អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

យុទ្ធនាការអប់រំផ្សព្វផ្សាយសហគមន៍ ស្តីពីការបង្ការ ការការពារជំងឺគ្រុនឈាម និងសម្អាតបរិស្ថាននៅក្រុងព្រៃវែង


សាខាកក្រក ខេត្តព្រៃវែង ៖ នៅថ្ងៃសុក្រ ៣រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ ​ឯកឧត្តម ជា សុមេធី ​ប្រធានគណៈកម្មាធិការ​សាខា បានចាត់អោយ ​លោកស្រី អ៊ុក មាសសូលីណា ​នាយិកាសាខា​ ដឹកនាំក្រុមប្រតិបត្តិសាខា ​អនុសាខាក្រុងព្រៃវែង ​អាជ្ញាធរភូមិ-សង្កាត់មណ្ឌលសុខភាពគោកគង់កើត ​អ្នកស្ម័គ្រចិត្ត​ សរុបចំនួន ៦៦នាក់ ស្រី ២២នាក់ បានចុះធ្វើយុទ្ធនាការ​អប់រំផ្សព្វផ្សាយសហគមន៍ ​ស្តីពីការបង្កា​រ ការការពារជំងឺគ្រុនឈាម ​និងសម្អាតបរិស្ថាន​ដើម្បីបំបាត់ជម្រក​មូសខ្លា នៅក្នុងភូមិជើងទឹក(ក)​សង្កាត់ជើងទឹក​ ក្រុងព្រៃវែង ខេត្តព្រៃវែង។

យុទ្ធនាការ​នេះធ្វើឡើងដើម្បី​អប់រំផ្សព្វផ្សាយនូវសារ​មួយចំនួនដល់​ប្រជាពលរដ្ឋដូចជា៖

១.ត្រូវរួមគ្នា​ជួយកំចាត់ប្រភព​មូសខ្លាតាមរយៈ​ការកាប់ឆ្ការព្រៃ ​បំបាត់កុំឲ្យមានវត្ថុ​ដក់ទឹកនៅក្នុង ​ឬជិតផ្ទះ ត្រូវលាងសំអាតពាង ឫអាងទឹក។ល។

២. ការពិនិត្យដង្កូវទឹក​ក្រោយពេលដាក់ថ្នាំ​អាបែតបំបាត់ដង្កូវទឹកតើមាន​ដង្កូវទឹកនៅក្នុងពាង​ឬអាងដែរឬទេ។

គ្រប់ករណីសង្ស័យមានជំងឺគ្រុនឈាម​ មិនត្រូវសាកល្បង​ព្យាបាលដោយខ្លួនឯង ​ឬការប្រើប្រាស់ថ្នាំប្រភេទ អាស្ពីរីនឬអ៊ីប៊ុយប្រ៉ូហ្វែន​ ជាដាច់ខាត​ និងមិនត្រូវស្វែងរក ​សេវាថែទាំសុខភាពណា​ ដែលមិនមាន​ជំនាញវិជ្ជាជីវៈ ធ្វើការ​ពិនិត្យព្យាបាល​ជំងឺគ្រុនឈាម​នោះឡើយ៕