អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

ពិធីអបអរសាទរខួបលើកទី១៥៦ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភានៅខេត្តបាត់ដំបង


(សាខាកក្រកខេត្តបាត់ដំបង) ថ្ងៃសៅរ៍ ៤ រោច ខែអាសាឍ ឆ្នាំកុរឯកស័ក ពុទ្ធសក​រាជ ២៥៦៣ត្រូវនឹងថ្ងៃទី២០ ខែកក្កដា​ ឆ្នាំ២០១៩សម្ដេចក្រឡាហោម ស ​ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់​ក្នុងពិធីអបអរសាទរខួបលើកទី១៥៦​ ទិវាពិភពលោក​កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ធ្វើឡើង​ក្រោមប្រធាន​បទ «ខ្ញុំ ❤️ កាកបាទក្រហមកម្ពុជា»។ដែលប្រព្រឹត្ត​នៅសាលមហោ​ស្រពស្ទឹងសង្កែក្រុងបាត់ដំបង។​


ការប្រារព្ធទិវាដ៏​មហោឡារឹកនេះ មានការអញ្ជើញ​ចូលរួមពីវត្តមានឥស្សរជន ​ថ្នាក់ដឹកនាំជាតិ រដ្ឋលេខាធិការ​អនុរដ្ឋលេខាធិការ​សមាជិក​រដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល លោកឧកញ៉ា​ អាជីករ ភ្ញៀវអន្តរជាតិ អន្តរជាតិ​ សប្បុរសជន និងយុជន​សរុបប្រមាណ ២ពាន់នាក់នឹង​បានកៀរគរប្រមូលនិធិពីសប្បុរសជន​ ជាបឋមគិតជាដុល្លារសរុបបានចំនួន 1,819,760.25​ ដុល្លា​ អាមេរិច​សម្រាប់ប្រតិបត្តិការ​សកម្មភាពមនុស្សធម៌បន្តទៀតក្នុងខេត្តបាត់ដំបង។​

 

ទិវាពិភពលោក​កាកបាទក្រហម អឌ្ឍចន្ទក្រហម ត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងផ្សព្វផ្សាយអំពី​សមិទ្ធផលសម្រេចបាន និង​កៀរគររកមូលនិធិ ដើម្បីបន្ដ​ប្រតិបត្ដិការមនុស្សធម៌ ជួយប្រជាពលរដ្ឋងាយរងគ្រោះបំផុត​នៅទូទាំងប្រទេស​កម្ពុជា ដោយមិនប្រកាន់​និន្នាការនយោបាយ​ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់។

កាកបាទក្រហមកម្ពុជា​ ដែលមាន​សម្តេចសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ជាប្រធាន​ គឺជាអង្គការមនុស្សធម៌ដ៏ធំបំផុតនៅកម្ពុជា ធ្វើសកម្មភាពលើការងារ​ស្នូលចំនួន​៤រួមមាន៖​ 
ទី១. ការចូលរួមចំណែកសង្គ្រោះជីវិត កសាង​ភាពធន់ ទៅនឹងគ្រោះមហន្ដរាយ​ដោយធម្មជាតិ និងមនុស្សបង្កើតឡើង។
ទី២. ចូលរួមចំណែកកាត់​បន្ថយអត្រាឈឺ និងស្លាប់នៃមាតា ទារក និងកុមារ​ ការពារជំងឺឆ្លងៗផ្សេង និងអន្ដរាគមន៍សុខភាពគ្រាអាសន្ន។
ទី៣. ការលើកកម្ពស់គោលការណ៍គ្រឹះ ​តម្លៃមនុស្សធមនុស្ស សេចក្ដីថ្លៃថ្នូររបស់មនុស្សជាតិ​ និងវប្បធម៌ អហិង្សា ។
ទី៤. ពង្រឹងការរក្សា​កិត្ដិនាម កាកបាទក្រហម​កម្ពុជា ជាសមាគមជាតិមានដំណើរការល្អ ​ក្នុងការសម្រាលទុក្ខលំបាករបស់ប្រជា​ពលរដ្ឋងាយរងគ្រោះ នៅគ្រប់ទីកន្លែង ​និងទាន់ពេលវេលា។
ដើម្បីឆ្លើយតបបញ្ហា​គ្រោះមហន្ដរាយ បញ្ហាសុខភាព​ក្នុងសហគមន៍​ ការលើកកម្ពស់​គោលការណ៍គ្រឹះតម្លៃមនុស្សធម៌​ ការអភិវឌ្ឍស្ថាប័ន និងអភិវឌ្ឍន៍​ធនធានមនុស្សនោះ សាខាកាកបាទក្រហម​ខេត្តបាត់ដំបង ក្នុងឆ្នាំ២០១៨កន្លងទៅនិង នៅក្នុង​ឆមាសទី១ឆ្នាំ២០១៩​នេះបានធ្វើ សកម្មភាព​យ៉ាងសស្រាក់​សស្រាំជួយដល់ប្រជាពលរដ្ឋខ្មែរ​ដែលបាន​រងគ្រោះ។