អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

យុទ្ធនាការ ផ្សព្វផ្សាយពីការបង្ការ និងការពារជំងឺគ្រុនឈាម នៅ ស្រុកវើនសៃ ខេត្តរតនគិរី


សាខាកាកបាទក្រហម​កម្ពុជា ខេត្តរតនគិរី​៖ នៅព្រឹកថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ២០១៩​ សាខាកាកបាទក្រហម​កម្ពុជាខេត្ត​ រតនគិរីដឹកនាំដោយ​លោកឌឹម ណាត ​នាយកសាខា ​សហការជាមួយ​មន្ទីរសុខាភិបាលខេត្ត បានរៀបចំ​ធ្វើយុទ្ធនាការ​ ផ្សព្វផ្សាយពីការបង្ការ និង​ការពារជំងឺគ្រុនឈាម ​ដល់ប្រជាពលរដ្ឋចំនួន ៥៥ នាក់ ស្រី ២៣ នាក់ នៅសាលាឆទាន​ភូមិកាចូន និងដាក់ថ្នាំ​អាបែតជូនប្រជាពលរដ្ឋ​ នៅក្នុងភូមិកាចូន ឃុំកចូន​ ស្រុកវើនសៃ ខេត្តរតនគិរី​ ដើម្បីសម្លាប់ដង្កូវ​ទឹកមូសខ្លា រួមចំណែក​ទប់ស្កាត់ការផ្ទុះឡើងនៃជំងឺគ្រុនឈាម​នៅឆ្នាំ ២០១៩នេះ។

បន្ទាប់ពីយុទ្ធនាការ​នៅភូមិកាចូន ក្រុមការងារ​បានអោយអ្នកស្ម័គ្រចិត្ត​នៅភូមិផ្សេងទៀត​ ជួយណែនាំបន្ថែមដល់ប្រជាពលរដ្ឋ​ក្នុងមូលដ្ឋានរបស់ខ្លួន ​អោយបានយល់ពី​ការទប់ស្កាត់ការរីករាល​ដាលជំងឺគ្រុនឈាម និងបន្តដាក់​ថ្នាំអាបែតនៅភូមិចំនួន​៥ភូមិទៀតរួមមានៈ ភូមិទៀមលើ​ ភូមិកាឡឹម ភូមិកាចូនលើ ភូមិវ៉ង និងភូមិវ៉ាយ​។ ក្នុងយុទ្ធនាការនេះសាខា​បានចែកជូន ខិត្តប័ណ្ណ​ អប់រំអំពីការបង្ការ​ និងការពារជំងឺគ្រុនឈាម និង សាប៊ូដុំ​សម្រាប់លាងដៃដល់អ្នកចូលរួម​ទាំងអស់ ផងដែរ ចំណែក​មន្ទីរសុខាភិបាលប្រើប្រាស់ថ្នាំអាបែត​ចំនួន៦០គីឡូក្រាម។