អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

កាកបាទក្រហមកម្ពុជា ផ្តល់អំណោយ ដល់ អ្នកស្រី ដូក សុផល ប្រកបរបរស៊ីឈ្នួលធ្វើចម្ការ ដែលប្តីអ្នកស្រី រងគ្រោះឆក់ខ្សែភ្លើងធ្ងន់ធ្ងរខណៈពេលកំពុងធ្វើការសំណង់


កក្រក​ ៖​ នៅទីស្នាក់ការកណ្តាល នាថ្ងៃសុក្រ ទី ២ ខែសីហា ឆ្នាំ២០១៩ នេះ កាកបាទក្រហមកម្ពុជា ដែលមាន​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី​ ហ៊ុនសែន ជាប្រធាន ​បានផ្តល់អំណោយ​សម្រាលការលំបាកដល់ អ្នកស្រី​ ដូក​ សុផល​ ប្រកបរបរស៊ីឈ្នួលធ្វើ​ចម្ការ​ ដែលប្តីអ្នកស្រីឈ្មោះ​ ហុង​ ម៉េងតាំង​ អាយុ​ ២៩ឆ្នាំ​ រងគ្រោះឆក់ខ្សែភ្លើង​ធ្ងន់ធ្ងរខណៈពេលកំពុង​ធ្វើការសំណង់។

ក្នុងឱកាសជួបសំណេះ​សំណាលនោះ ឯកឧត្តម​ ម៉ែន​ បូរីកា​ ប្រធានការិល័យភស្តុភា​រ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ គិតគូរពីជីវភាពរស់នៅ​ និងផ្តាំផ្ញើឱ្យថែទាំសុខភាពឱ្យបានល្អ​​ អនុវត្តតាមការណែនាំរបស់គ្រូពេទ្យ​ និងខិតខំបន្តប្រកបរបរប្រចាំជីវិត​ព្រោះអំណោយ​ផ្តល់ជូននេះ​អាចជួយសម្រាល​ការលំបាក​បាន​មួយគ្រាប៉ុណ្ណោះ។

អ្នកស្រី​ ដូក​ សុផល​ បានថ្លែងអំណរគុណយ៉ាង​ជ្រាលជ្រៅបំផុតចំពោះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ដែល​បានលេីកទឹកចិត្ត​ និងជួយសម្រាលការ​លំបាកដល់គ្រួសាររបស់អ្នកស្រី​ ក៏ដូចជាប្រជាពលរដ្ឋជួបការលំបាក​ដោយគ្មានការរើសអើងអ្វីឡើយ។

អំណោយផ្តល់ជូនរួមមាន​ ៖​ អង្ករ​ ៦០គីឡូក្រាម​ មី​ ២កេស​ ត្រីខ​ ២០កំប៉ុង​ មុង១ ភួយ១​ សារុង១​ ក្រមា១​ ​និងថវិកាចំនួន​ ២០ម៉ឺនរៀល៕