អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

ពិធី​ប្រគល់​ប្រាក់កម្ចី​ខ្នាតតូច​ឥត​ការប្រាក់ របស់​កាកបាទក្រហម​កម្ពុជា មូលនិធិ​វើ​ល​ម៉េ​ត


កាលពី​ថ្ងៃទី ២៦ មីនា ២០១៥ វេលា​ម៉ោង១៤ម៉០០នាទី នៅ​ទីស្នាក់ការ​អនុសាខា ក​ក្រក ស្រុក​លើកដែក ខេត្តកណ្តាល ឯកឧត្តម កៀង វឌ្ឍនៈ រួមជាមួយ គណៈកម្មាធិការ​អនុសាខា​ស្រុក​លើកដែក និង អាជ្ញាធរ​មូលដ្ឋាន​បានរៀបចំ​ពិធី​ប្រគល់​ប្រាក់កម្ចី ខ្នាតតូច​ឥត​ការប្រាក់​ជូន​ដល់​ប្រជាជន នៅ​ភូមិ​ព្រែក​តូច និង​ភូមិ​ព្រែក​ដាច់ ស្រុក​លើកដែក ខេត្តកណ្តាល ចំនួន១៤គ្រួសារ ដើម្បី​យកទៅ​ប្រកបមុខរបរ​អាជីវក​ម្ម​គ្រួសារ បង្កើន​ចំណូល​សម្រាប់​ទ្រទ្រង់​ជីវភាព​រស់នៅ ឱ្យបាន​ប្រសើរ ។
 
ក្នុងឱកាស​នេះ ឯកឧត្តម បាន​មានប្រសាសន៍ថា​កាកបាទក្រហមកម្ពុជា ដែលជា​អង្គការ​មនុស្សធម៌​ធំជាងគេ ក្រោម​ការដឹកនាំ​របស់​សម្តេច​កិត្តិ​ព្រឺ​ទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន ជា​ប្រធាន បានទទួល​ថវិកា​ជា​មូលនិធិ​របស់​អង្ក​ការ ៉​វើ​ល​ម៉េ​ត ៉ សម្រាប់ធ្វើ​សកម្មភាព​ផ្តល់ប្រាក់​កម្ចី​ឥត​ការប្រាក់​នៅតាម​សាខា​ចំនួន ៤ ក្នុងនោះ​ស្រុក​លើកដែក បាននិងកំពុង​អនុវត្ត​កម្មវិធី​ប្រាក់​នៅក្នុង​ឃុំ​ព្រែក​ដាច់ និង​ឃុំ​កំពង់ធំ គិតពី​ឆ្នាំ២០១២ ដល់​ប​ច្ច​ប្បន្ន​មាន​អ្នកទទួលផល​សរុប២៧២ គ្រួសារ​ដែល​អ្នកមាន​ជីវភាព​ធូរធារ​រស់នៅ​ធូរធារ។ ចំពោះ​ឆ្នាំ២០១៥នេះ គិត​ត្រឹម​ត្រីមាស​ទី១ កម្មវិធី​បាន និង​កំពុងផ្តល់​ប្រាក់កម្ចី​ដល់​អ្នកទទួលផល​សរុប​ចំនួន ៨៨ គ្រួសារ នៅតាម​ឃុំ​ទាំងពីរ​ខាងលើ។
 
លោកស្រី ឈឹម អ៊ុត សមាជិក​គណៈកម្មាធិកា​រ​អនុសាខា​ស្រុក​លើកដែក បានបញ្ជាក់​អំពី​គោលការណ៍​ប្រាក់កម្ចី​ឥត​ការប្រាក់ របស់​កាកបាទក្រហម​កម្ពុជា ដែលមាន​គោលការណ៍​ផ្តល់ប្រាក់​កម្ចី ក្នុង១គ្រួសារ ទទួលបាន១ លាន​រៀល​ខ្ពស់បំផុត  ហើយ​បងប្អូន​ត្រូវ​បង់​រំលស់ រយៈពេល១០ខែ ក្នុង១ខែ​ត្រូវ​បង់១០%នៃ​ប្រាក់​ដើម និង បង់​នៅ​រៀងរាល់​ថ្ងៃទី២៦ ដល់​ជន បង្គោល​ប្រចាំ​ភូមិនីមួយៗ ព្រោះថា ប្រាក់​ដែល​ប្រមូលបាន​ពី​បង់​រំលស់​នេះ យកទៅ​ផ្តល់ជូន​ឲ្យ ប្រជាពលរដ្ឋ មិនទាន់​បានទទួល ហើយ​ពួកគាត់​ក៍​មានបំណង​ចង់​ទទួល​ប្រាក់កម្ចី​នេះ យកទៅ​ធ្វើ​អាជីវកម្មផ្សេងៗផងដែរ។
 
ឯកឧត្តម ក៏បាន​បន្តទៀតថា ការផ្តល់ប្រាក់​កម្ចី​នេះ គឺ​មិន​គិតពី​និ​ន្នា​នយោបាយ​ណាមួយ​ទេ គឺ​ផ្តល់ជូន​ទាំងអស់​ឲ្យ​តែ​បងប្អូន​ប្រជាពលរដ្ឋ​ណា ដែល​ក្រីក្រ​ខ្វះខាត ចង់​បង្កើន​ជីវភាព​គ្រួសារ ដោយ​មិន​គិតការ​ប្រាក់​ឡើយ ។