អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

យុវជនកាកបាទក្រហមកម្ពុជា ចុះជួយសម្រួលចរាចរណ៍នៅតាមគោលដៅ ក្នុងទីរួមខេត្តព្រះសីហនុ


សាខាកក្រកខេត្តព្រះសីហនុ​ ៖ កាលពីថ្ងៃអាទិត្យ ​១២រោច ខែអាសាឍ ឆ្នាំកុរ ​ឯកស័ក ព.ស.២៥៦៣ ​ត្រូវនឹងថ្ងៃទី ២៨ ខែកក្កដា ​ឆ្នាំ២០១៩ ក្រុមការងារសាខា​កាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ​ បានដឹកនាំកម្លាំងយុវជនកាកបាទក្រហម​កម្ពុជា ចុះជួយសម្រួល​ចរាចរណ៍នៅតាមគោលដៅចំនួន​ ២កន្លែងរួមមាន ស្តុបកាល់តិច និងស្តុបផ្សារលើ ដែល​មានការចូលរួមសម្របសម្រួល​ពីមន្ត្រីសាខា កងកម្លាំង​ប៉ូលីសចរាចរណ៍ខេត្ត គ្រូទីប្រឹក្សាយុវជន និងយុវជន​កាកបាទក្រហមកម្ពុជា​ សរុបចំនួន ៣៤នាក់ (ស្រី ១១នាក់) ​មានរយៈពេល ២ថ្ងៃ ដោយគិតចាប់ថ្ងៃទៅ ២៧ ដល់ទី ​២៨ ខែកក្កដា ឆ្នាំ២០១៩ ដែលប្រព្រឹត្ត​ទៅនៅក្នុងទីរួមខេត្តព្រះសីហនុ។

ការចុះជួយសម្រួល​ចរាចរណ៍នេះ ធ្វើឡើងក្នុងគោលបំណង​ជួយផ្សព្វផ្សាយដល់សាធារណជន​ទូទៅ ដើម្បីយល់ដឹងជាមូលដ្ឋានអំពី​ច្បាប់ចរាចរណ៍ផ្លូវគោក​នៃព្រះរាជាណាចក្រកម្ពុជា ​និងដើម្បីចូលរួម​កាត់បន្ថយនូវអត្រារងគ្រោះថ្នាក់ផ្សេងៗ ដែល​បណ្តាលមកពីការបើកបរ​ខ្វះការប្រុងប្រយ័ត្ន ​និងបើកបរត្រូវមាន​សុជីវធម៌ សីលធម៌ ចេះយោគយល់អធ្យាស្រ័យគ្នា​ទៅវិញទៅមក ដើម្បី​ចៀសវាងនូវគ្រោះថ្នាក់ ចរាចរណ៍​ដែលអាចកើតឡើងជាយថាហេតុ និងជាពិសេស​ក្នុងន័យសំដៅរួមគ្នា​ធ្វើឱ្យចរាចរណ៍ក្នុងខេត្ត ​ក៏ដូចជាក្នុងប្រទេស​យើងទាំងមូលមានរបៀបរៀបរយ​ និងធ្វើដំណើរ​ប្រកបដោយសុវតិ្ថភាព៕