អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

កាកបាទក្រហមកម្ពជា ទទួលអំណោយសប្បុរសធម៌ពីសប្បុរសជន ក្នុងខេត្តរតនគិរី


សាខាកក្រកខេត្ត​រតនគិរី៖ នៅរសៀលថ្ងៃចន្ទ ១២កើត​ ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.​២៥៦៣ ត្រូវនឹងថ្ងៃទី ១២ ខែសីហា ឆ្នាំ២០១៩ ​ឯកឧត្តមវេជ្ជ. អ៊ុយ សំអាត​ នាយក នាយកដ្ឋាន​គ្រប់គ្រងគ្រោះមហន្តរាយ​ កាកបាទក្រហមកម្ពជា និងមាន​ការអញ្ជើញចូលរួម​ពីលោក លោកស្រី ​សមាជិក សមាជិកាសាខា ​អញ្ជើញសំណេះសំណាល និងទទួល​អំណោយសប្បុរសធម៌​ពីសប្បុរសជនសម្រាប់​ប្រតិបត្តិការងារ​មនុស្សធម៌ចុះជួយប្រជាពលដ្ឋ​ដែលបានរងគ្រោះដឹកជំនន់ ​កាលពីថ្ងៃទី ០៩-១១ ខែ សីហា ឆ្នាំ ​២០១៩ ក្នុងខេត្តរតនគិរី​។ សប្បុរសជន រួមមានៈ
១-ឯកឧត្តម សុខ វុឌ្ឍី សមាជិក​ក្រុមប្រឹក្សាខេត្តរតនគិរី ​អង្ករ ១តោន
២-លោក អ៊ា ស្រេងលីម ​ម្ចាស់ កាឡាក់ស៊ី ​ខេធីវី អង្ករ ៣ តោន មី ៦កេសធំ
៣-ក្រុមហ៊ុនកិនថ្ម​ ប៉ារ៉ាឌីស អង្ករ ១តោន
៤-ក្រុមហ៊ុន ស្រាបៀរកម្ពុជា ​ទឹកពិសារ ចំនួន ៣,០០០កេស។

ក្នុងឱកាសនោះដែរ ​ឯកឧត្តមវេជ្ជ. បានពាំនាំ​នូវប្រសាសន៍ផ្តាំផ្ញើ​ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ​ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហ​មកម្ពុជា និងការកោតសរសើរ ​អំណរគុណយ៉ាងជ្រាលជ្រៅ​នូវទឹកចិត្តសប្បុរសធម៌​ និងជឿជាក់ក្នុងសម្មភាពមនុស្សធម៌​របស់កាកបាទក្រហមកម្ពុជា ​ដើម្បីសាខាកាកបាទក្រហមកម្ពុជា​ ខេត្តរតនគិរី មានលទ្ធភាព​ក្នុងការចុះជួយដល់​ប្រជាពលរដ្ឋបានទាន់​ពេលវេលា៕