អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខ ប្រជាពលរដ្ឋងាយរងគ្រោះបំផុតនៅ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ


កក្រក​ ៖​ នៅថ្ងៃពុធ ទី​ ២៤​ ខែកក្កដា​ ឆ្នាំ២០១៩​ នេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធាន​កាកបាទក្រហមកម្ពុជា​ បានចាត់ឱ្យ​ លោកជំទាវ​ ម៉ែន​ នារី​សោភ័គ​ អគ្គលេខាធិការរងទី​ ១​ កាកបាទក្រហមកម្ពុជា​ និងសហការី​ រួមជាមួយសាខាកាកបាទ​ក្រហមកម្ពុជា​ខេត្តកំពង់ស្ពឺ​​ អនុសាខាកាកបាទក្រហមកម្ពុជា​ស្រុកឱរ៉ាល់​ ចុះសួរសុខទុក្ខ​ និងផ្តល់អំណោយមនុស្សធម៌​សម្រាលការ​លំបាកជូនប្រជាពលរដ្ឋងាយ​រងគ្រោះបំផុតចំនួន​ ២៩១គ្រួសារ​ ដែលកំពុងរស់នៅលើដី​សម្បទានសង្គមកិច្ច​ក្នុងភូមិព្រៃធំ​ ឃុំរស្មីសាមគ្គី​ ស្រុក​ឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

ក្នុងឱកាសជួប​សំណេះសំណាលជា​មួយប្រជាពលរដ្ឋទាំងអស់​ ​លោកជំទាវ​អគ្គលេខាធិការរងទី​ ១​ បានពាំនាំនូវប្រសាសន៍របស់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន ដែលផ្ដាំផ្ញើសួរសុខទុក្ខ​ ក្តីនឹករលឹក​ អាណិតស្រឡាញ់​យ៉ាងជ្រាលជ្រៅ​ និងតែងតែចាត់​ឱ្យមន្ត្រីក្រោមឱវាទ​ចុះជួបដោយផ្ទាល់ជាមួយប្រជាពលរដ្ឋងាយរងគ្រោះ​បំផុតពិតប្រាកដ​ដែលត្រូវការឱ្យជួយជាចាំបាច់​។

ជាមួយនឹងការគិតគូរ​ជួយសម្រាលការលំបាកក្នុងជីវភាព​ និងលេីកទឹកចិត្តឱ្យខិតខំបង្កបង្កេីនផលលេីកកម្ពស់ជីវភាពគ្រួសារ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ ថែមទាំងបាន​អំពាវនាវដល់​ប្រជាពលរដ្ឋ​ទាំង​អស់​គិតគូរពីបញ្ហាសុខភាព​ អនាម័យ​ ពិសា​ទឹកដាំឆ្អិន បរិភោគស្អាត​ និងបង្ការ-ទប់ស្កាត់ជំងឺគ្រុនឈាម​-គ្រុនចាញ់។ ចំពោះស្ត្រីមានផ្ទៃពោះ​ ត្រូវពិនិត្យផ្ទៃពោះឱ្យបានទៀងទាត់​ និងទៅសម្រាលកូន​នៅមណ្ឌលសុខភាព​ដែលនៅជិតបំផុត។ សូមប្រជាពលរដ្ឋទាំងអស់​គិតគូរពី​សុវត្ថិភាពរាល់​ពេលធ្វើដំណើរ​ ជៀសវាងគ្រោះថ្នាក់​ចរាចរណ៍​ដែល​ជាបញ្ហាអាទិភាពកេីតមានរាល់ថ្ងៃនេះ​ និងចូលរួមអនុវត្ត​ភូមិឃុំមានសុវត្ថិភាព​ ដោយជៀសវាងការ​ប្រេីប្រាស់គ្រឿងញៀន​ គ្រឿងស្រវឹង​ និងល្បែងស៊ីសងគ្រប់ប្រភេទ។

បន្ទាប់ពីកម្មវិធីខាងលេីនេះ​ ក្រុមការងារសាខា​កាកបាទក្រហមកម្ពុជា​ បានបន្តចុះសួរសុខទុក្ខដល់គេហដ្ឋាន​ និងផ្តល់អំណោយ​ជូនដល់ចាស់ឥតទីពឹង​ និងពិការចំនួន​ ៣គ្រួសារ​ ដែលរស់នៅក្នុងឃុំរស្មីសាមគ្គីនោះផងដែរ។

អំណោយដែលបានចែក​ជូនគ្រួសារនីមួយៗរួមមាន ៖​ អង្ករ​ ៣០គីឡូក្រាម​ មី១កេស​ ត្រីខ​ ១០កំប៉ុង​ ឃីត១​ (មុង​ ភួយ​ សារុង​ ក្រមា​ អាវយឺត​)​ និងថវិកា​ចំនួន​ ២ម៉ឺនរៀល។ ដោយឡែក​ សាខាកាកបាទក្រហមកម្ពុជា​ ខេត្តកំពង់ស្ពឺ​ បានឧបត្ថម្ភក្នុងម្នាក់​ៗ​ នំប៉័ង​ ១ដេីម​ និងទឹកសុទ្ធ​ ១ដប។ ទន្ទឹមនឹងនោះ​ គណៈប្រតិភូ​សាខាកាកបាទក្រហមកម្ពុជា​ ក៏បាន​នាំយកទេយ្យទាន និងបច្ច័យមួយចំនួន ប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តធម្មត្រ័យទៀតផង៕