អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

កម្មវិធីផ្តល់រង្វាន់គំនូរកុមារប្រចាំឆ្នាំ២០១៥ ទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា


ព្រឹក​ថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០១៥ នៅ​ទីស្នាក់ការ​កណ្តាល​កាកបាទក្រហមកម្ពុជា បាន​ប្រារព្ធ​ពិធី​​ផ្តល់រ​ង្វាន់​គំនូរជ័យលាភីលេខ១ថ្នាកជាតិប្រចាំឆ្នាំជូន​ដល់​កុមារកុមារ កុមារី ដែលទទួលចំណាត់ថ្នាក់​លេខ១ ចំនួន ៣រូប មកពី សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ខេត្តព្រៃវែង និង​រាជធានី​ភ្នំពេញ។ គំនូរទាំងអស់ផ្តោតលើសកម្មភាព​ចម្រុះ​វិស័យ កាកបាទក្រហម ក្រោម​ប្រធានបទ “កម្លាំង​មនុស្សធម៌ : គោលការណ៍​គ្រឹះ​ក្នុង​សកម្មភាព” ក្រោម​អធិបតីភាព លោកជំទាវ ម៉ែន នារី​សោ​ភ័គ អគ្គលេខាធិការរង​ទី១ និង​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ លោកជំទាវ ឯកឧត្ដម លោក លោកស្រី លោកគ្រូ អ្នកគ្រូ និងក្មួយៗ សិស្សានុសិស្ស​មកពី​រាជធានី សរុប​ចំនួន ១១០នាក់។

ជា​កិច្ច​ចាប់ផ្តើម លោកជំទាវ​អគ្គលេខាធិការរង​ទី១ បាន​កោតសរសើរ​ដល់ក្មួយៗទាំងអស់​ដែលមាន​ទេពកោសល្យ និង​ប៉ិន​ប្រសព្វ​ក្នុងការ​គូ​គំនូរ​ស្តីពី​សកម្មភាព​ចម្រុះ​វិស័យ កាកបាទ​ក្រហម​កម្ពុជា នេះ​សរ​បញ្ជាក់​ឲ្យ​ឃើញថា ក្មួយៗពិតជា​យល់ច្បាស់​ពី​សកម្មភាព​មនុស្សធម៌​របស់ កាកបាទ​ក្រហម​កម្ពុជា ទើបក្មួយៗអាច​គូស​គំនូរ​នូវ​សកម្មភាព​ដ៏​រស់​រវើក​នេះ​បាន។

លោកជំទាវ​បាន​បន្តទៀតថា ការប្រលង​គំនូរ​នេះ​គឺមាន​ការចូល​រួមទាំង២៣ សាខា(រឺ​ឯ​សាខា ២គឺ ខេត្តតាកែវ និង​កោះកុង ពុំបាន​ចូលរួម​រៀបចំ​ការ ប្រ​ទ្ប​ង​គូរគំនូរ​ទេ) សិស្សានុសិស្ស​តាម​សាលា​គោលដៅ​ចំនួន១០៨ និង​មាន​សិស្សានុសិស្ស​ចូលរួម​គូរគំនូរ​សរុប​ចំនួន ១.៨៣៨នាក់។ គណៈកម្មការ​ដាក់ពិន្ទុ​តាម​សាខា​ចំនួន ២២ បាន​បញ្ជូន​គំនូរ​ជាប់​ចំណាត់​ពី​ថ្នាក់​លេខ ១ ដល់​លេខ៣ សរុប​ចំនួន ៣ ផ្ទាំង​ក្នុង​មួយ​សាខា មក​ចូលរួម​ប្រកួត​នៅ​ថ្នាក់កណ្តាល។ ដោយ​ទ្បែ​ក​សាខា​រាជធានី​ភ្នំពេញ មាន​ចំនួន ១២ខណ្ឌ​បាន​ចូលរួម​ការ​ប្រ​ទ្ប​ង​គំនូរ​កុមារ ក្នុង​មួយ​ខណ្ឌ បាន​បញ្ជូន​គំនូរ​ចំនួន៣ផ្ទាំង មក​ទីស្នាក់ការ​កណ្តាល ចូលរួម​ប្រកួត នៅ​ថ្នាក់កណ្តាល​ដែរ។សរុប​គំនូរ​កុមារ ដែល​ទីស្នាក់ការ​កណ្តាល បានទទួល​មាន​ចំនួន ១០២ ផ្ទាំង។ ដូច្នេះ​ថ្នាក់កណ្តាល​បានជ្រើសរើស​គំនូរ៣ផ្ទាំង​ដែលជា​ប់​ជ័យលាភី​លេខ១គឺ៖

- កុមារា ចូក សុវណ្ណ​រិ​ទ្ធិ         ថ្នាក់​ទី៦ខ មកពី​សាលាបឋមសិក្សា ត្រពាំង​សាលា រាជធានី​ភ្នំពេញ

- កុមារី វី ណា​រី ដា​វីត ថ្នាក់​ទី៦ខ មកពី​សាលាបឋមសិក្សា បាគង សាខា​សៀមរាប

- កុមារា អាត សុធា​រ៉ា  ថ្នាក់​ទី៦ឃ មកពី​សាលាបឋមសិក្សា​ព្រៃវែង​ក្រុង សាខា​ព្រៃវែង

រង្វាន់​ជ័យលាភីលេខ១​ថ្នាក់ជាតិ​រួមមាន ៖ សំពៀត​ប្លា​ស្ទិ​ក០១ សៀវភៅ​គូររូប០១ក្បាល សៀវភៅ​សរសេរ ០៦ក្បាល ប៊ិច០៣ដើម ខ្មៅ​ដៃ០១ប្រអប់ ខ្មៅ​ដៃ​ពណ៌០១ប្រអប់ ដែកខួង០១ ជ័រលុប០១ ដែក​ឈាន០១ បន្ទាត់១សម្រាប់ កាបូប​ដាក់​ប៊ិច០១ និង​ថវិកា ចំនួន ៣០០,០០០។

ជាទីបញ្ចប់លោកជំទាវ​អគ្គលេខាធិការរង​ទី១ ថ្លែងអំណរគុណ​ចំពោះ ឯកឧត្ដម លោកជំទាវ លោក លោកស្រី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស​ចូលរួម​គូរគំនូរ ដែល​បាន​ចូលរួម​សហការ​យ៉ាង​ជិតស្និទ្ធ ក្នុង​ការរៀបចំ​កម្មវិធី​គូរគំនូរ​មនុស្សធម៌ កាកបាទក្រហមកម្ពុជា រហូត​ទទួលបាន​ជោគជ័យ និង​សូម​ជូ​ប​តែ​ពុទ្ធពរ​ទាំង​បួន​ប្រការ​គឺ អាយុ វណ្ណៈ សុ​ខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ។