អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

ពិធីប្រកាសតែងតាំងសមាសភាពគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ អាណត្តិទី៥


កក្រក ៖ នៅព្រឹកថ្ងៃចន្ទ ១៣រោច ខែអាសាឍ ​ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣​ ត្រូវនឹងថ្ងៃទី​ ២៩ ខែកក្កដា ឆ្នាំ២០១៩ លោកជំទាវ ពុំ ចន្ទីនី​ អគ្គលេខាធិការ ​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួមជាអធិបតីភាពក្នុងពិធីប្រកាសតែងតាំង​សមាសភាពគណៈកម្មាធិការ​សាខាកាកបាទក្រហម​កម្ពុជា ខេត្តព្រះសីហនុ អាណត្តិទី៥ (២០១៩-២០២៥)​ ដែលមានការចូលរួម​ពីឯកឧត្តមឧកញ្ញ៉ា កុក អាន ​ប្រធានកិត្តិយសសាខា និងឯកឧត្តម គួច ចំរើន​ និងថ្នាក់ដឹកនាំនៅតាមមន្ទីរ​ អង្គភាព សាខា អនុសាខា យុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា​ សរុបចំនួន ២១៨នាក់ ដែលប្រព្រឹត្ត​ទៅនៅបរិវេណ​សាខាខេត្តព្រះសីហនុ។

ក្នុងពិធីនេះ​ កាកបាទក្រហមកម្ពុជា ដែលមាន​សម្ដេចកិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ ជាប្រធាន បានតែងតាំង ​ឯកឧត្តម គួច ចំរើន ជាប្រធាន​គណៈកម្មាធិការ​សាខា អាណត្តិទី៥ ​ឯកឧត្តម លូ គឹមឈន់ ជាអនុប្រធាន​អចិន្ត្រៃយ៍ ឯកឧត្តម ម៉ាង ស៊ីណេត​ ជាអនុប្រធាន​ លោកជំទាវ ហៀក ហ៊ីមុល្លី ជាអនុប្រធាន លោកជំទាវ ​ប្រាក់ ច័ន្ទសុខា ជាហេរញ្ញឹក​គណៈកម្មាធិការសាខា​ និងសែជូ សិទ្ធិជោតិ ជាលេខាធិការ​គណៈកម្មាធិការ​សាខា​ និងសមាជិក ​គណៈកម្មាធិការសាខា​ចំនួន ១៣នាក់ និងសមាជិកបម្រុង ២នាក់ សរុបចំនួន ១៥នាក់។

តំណាងគណៈកម្មាធិការ​សាខាកាកបាទក្រហម​កម្ពុជា ខេត្តព្រះសីហនុ ​អាណត្តិទី៥ ឯកឧត្តម គួច ចំរើន បានធ្វើការប្តេជ្ញាចិត្ត​យ៉ាងមុតមាំថា៖
- ប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះទាំង៧​ នៃចលនាអន្តរជាតិកាកបាទក្រហម ​និងអឌ្ឍចន្ទក្រហម មាន៖ -ភាពមនុស្សធម៌ -ភាពមិនលំអៀង -អព្យាក្រឹតភាព -ឯករាជភាព -សេវាកម្មស្ម័គ្រចិត្ត -ឯកភាព និងសកលភាព។
- យកចិត្តទុកដាក់​ប្រតិបត្តិតាមគោលការណ៍​ណែនាំ របស់កាកបាទក្រហម​កម្ពុជា ដើម្បីបំពេញភារកិច្ចមនុស្សធម៌បានជោគជ័យ។
- រក្សាសាមគ្គីភាពក្នុង​ជួរគណៈកម្មាធិការ​សាខា និងទទួលយក​ការប្រឹក្សាជាមួយគណៈកិត្តិយស​សាខា និងឯកភាពរួម​គ្នាដោះស្រាយបញ្ហា​ប្រឈម ដោយស្មារតី​ទទួលខុសត្រូវខ្ពស់។
- ដឹកនាំតម្រង់ទិស ក្រុមប្រតិបត្តិសាខា​ឱ្យអនុវត្តបាន​ល្អនូវភារកិច្ច​ ស្របតាមយុទ្ធសាស្រ្ត​កាកបាទក្រហមកម្ពុជា ដែលក្នុងនោះមាន​វិស័យស្នូល៤រួមមាន៖ -ការគ្រប់គ្រងគ្រោះ​មហន្តរាយ -សុខភាព និងការថែទាំសុខភាព​សហគមន៍ -លើកកម្ពស់គោល​ការណ៍គ្រឹះ ​និងតម្លៃមនុស្សធម៌​របស់ចលនា -អភិវឌ្ឍស្ថាប័ន និងអភិវឌ្ឍធនធាន បង្កើនគំនិតក្នុងការកៀរគររកមូលនិធិពីសប្បុរសជនពីគ្រប់មជ្ឈដ្ឋាន ដើម្បីបម្រើការមនុស្សធម៌របស់សាខា និងយកចិត្តទុកដាក់ណែនាំអនុសាខា ឱ្យបំពេញភារកិច្ចមនុស្សធម៌ឱ្យបានល្អ ស្របតាមវិស័យស្នូលទាំង៤ នៃយុទ្ធសាស្រ្តកាកបាទក្រហមកម្ពុជា។
- យកចិត្តទុកដាក់បន្តការងារពង្រីកអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជានៅមូលដ្ឋាន និងពង្រឹងសកម្មភាពអប់រំសុខភាពសហគមន៍។
- យកចិត្តទុកដាក់ពង្រីក និងពង្រឹងសកម្មភាពយុវជនកាកបាទក្រហមកម្ពុជា នៅគ្រឹះស្ថានសិក្សា ជាគំរូក្នុងការងារមនុស្សធម៌ ក្នុងគ្រឹះស្ថានសិក្សា និងសង្គម៕