អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

យុវជនកាកបាទក្រហមកម្ពុជា ចុះជួយសម្រួលចរាចរណ៍នៅតាមគោលដៅនៅខេត្តព្រះសីហនុ


សាខាកក្រកខេត្ត​ព្រះសីហនុ ៖ កាលពីថ្ងៃអាទិត្យ​ ៥រោច ខែអាសាឍ​ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣​ ត្រូវនឹងថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០១៩ ​សាខាកាកបាទក្រហមកម្ពុជា​ ខេត្តព្រះសីហនុ បាន​ដឹកនាំកម្លាំង​យុវជនកាកបាទក្រហមកម្ពុជា ​ចុះជួយ​សម្រួលចរាចរណ៍នៅ​តាមគោលដៅចំនួន​៣កន្លែងរួមមាន ស្តុប​ផ្សារពាណិជ្ជកម្ម ​ស្តុបកាល់តិច និង​ស្តុបផ្សារលើ ​ដែលមានការចូលរួម​សម្របសម្រួលពីមន្ត្រីសាខា ​កងកម្លាំងប៉ូលីសចរាចរណ៍ខេត្ត គ្រូទីប្រឹក្សា ​និងយុវជន​កាកបាទក្រហមកម្ពុជា ​សរុបចំនួន ៤១នាក់ (ស្រី ២២នាក់) ស្ថិត​ក្នុងព្រះសីហនុ។

ការចុះជួយ​សម្រួលចរាចរណ៍នេះ ​ធ្វើឡើងក្នុងគោលបំណង​ជួយផ្សព្វផ្សាយដល់សាធារណជន​ទូទៅ ដើម្បីយល់ដឹងជាមូលដ្ឋានអំពីច្បាប់ចរាចរណ៍​ផ្លូវគោកនៃព្រះរាជាណាចក្រ​កម្ពុជា និងដើម្បីចូលរួម​កាត់បន្ថយនូវអត្រារងគ្រោះថ្នាក់ផ្សេងៗ​ ដែលបណ្តាល​មកពីការបើកបរ​ខ្វះការប្រុងប្រយ័ត្ន ​និងបើកបរត្រូវមាន​សុជីវធម៌ សីលធម៌ ចេះយោគយល់​អធ្យាស្រ័យគ្នាទៅវិញ​ទៅមក ដើម្បីចៀសវាង​នូវគ្រោះថ្នាក់ ចរាចរណ៍​ដែលអាចកើតឡើងជាយថាហេតុ ​និងជាពិសេសក្នុង​ន័យសំដៅរួមគ្នាធ្វើឱ្យ​ចរាចរណ៍ក្នុងខេត្ត ក៏ដូចជាក្នុង​ប្រទេសយើងទាំងមូលមានរបៀបរៀប​រយ និងធ្វើដំណើរ​ប្រកបដោយសុវតិ្ថភាព៕