អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

វគ្គផ្សព្វផ្សាយអំពីលចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម ដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃសមាគមខ្មែរ-ចិននៅខេត្តសៀមរាប


សាខា កក្រក ខេត្តសៀមរាប៖ នៅព្រឹក​ថ្ងៃអង្គារ ៦កើត ខែស្រាពណ៍​ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ៦ ខែសីហា ឆ្នាំ២០១៩​ សាខាកាកបាទក្រហមកម្ពុជា ​ខេត្តសៀមរាប សហការជាមួយសមាគមខ្មែរ-ចិន បើកការផ្សព្វផ្សាយ​អំពីលចលនាអន្តរជាតិ​កាកបាទក្រហម ​អឌ្ឍចន្ទក្រហម ដល់ថ្នាក់ដឹកនាំ និងសមាជិក ​សមាជិកា នៃសមាគមខ្មែរ-ចិន​។ វគ្គផ្សព្វផ្សាយនេះធ្វើ​នៅសាលារៀនចិន ចុងសាន ដោយមានការអញ្ជើញ​ចូលរួមជាគណៈអធិបតីពីសំណាក់ ​លោកឧកញ៉ាបណ្ឌិត ​ហ៊ុយ ភៀវ ​អនុប្រធានកិត្តិយសសាខា​កាកបាទក្រហមកម្ពុជា​ ខេត្តសៀមរាប។

គោលបំណងនៃ​វគ្គផ្សព្វផ្សាយនេះគឺ ផ្ដល់នៅការយល់ដឹង​ឱ្យបានកាន់តែ​ទូលំទូលាយអំពី -ប្រវត្តិចលនាអន្តរជាតិកាកបាទក្រហម ​អឌ្ឍចន្ទក្រហម -សមាសភាគ និងបដិរូបកាកបាទក្រហម អឌ្ឍចន្ទក្រហម -គោលការណ៍គ្រឹះ​របស់ចលនាអន្តរជាតិ​កាកបាទក្រហម ​អឌ្ឍចន្ទក្រហម -ប្រវត្តិ ​សកម្មភាព កាកបាទក្រហមកម្ពុជា ​និងការកៀរគររកមូលនិធិ​ដើម្បីទ្រទ្រង់​សកម្មភាពមនុស្សធម៌ (សមាជិកភាព ...)។

បន្ទាប់ពីទទួលបានការ​ផ្សព្វផ្សាយរួច សមាជិក សមាជិកា​ នៃសមាគមខ្មែរ-ចិន ដែលបានចូលរួមនាពេលនោះមានការរីករាយ​ និងពេញចិត្តជាមួយ​សកម្មភាពមនុស្ស​ដ៏ប្រពៃរបស់ចលនា​អន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម ​ពិសេសកាកបាទក្រហម​កម្ពុជា ដែលមានសម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនជាប្រធាន ​និងសាខាកាកបាទក្រហម​កម្ពុជា ខេត្តសៀមរាប ដែល​មានឯកឧត្តម ទៀ សីហា ជាប្រធានគណៈកម្មាធិការ​សាខា ហើយក៏​បានស្ម័គ្រចិត្តចូលជា​សមាជិកភាព​កាកបាទក្រហមកម្ពុជា​ នាពេលនោះ​ផងដែរ៕