អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

សាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង បានប្រារព្ធសន្និបាតសាខា អាណត្តិទី៥


យោងតាមលក្ខន្តិកៈ​ និងវិធាននៃនីតិក្រម​របស់កាកបាទក្រហម​កម្ពុជា ក្នុងផ្នែកទី ៦ វិធានទី ៣៣ ស្តីពីសន្និបាតសាខា ​និងយោងមាត្រា ​២៤ កថាខណ្ឌទី ៣ នៃលក្ខន្តិកៈ​កាកបាទក្រហមកម្ពុជា ​នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០១៩ សាខាកាកបាទក្រហមកម្ពុជា ​ខេត្តស្វាយរៀង បានប្រារព្ធ​សន្និបាតសាខា ​អាណត្តិទី៥ (២០១៩-២០២៥)។ ពិធីនេះធ្វើឡើង​ក្នុងបរិវេណសាលា​ខេត្តស្វាយរៀង។

សន្និបាតនេះ បានប្រព្រឹត្ត​ទៅក្រោមអធិបតីភាព​ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ​ កាកបាទក្រហមកម្ពុជា និងអញ្ជើញ​ចូលរួមពី លោកជំទាវ ដួង វណ្ណា ​អនុប្រធានកិត្តិយសសាខា ​ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការ​សាខាអាណត្តិទី៤ និងជាប្រធាន​អង្គសន្និបាត ព្រមទាំង គណៈកិត្តិយស សមាជិក-សមាជិកាពេញសិទ្ធិ​ មន្ត្រីបច្ចេកទេសទីស្នាក់ការ​កណ្តាល ក្រុមប្រតិបត្តិសាខា ​យុវជនកាកបាទក្រហមកម្ពុជា ​សហភាពសហព័ន្ធ​យុវជនកម្ពុជា សរុប ​ចំនួន ២១៣នាក់។

ក្នុងអង្គសន្និបាត​អាណត្តិទី៥នេះដែរ កាកបាទក្រហម​កម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន​ បានចាត់តាំង លោកជំទាវ ដួង វណ្ណា​ ជាប្រធានកិត្តិយស​សាខា ឯកឧត្តម ជុំ ហាត និងអនុប្រធាន​កិត្តិយស សរុបចំនួន ៩ រូប។

គោលបំណង​សំខាន់នៃសន្និបាតនេះគឺ៖ 
១- ស្តាប់ និងកែសម្រួល​ និងអនុម័តរបាយការណ៍​សកម្មភាពការងារ និងរបាយការណ៍​ហិរញ្ញវត្ថុ ក្នុងអាណត្តិទី៤ និងផែនការ​ទិសដៅអាណត្តិទី៥ (២០១៩-២០២៥)
២- បោះឆ្នោតជ្រើសរើស​ប្រធានគណៈកម្មាធិការ​សាខាអាណត្តិទី៥ 
៣- ប្រកាសសេចក្ដី​សម្រេចតែងតាំង ប្រធាន​ អនុប្រធានកិត្តិយសសាខា

ក្នុងឱកាសនោះ សន្និបាតសាខា​ បានបោះឆ្នោតជ្រើសរើស​សមាសភាពគណៈកម្មាធិការ​សាខា អាណត្តិទី៥ ដែលមានសមាសភាព ១៥រូប។​ យោងកំណត់ហេតុកិច្ច​ប្រជុំលើកទី១នៃ​គណៈកម្មាធិការសាខា អាណត្តិទី៥ សម្រេចឯកភាព​គ្នាជាឯកឆន្ទ ជ្រើសរើស ​ឯកឧត្តម ម៉ែន វិបុល ជាប្រធាន​គណៈកម្មាធិការសាខា លោកជំទាវ​ ហៅ ច័ន្ទសិរីទេពី​ ចៅ ភិរុណ ជា អនុប្រធាន​គណៈកម្មាធិការសាខា លោកជំទាវ ពៅ សុភាព ហេរញ្ញិក​គណៈកម្មាធិការសាខា​ និងលោកជំទាវ ភួង សារី ​ជាលេខាធិការ​គណៈកម្មាធិការសាខា។

តំណាងគណៈកម្មាធិការ​សាខាកាកបាទក្រហម​កម្ពុជា ខេត្តស្វាយរៀង​ អាណត្តិទី៥ ឯកឧត្តម ម៉ែន វិបុល បានធ្វើការ​ប្តេជ្ញាចិត្តយ៉ាងមុតមាំគឺ 
- កាន់ខ្ជាប់នូវគោលការណ៍​គ្រឹះទាំង៧ នៃចលនាអន្តរជាតិ​កាកបាទក្រហម ​អឌ្ឍចន្ទក្រហម មាន៖ -ភាពមនុស្សធម៌ -ភាពមិនលំអៀង ​-អព្យាក្រឹតភាព -ឯករាជភាព -សេវាកម្មស្ម័គ្រចិត្ត​ -ឯកភាព និងសកលភាព។
~ យកចិត្តទុកដាក់​ប្រតិបត្តិតាមគោលការណ៍ណែនាំ ​របស់កាកបាទក្រហមកម្ពុជា​ ដើម្បីបំពេញភារកិច្ចមនុស្សធម៌បានជោគជ័យ។
~ រក្សាសាមគ្គីភាពក្នុងជួរគណៈកម្មាធិការ​សាខា និងទទួលយកការប្រឹក្សាជាមួយ​គណៈកិត្តិយសសាខា និងឯកភាពរួមគ្នាដោះស្រាយ​បញ្ហាប្រឈម ដោយស្មារីទទួលខុសត្រូវខ្ពស់។
- ដឹកនាំតម្រង់ទិស ក្រុមប្រតិបត្តិ​សាខាឱ្យអនុវត្តបាន​ល្អនូវភារកិច្ច​ ស្របតាមយុទ្ធសាស្រ្តកាកបាទក្រហមកម្ពុជា ដែលក្នុងនោះមាន​វិស័យស្នូល៤រួមមាន៖ -ការគ្រប់គ្រង​គ្រោះមហន្តរាយ -សុខភាព និងការថែទាំសុខភាពសហគមន៍​ -លើកកម្ពស់គោលការណ៍គ្រឹះ ​និងតម្លៃមនុស្សធម៌​របស់ចលនា -អភិវឌ្ឍស្ថាប័ន និងអភិវឌ្ឍ​ធនធាន បង្កើនគំនិត​ក្នុងការកៀរគររក​មូលនិធិពីសប្បុរសជន​ពីគ្រប់មជ្ឈដ្ឋាន ដើម្បីបម្រើការមនុស្សធម៌របស់​សាខា និងយកចិត្ត​ទុកដាក់ណែនាំអនុសាខា ឱ្យ​បំពេញភារកិច្ចមនុស្សធម៌ឱ្យបានល្អ ស្របតាមវិស័យ​ស្នូលទាំង៤ នៃយុទ្ធសាស្រ្ត​កាកបាទក្រហមកម្ពុជា។ 
~ យកចិត្តទុកដាក់បន្តការងារពង្រីក​អ្នកស្ម័គ្រចិត្តកាកបាទក្រហម​កម្ពុជានៅមូលដ្ឋាន និងពង្រឹងសកម្មភាពអប់រំ​សុខភាពសហគមន៍។
- យកចិត្តទុកដាក់​ពង្រីក និងពង្រឹងសកម្មភាព​យុវជនកាកបាទក្រហម​កម្ពុជា នៅគ្រឹះស្ថាន​សិក្សា ជាគំរូក្នុងការងារមនុស្សធម៌​ ក្នុងគ្រឹះស្ថានសិក្សា និងសង្គម។