អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

កាកបាទក្រហមកម្ពុជា ទទួលជំនួបសម្តែងការស្វាគមន៍ និងទទួលអំណោយមនុស្សធម៌


កាលពី​ព្រឹក​ថ្ងៃទី ៤ ខែឧសភា ឆ្នាំ២០១៥ នៅ​ទីស្នាក់ការ​កណ្តាល​កាកបាទក្រហមកម្ពុជា ដឹកនាំ​ដោយ លោកជំទាវ អា​ន្នី សុខ​អាន អនុប្រធាន តំណាង​ដ៏​ខ្ពស់​ខ្ពស់ សម្តេច​កិត្តិ​ព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានទទួល​ជំនួប​សម្តែង​ការគួរសម និង​ទទួល​អំណោយ​មនុស្សធម៌​ពី​គណៈប្រតិភូ​រួមមាន៖

1.    ក្រុមហ៊ុន អេ​ហ្សិត អ៊ី​ន​វេ​ស្មិ​ន និង​ក្រុមហ៊ុន អាយ អិន ជី ហូល​ឌី​

2.    ប្រធាន​សមាគម​ព្រះ​គុណ​អស្ចារ្យ

 

ជា​កិច្ច​ចាប់ផ្តើម លោកជំទាវ​អនុប្រធាន បាន​សម្តែង​នូវ​ការស្វាគមន៍ និង​អំណរគុណ ចំពោះ​គណៈប្រតិភូ​ដែលមាន​ទឹកចិត្ត​ប្រកប​ដ៏​ថ្លៃថ្លារ ក្នុងការ​ចូលរួម​សកម្មភាព​មនុស្សធម៌​ជាមួយ កាកបាទក្រហមកម្ពុជា។ លោកជំទាវ​អនុប្រធាន បាន​គូសបញ្ជាក់ថា កាកបាទក្រហមកម្ពុជា ដែលមាន​ការដឹកនាំ​ប្រកបដោយ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ពី​សំណាក់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជា​ប្រធាន គឺមាន​ការរីកចំរើន និង​ទទួលបាន​នូវ​សមិទ្ធផល​គួរ​ជាទី​មោទនៈ ព្រមទាំង​បានទទួល​នូវ​ទំនុកចិត្ត​ពី​សំណាក់​សប្បុរស​ជនជាតិ និង​អន្តរជាតិ។ បន្ថែម​ពីនេះ​ទៀត កាកបាទក្រហមកម្ពុជា បាន​ក្លាយជា​ជំនួយការ​ដល់​រាជរ​ជ្ឋា​ភិ​បាល ក្នុង​វិស័យ​មនុស្សធម៌ ប្រកបដោយ​ប្រសិទ្ធភាព​ផងដែរ។ ព្រម​ជាមួយគ្នានេះ​ផងដែរ កាកបាទក្រហមកម្ពុជា បាន​ក្លាយជា​សមាជិក​ដ៏​គំរូ នៅក្នុង​ចលនា​សមាគមជាតិ​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម ហើយ​ត្រូវបាន​សមាគមជាតិ​មួយចំនួន បាន​មកសុំ​សិក្សា​ពី​កាកបាទក្រហមកម្ពុជា​ផងដែរ។

 

តាមរយៈ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​កាកបាទក្រហមកម្ពុជា លោកជំទាវ​អនុប្រធាន បាន​សម្តែង​នូវ​មោទនភាព​ដែល សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បានទទួល​នូវ​គោរមងារ នាម​ជា ឥស្សរជន​ឆ្នើម​ថ្នាក់ជាតិ​នៃ​វេទិកា​ភាពជា​អ្នកដឹកនាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ចំពោះ​ការឆ្លើយតប មេរោគ​អេដស៍/ជំងឺអេដស៍ នៅ​កម្ពុជា និង​ជា ឥស្ស​ជន​ឆ្នើម​ថ្នាក់ជាតិ​នៃ​ផែនការ​សកម្មភាព​រួម​អគ្គលេខាធិការ អង្គការសហប្រជាជាតិ ដើម្បី​សុខភាព​ស្ត្រី និង​កុមារ។ បន្ថែម​ពីនេះ​ទៀត យុវជន​កាកបាទក្រហម​កម្ពុជា ក៏បាន​ចូលរួម យ៉ាងសកម្ម​ផងដែរ ជាពិសេស​ការជួយ​អប់រំ​ស្តីពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក នៅតាម​បណ្តា​ផ្លូវ​នានា​នៅ​គ្រប់​រាជធានី-ខេត្ត​ទាំង ២។

