អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

សាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង សួរសុខទុក្ខ គ្រួសាររងគ្រោះដោយសារខ្យល់កន្រ្តាក់ មកពី ឃុំអន្លង់ជ្រៃ ក្នុងស្រុកថាឡបរិវ៉ាត់ ខេត្តស្ទឹងត្រែង


សាខាកក្រកខេត្តស្ទឹងត្រែង៖ នាព្រឹកថ្ងៃសៅរ៍ ១១រោច ខែអាសាឍ​ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣​ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ​ឆ្នាំ២០១៩នេះ លោកស្រី សន សុខា​ អនុប្រធានគណៈកម្មាធិការ​សាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង រួមជាមួយ លោក ​លោកស្រី សមាជិក សមាជិកា​ គណៈកម្មាធិការសាខា លោកនាយកប្រតិបត្តិសាខា ប្រធានកិត្តិយស​អនុសាខាស្រុកថាឡាបរិវ៉ាត់​ ក្រុមប្រតិបត្តិសាខា ព្រម​ទាំងយុវជនស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង​ បានអញ្ជើញចុះ​សាកសួរសុខទុក្ខនិងនាំយកអំណោយ​ មនុស្សធម៌ ទៅផ្តល់ជូនគ្រួសាររងគ្រោះដោយសារ​ខ្យល់កន្រ្តាក់ចំនួន ២០​ខ្នង ស្មើនឹង២០គ្រួសារ មកពីភូមិអន្លង់ស្វាយ ​ឃុំអូររៃរងគ្រោះ១៨គ្រួសារ, ភូមិអន្លង់ជ្រៃ ឃុំអន្លង់ជ្រៃ​ចំនួន២គ្រួសារ ក្នុងស្រុកថាឡបរិវ៉ាត់ ​ខេត្តស្ទឹងត្រែង។

នាឱកាសនោះ លោកស្រីក៏បានពាំនាំ​ប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ​និងក្តីនឹករលឹកពីសំណាក់ឯកឧត្តម ឈាង ឡាក់ ប្រធានគណៈកម្មាធិការ​សាខាកាកបាទក្រហមកម្ពុជាខេត្ត​ ដែលជានិច្ចកាល ឯកឧត្តម តែងតែគិតគូរសុខទុក្ខបងប្អូនប្រជាពលរដ្ឋក្រីក្រ​ជួបទុក្ខលំបាក ជនរងគ្រោះ ​ជនងាយរងគ្រោះ ជាពិសេសជនរងគ្រោះដោយគ្រោះមហន្តរាយខ្យល់​កន្ត្រាក់នេះផ្ទាល់ ដោយមិនប្រកាន់​រើសអើងវណ្ណៈជាតិសាសន៍ ពណ៍សម្បុរ ឬនិន្នាការនយោបាយ​ អ្វីទាំងអស់។

ទន្ទឹមគ្នានេះដែរ​ លោកស្រីក៏បានអំពាវនាវដល់​ប្រជាពលរដ្ឋទាំងអស់ត្រូវ​យកចិត្តទុកដាក់ចំពោះបញ្ហាសុខភាព-អនាម័យ ក្នុងការរស់នៅប្រចាំថ្ងៃ​ ការគោរពច្បាប់ចរាចរណ៍ ការបង្ការជម្ងឺ​ឆ្លងនានា ជាពិសេសជំងឺគ្រុនឈាមដែលកំពុងរាលដាល​យ៉ាងខ្លាំងទៅលើកុមារតូចៗ ហើយក៏សូមឱ្យបងប្អូន​ប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់​ នៅពេលដែល​មានភ្លៀងធ្លាក់ហើយមាន​ខ្យល់ខ្លាំង សូមបងប្អូនប្រជាពលរដ្ឋ​ទាំងអស់រកទីកន្លែងណាដែលមានសុវត្ថិភាព​ដើម្បីធានាបាននូវសុវត្តិភាព​ ក្រែងមានគ្រោះថ្នាក់​កើតឡើងជាយថាហេតុណាមួយ ។

អំណោយដែលបានផ្តល់​ជូនក្នុង១គ្រួសារៗទទួលបាន៖ អង្ករ៣០គក្រ ត្រីខ១យួរ មី១កេស តង់១ ឃីត១កញ្ចប់(អាវ មុង ភួយ សារុង ក្រម៉ា) ថវិកាចំនួន៥០,០០០រៀល​ ព្រមទាំងស័ង្គសី ១៧០សន្លឹក​ ដែកគោលមួក ១២គក្រ ប្រគល់ជូនតាម រយៈអនុសាខាស្រុក ​ដើម្បីបែងចែកជូន​ដល់ប្រជាពលរដ្ឋរងគ្រោះតាមទំហំនៃការខូចខាតជាក់ស្តែង​របស់គ្រួសារនីមួយៗ ។