អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

វគ្គបំប៉នស្តីពី "អនាម័យទឹកស្អាត និងការលើកកម្ពស់អនាម័យក្នុងគ្រាអាសន្ន" នៅក្រុងព្រះវិហារ


សាខាកក្រក​ខេត្តព្រះវិហារ៖នៅព្រឹកថ្ងៃទី ០៦ ខែ សីហា ឆ្នាំ ២០១៩ ឯកឧត្តម យុង គឹមហ៊ាន​ នាយកប្រតិបត្តិ​សាខាកាកបាទ​ក្រហមកម្ពុជាខេត្តព្រះវិហារ ​បានអញ្ជើញ​ចូលរួម​ ក្នុងពិធីបើក​វគ្គបំប៉ន​ស្តីពី "អនាម័យទឹកស្អាត ​និងការលើកកម្ពស់​អនាម័យក្នុងគ្រាអាសន្ន" ជូនដល់​មន្ត្រីសាខា​ អនុសាខាក្រុង ប្រធានក្រុមអ្នកស្ម័គ្រចិត្ត​ និងអ្នកស្ម័គ្រ ចិត្ត​កាកបាទក្រហម​សរុប ២៨ នាក់ ស្រី១៩នាក់​មកពីសង្កាត់ប៉ាលហាល​ និងសង្កាត់កំពង់ប្រណាក​ នៃក្រុងព្រះវិហារ ខេត្តព្រះវិហារ ។

វគ្គបំប៉ននេះ បានទទួល​ការឧបត្ថម្ភពី​កាកបាទក្រហម​ជប៉ុន តាមរយៈ សហព័ន្ធ​អន្តរជាតិ កាកបាទក្រហម អឌ្ឍចន្ទក្រហម ​ដែលមានរយៈ ពេល​ ៣ថ្ងៃ (ពីថ្ងៃទី ៦-៨ ខែសីហា ឆ្នាំ២០១៩)។

នៅក្នុងឱកាសនោះ​ឯកឧត្តម យុង គឹមហ៊ាន ​នាយកប្រតិបត្តិ​សាខាមានសង្ឃឹមជឿជាក់​ថា អ្នកស្ម័គ្រចិត្តដែល បានចូលរួម​ក្នុងវគ្គបំប៉ននេះ និង​ទទួលបានចំណេះ​ដឹងថ្មីៗបន្ថែម ​សម្រាប់យកទៅ​ផ្សព្វផ្សាយក្នុងសហគមន៍។