 

លោកជំទាវ​អនុប្រធាន ក៏បាន​ជម្រាបជូន​គណៈប្រតិភូ​ថា កាកបាទក្រហមកម្ពុជា គឺជា​អង្គការ មនុស្សធម៌ ដោយ​អនុវត្ត​ការងារ​របស់ខ្លួន​ទៅតាម​ថវិកា​ដែល​ទទួល​បានមក​ពីស​ប្បុរ​សជន ជាតិ និង​អន្តរជាតិ ហើយ​ជា​រៀងរាល់ឆ្នាំ កាកបាទក្រហមកម្ពុជា​បាន​ឆ្លៀត​យក​ឱកាស​ទិវា ៨ ឧសភា ជា​ទិវា​នៃ​ការស្វែងរក​មូលនិធិ​ពី​សប្បុរសជន​មកពី​គ្រប់​មជ្ឈដ្ឋាន ចំណែក​ថ្នាក់​សាខា​ក៏បាន​រៀបចំ​ប្រារព្ធ​ពិធី​ដូចគ្នា​ផងដែរ ទៅតាម​សមត្ថភាព​របស់ខ្លួន។

 

ជា​កិច្ច​ឆ្លើយតប គណៈប្រតិភូ​ទាំងអស់ បាន​សម្តែង​នូវ​ការ​អរគុណ​ចំពោះ លោកជំទាវ​អនុប្រធាន ដែល​បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ និង​បាន​ផ្តល់នូវ​ឱកាស​ឲ្យ​ពួកគេ​បាន ចូលរួម​នៅក្នុង​ការងារ​មនុស្សធម៌​ជាមួយ​កាកបាទក្រហមកម្ពុជា។ គណៈប្រតិភូ​បានលើកឡើង​ថា ជានិច្ច​ជា​កាល សកម្មភាព​កាកបាទក្រហមកម្ពុជា ដែល​ដឹកនាំ​ដោយ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាននិងកំពុង​ជួយ​ដល់​ជនរងគ្រោះ និង​ងាយ​រងគ្រោះ នៅ​គ្រប់ទិសទី​ក្នុងប្រទេស​កម្ពុជា ដែល​សកម្មភាព​ទាំងនេះ បាន​លើកទឹកចិត្ត​ដល់​ដល់​ពួកគេ​ក្នុងការ​ចូលរួមចំណែក​ជាមួយ​កាកបាទក្រហមកម្ពុជា។ គណៈប្រតិភូ បាន​សម្តែង​នូវ​ការកោតសរសើរ​ដល់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែល​បាន​ខិតខំ​ជួយ​សម្រួល​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាជន​នៅ​ទូទាំងប្រទេស និង​សន្យាថា​នឹង​បន្ត​ចូលរួមចំណែក​ជាមួយ​កាកបាទក្រហមកម្ពុជា នៅពេល អនាគត​បន្តទៀត។

 

លោកជំទាវ​អនុប្រធាន ក៏​ថ្លែងអំណរគុណ​ដល់​គណៈប្រតិភូ និង​បាន​ជូនពរ​សូម​ឲ្យ​មាន សុខភាព​ល្អ និង​សុភមង្គល ព្រមទាំង​ជោគជ័យ​ក្នុង​ការងារ​បន្ថែមទៀត។