អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ចុះអប់រំផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ ស្ថិតនៅក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល


សាខា កក្រក ខេត្តកណ្តាល​ ៖ នៅព្រឹកថ្ងៃអាទិត្យ ​១២រោច ខែអាសាឍ ឆ្នាំកុរ ​ឯកស័ក ព.ស.២៥៦៣​ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩ ​សាខាកាកបាទក្រហម​កម្ពុជាខេត្តកណ្តាល​ បានដឹកនាំកម្លាំង​យុវជនកាកបាទក្រហមកម្ពុជា និងគ្រូទីប្រឹក្សា ​សរុបចំនួន ២៨ នាក់ ស្រី ១០នាក់ ​បានចុះអប់រំផ្សព្វផ្សាយ​ពីសុវត្ថិភាពចរាចរណ៍ដល់ប្រជាពលរដ្ឋ​ទូទៅ នៅចំណុច​ផ្លូវកែងស្តុបចំនួន​២រួមមាន៖ ផ្លូវកែងស្តុប ( ១១៥-២១ ) និងផ្លូវកែងស្តុប ( ១១០-២១) ស្ថិតនៅក្នុងសង្កាត់​តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល​។ ចំពោះការចុះអនុវត្ត​ការងារសុវត្ថិភាពចរាចរណ៍នៅតាមស្តុប​គោលដៅនីមួយៗគឺ៖ ក្នុង​គោលបំណងសំដៅជួយដាស់តឿនក្រើន​រម្លឹកបន្ថែមទៀតដល់ប្រជាពលរដ្ឋទូទៅ ដែលបាននិង​កំពុងធ្វើដំណើរតាមដងផ្លូវ ​សូមមានការភ្ញាក់រឭក​ខ្ពស់ ត្រូវចេះគោរពច្បាប់ចរាចរណ៍ ភ្លើងសញ្ញា ​ស្លាកសញ្ញា គំនូសសញ្ញា​ចរាចរណ៍ និងការបើកបរត្រូវ​មានសុជីវធម៌ សីលធម៌ ព្រមទាំងចេះយោគយល់អធ្យាស្រ័យ​ឲ្យគ្នាទៅវិញទៅមក ដើម្បីចៀសវាង​នូវគ្រោះថ្នាក់ចរាចរណ៍ដែល​អាចកើតមានឡើងជាយថាហេតុ និងជាពិសេសក្នុង​ន័យសំដៅរួមគ្នាធ្វើឱ្យចរាចរណ៍​ក្នុងក្រុង ក៏ដូចជានៅទូទាំង​ប្រទេសទាំងមូល មានរបៀបរៀបរយ និង​ការធ្វើដំណើរប្រកប​ដោយសុវតិ្ថភាព ៕