់ខ្លួន​បាន​យ៉ាង​ល្អប្រសើរ និង​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់​ផងដែរ។ បន្ថែម​ពីនេះ គឺ​មន្ទី​ពេទ្យ​បានទទួល​នូវ​កេ​រ្តិ៍ឈ្មោះ និង​ការទទួលស្គាល់​ពី​មជ្ឈដ្ឋាន​សាធារណៈ ថា​ជា មន្ទី​ពេទ្យ​ដែលមាន​វិជ្ជាជីវៈ​ខ្ពស់ និង​មាន​ទំនុក​ចិត្តបាន​យ៉ាង​ល្អ​ពី​មហាជន។

 

ជា​កិច្ច​ឆ្លើយតប ឯកឧត្តម ម៉ម ប៊ុន ហេង រ​ជ្ឋ​មន្ត្រី​ក្រសួងសុខាភិបាល បាន​សម្តែង​នូវ​ការ​អរគុណ ចំពោះ​ទឹកចិត្ត​មនុស្សធម៌ ក្នុងការ​ចូលរួមចំណែក​ដល់​កា​ជួយ​ជីវិត​កុមារ​បាន​រាប់ពាន់នាក់ នៅ​ទូទាំងប្រទេស។ ឯកឧត្តម ក៏បាន​ថ្លែងអំណរគុណ​ដល់​រាជរ​ជ្ឋា​ភិ​បាល ដែល​តែងតែ​ជួយ​គាំទ្រ​ដល់​វិស័យ​សុខាភិបាល ដែល​នេះ​ជាការ​ជួយ​ចូលរួមចំណែក​សម្រេច​ឲ្យបាន​នូវ​ផែនការ​អភិវឌ្ឍ​សហសវត្ស​របស់​អង្គការសហប្រជាជាតិ​ផងដែរ។

 

បន្ទាប់មក លោក Beat Richnner បាន​ជម្រាបជូន​នូវ​ការថ្លែងអំណរគុណ​ដល់​ទឹកចិត្ត​មនុស្សធម៌​ពី​សំណាក់​កាកបាទក្រហមកម្ពុជា ដែល​តែងតែ​ចាត់ទុក​បញ្ហា​សុខភាព​មាតា និង​ទារក​ជា​អទិភាព​ចម្បង។ លោក Richnnerក៏បានជម្រាប់ជូន​នូវ​ស្ថានភាព​បច្ចុប្បន្ន​ដែល​មន្ទី​ពេទ្យ បាន​អនុវត្ត​នូវ​ការងារ​របស់ខ្លួន និង​សំណូមពរ​ដល់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន មេត្តា​ជូន​អំពាវនាវ​ដល់​មន្ទី​ពេទ្យ​ឯកជន សូម​គិតពី​សុខភាព​មាតា និង​ទារក​ជា​ចម្បង​ផងដែរ។

 

សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន បាន​ជម្រាបជូន​គណៈប្រតិភូ​ថា ជានិច្ចកាល​កាកបាទក្រហមកម្ពុជា បានធ្វើ​ការចុះ​ដល់​សហគមន៍ និង​ក្នុង​ពិធី​ចែក​អំណោយ​មនុស្សធម៌ គឺ​បានធ្វើការផ្សព្វផ្សាយ​ពី​បញ្ហា​សុខភាព​មាតា កុមារ និង​ទារក​ដល់​បងប្អូន​ប្រជាជន ឲ្យ​យល់​កាន់តែ​ជ្រួល​ជ្រាប​បន្ថែមទៀត។ ជាពិសេស គឺ​បាន​អំពាវនាវ​ដល់​ស្ត្រី​ដែលមាន​ផ្ទៃពោះ និង​ស្ត្រី ដែលជា​មាតា ឲ្យ​ឧស្សាហ៍​ទៅពិនិត្យ​សុខភាព​ឲ្យ​បាន​ទៀងទាត់ តាម​ការកំណត់​របស់​ពេទ្យ។ ម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន បាន​លើ​ឡើង​ថា ក្រោម​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់ ក្រសួងសុខាភិបាល និង​មន្ទី​ពេទ្យ​គន្ធ​បុ​ប្ឆា គឺ​បាន​ជួយ​សម្រាល​បន្ទុក​ជាច្រើន​ដល់ រាជរ​ជ្ឋា​ភិ​បាល​កម្ពុជា។

 

ជាទី​បញ្ចប់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន ក៏បាន​លើកឡើងថា ថវិកា​មនុស្សធម៌​នេះ គឺ​បានមកពី​ការចូលរួម​បរិច្ចាគ​ពី​សំណាក់​សប្បុរស​ជនជាតិ និង​អន្តរជាតិ ដើម្បី​ជួយ​ចូលរួម​បន្ត គាំទ្រ​ដល់​សកម្មភាព​មនុស្សធម៌​របស់​កាកបាទក្រហម​កម្ពុជា។ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិតប្រធាន​ បាន​ជូនពរ​ដល់​គណៈប្រតិភូ ឲ្យ​មាន​សុខា​ភព​ល្អ និង​ជោគជ័យ​បន្ថែមទៀតនាពេល​អនាគត។

អត្ថបទ​ដោយ ឯ.. តាំង សាមឿន