អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ សួរសុខទុក្ខ ប្រជាពលរដ្ឋងាយរងគ្រោះ នៅភូមិក្រវៀន សង្កាត់កណ្តោលដុំ ក្រុងច្បារមន


សាខាកក្រកខេត្តកំពង់ស្ពឺ ៖ កាលពីរសៀលថ្ងៃ​ ព្រហស្បត្តិ ៨កើត ខែស្រាពណ៍​ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ៨ ខែ សីហា ឆ្នាំ ២០១៩ សាខា​កាកបាទក្រហមកម្ពុជា ​ខេត្តកំពង់ស្ពឺ ដឹកនាំដោយ ឯកឧត្តម វ៉ី សំណាង​ ប្រធានគណៈកម្មាធិការសាខា ​និងសហការី បានចុះសួរសុខទុក្ខ​ និងនាំយកអំណោយមនុស្សធម៌​របស់កាកបាទក្រហមកម្ពុជា​ ជូនដល់ប្រជាពលរដ្ឋ​ងាយរងគ្រោះចំនួន ១៧គ្រួសារ និងប្រគល់ផ្ទះ​ចំនួន ១ខ្នង ធ្វើអំពីដែកប្រក់សង្ក័សី​ ជញ្ជាំងសង្ក័សី ស្ថិតនៅភូមិក្រវៀន ​សង្កាត់កណ្តោលដុំ ក្រុងច្បារមន​ ខេត្តកំពង់ស្ពឺ។

ក្នុងឱកាសនោះដែរ ​ឯកឧត្តមប្រធាន បានពាំនាំ​នូវប្រសាសន៌ផ្តាំ​ផ្ញើសាកសួរ​សុខទុក្ខនិងក្តីនឹករលឹក​ពីសំណាក់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​ កាកបាទក្រហមកម្ពុជា​ ដែលជានិច្ចកាល សម្តេចតែងតែគិត​គូរពីសុខទុក្ខរបស់បងប្អូន​ប្រជាពលរដ្ឋក្រីក្រ ​ដែលមានទុក្ខលំបាក​ជនរងគ្រោះ ជនងាយរងគ្រោះគ្រប់ប្រភេទ​ ដោយមិនប្រកាន់រើស​អើងវណ្ណៈ ជាតិសាសន៌ ​ពណ៍សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

អំណោយដែល​បានផ្តល់ជូនប្រជាពលរដ្ឋដែលទទួល​បានផ្ទះរួមមាន ៖ អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ១០កំប៉ុង ប្រេងឆា ១ដប ទឹកត្រីទឹកស៊ីអ៉ីវ ១យួរ ទឹកដោះគោ ១កំប៉ុង នំធុង ១ធុង កន្ទេល ១ ភួយ ១ សារុង ១ ក្រម៉ា ១ មុង ១និងថវិកាចំនួន ១០០,០០០រៀល។
អំណោយដែល​បានផ្តល់ជូនប្រជាពលរដ្ឋ​ងាយរងគ្រោះ​រួមមាន ៖ អង្ករ ២៥គីឡូក្រាម មី១កេស​ ត្រីខ ១០កំប៉ុង ប្រេងឆា ១ដប ទឹកត្រីទឹកស៊ីអ៉ីវ ​១យួរ នំធុង១ធុង ទឹកដោះគោ ១កំប៉ុង និងថវិកា ២០,០០០រៀលផងដែរ ៕