អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

កាកបាទក្រហមកម្ពុជា ផ្តល់អំណោយជាលើកទី២ នូវគ្រឿងឧបភោគ-បរិភោគ សម្ភារប្រើប្រាស់ និងថវិកាមួយចំនួន ដល់ មណ្ឌលវិបស្សនាធុរៈសុវណ្ណគិរីរកាទេរភ្នំចំបាប់ ស្រុកបាទី


នៅទីស្នាក់ការកណ្តាល​ ថ្ងៃអង្គារ ១៤រោច​ ខែអាសាឍ ឆ្នាំកុរ​ ឯកស័ក​ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី​ ៣០ ខែកក្កដា​ ឆ្នាំ២០១៩​ នេះ​ កាកបាទក្រហមកម្ពុជា​ ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ជាប្រធាន​ បានផ្តល់អំណោយ​ជាលេីកទី២​ នូវគ្រឿងឧបភោគ-បរិភោគ សម្ភារប្រើប្រាស់​ និងថវិកាមួយចំនួន​ ដើម្បីជួយ​សម្រាលដល់ការរស់​នៅប្រចាំថ្ងៃរបស់​ សីលវន្ត​ សីលវតី​ និងព្រះសង្ឃ​ ដែលកំពុងស្នាក់នៅ-គង់​ នៅក្នុងមណ្ឌល​វិបស្សនាធុរៈសុវណ្ណគិរីរកាទេរ​ភ្នំចំបាប់​ ស្ថិតនៅ​ឃុំត្នោត​ ស្រុកបាទី​ ខេត្តតាកែវ។

ក្នុងឱកាសនោះ លោកជំទាវ​ ម៉ែន​ នារីសោភ័គ​ អគ្គលេខា​ធិការរងទី ១​ បានពាំនាំប្រសាសន៍របស់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា​ ដែលផ្តាំផ្ញើសួរសុខទុក្ខ​ចំពោះសីលវន្ត​ សីលវតី​ ទាំងអស់​ដែលកំពុងសិក្សាព្រះធម៌​ និងស្នាក់នៅ​ក្នុងមណ្ឌល​ ព្រមទាំង​សូមបួងសួង​ឱ្យមានសុខភាពល្អ​ អាយុ​យឺនយូរ​ ដេីម្បីផ្សព្វផ្សាយនិងទ្រទ្រង់វិស័យព្រះពុទ្ធសាសនា​តរៀងទៅ។

សីលវតី​ ស៊ុន​ វួចឪ​ ជន្មាយុ​ ៦៩ឆ្នាំ​ ដែលជាអ្នកទទួលខុសត្រូវ​ក្នុងមណ្ឌល​បានជូនពរដល់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន​ រ៉ានី​ ហ៊ុនសែន​ និងសហការី​នៃកាកបាទក្រហមកម្ពុជា​ សូមជួបប្រទះតែពុទ្ធពរ​ ៤ប្រការកុំបីឃ្លៀងឃ្លាតឡើយ​ និងទទួល​បានជោគជ័យ​ថែមទៀតក្នុងការជួយសម្រាល​ទុក្ខលំបាក​ដល់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង។

អំណោយដែលផ្តល់ជូន​មណ្ឌលរួមមាន ៖ អង្ករ ៣០០​គីឡូក្រាម មី ១០កេស ត្រីខ ១០០កំប៉ុង ឃីត៥​ (មុង៥​ ភួយ៥​ សារុង៥​ ក្រមា៥)​ និងថវិកា​ ៥០ម៉ឺនរៀល។ ដោយឡែក​ ក្រណាត់​ ១០ដុំ​ (ក្នុង​ ១ដុំ​ មានថវិកា​ ១ម៉ឺនរៀល)​ ជាណោយ​របស់​ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុនសែន​ និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​៕