អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

កាកបាទក្រហមកម្ពុជាចុះសួរសុខទុក្ខប្រជាជនរងគ្រោះដោយទឹកជំនន់នៅស្រុកលំផាត់


សាខារតនគិរី៖ នៅរសៀល​ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ បន្ទាប់ពីការចែក​អំណោយរបស់​សាខា កក្រកខេត្ត​ ដោយ ឯកឧត្តម គន់ គីម​ អនុប្រធានទី១គណៈកម្មាធិការ​ជាតិគ្រប់គ្រង់គ្រោះមហន្តរាយ​ ឯកឧត្តមវេជ្ជ.អ៊ុយ សំអាត នាយក​ នាយកដ្ឋានគ្រប់គ្រងគ្រោះ​មហន្តរាយ កាកបាទក្រហមកម្ពុជា និង ឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិកាសាខា​ សាខាកាកបាទក្រហម​កម្ពុជាខេត្តរតនគិរី ​ព្រមទាំងសហការី​បានផ្តល់ឃីត ​(មុង ភួយ សារុង ក្រមា) ដែលជាអំណោយ​របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន​ ប្រធានកាកបាទ ក្រហម​កម្ពុជា បន្ថែមលើ​គ្រួសារឥស្លាម ​ចំនួន ១៣ គ្រួសារ ដែល​ជម្លៀសមកស្នាក់នៅក្នុង ​សាលាស្រុកលំផាត់។


គួរបញ្ជាក់ផងដែរថា​ កាកបាទក្រហមកម្ពុជា​ ដែលមាន​សម្តេចកិត្តិបណ្ឌិត ប៉ុន រានី ហ៊ុនសែន ​ជាប្រធាន បានផ្តល់អំណោយសង្គ្រោះ មក​សាខាខេត្ត ដើម្បីចាត់ចែង​ដល់គ្រួសារដែលកំពុង ​ជម្លៀសស្នាក់​នៅទួលសុវត្ថិភាពរួមមាន៖
-មី ៣២០ កេះ តូច ត្រីខ ៥០០យួរ ឃីត (មុង ភួយ សារុង ក្រមា) ៥០០កញ្ចប់ កៅស៊ូតង់ ១៥០ ដុំ និងតង់តម្លើង ៥ តង់។

ផែនការបន្ទាប់ ព្រឹកថ្ងៃទី១០ ​ខែសីហា ២០១៩ ឯកឧត្តមវេជ្ជ.អ៊ុយ​ សំអាត នាយក នាយកដ្ឋាន​គ្រប់គ្រងគ្រោះមហន្តរាយ​ កាកបាទក្រហម​កម្ពុជា និង ឯកឧត្តម ថង សាវុន​ ប្រធានគណៈកម្មាធិការ​សាខា និងសហការី​ បន្តដំណើរ​ចុះសួរសុខទុក្ខ ​ប្រជាពលរដ្ឋទទួលជម្លៀស​នៅទួលសុវត្ថិភាព​សាលាបឋមសិក្សាស្រែពក​តូច ឃុំសិរិមង្គល នៅស្រុកកូនមុំ។ ទូរលេខ​បឋម មានគ្រួសារ​រងគ្រោះក្នុងស្រុកកូនមុំ ចំនួន ៦៨៣ គ្រួសារ ស្មើនឹង ២,៤៣៥ គ្រួសារ ក្នុង ៣ ឃុំ ស្មើនឹង ៧ ភូមិ។ មកដល់ពេលនេះទឹក​ទន្លេស្រែពកនៅ​តែបន្តឡើង ហើយ​ភ្លៀងទៀត។