អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

បិទវគ្គបណ្តុះបណ្តាលជាមូលដ្ឋានស្តីពីប្រវត្តិចលនាកាកបាទក្រហម និងអឌ្ឍចន្ទក្រហមនិងវិជ្ជាសង្គ្រោះបឋមនៅខេត្តកំពង់ធំ


សាខាកក្រក​ខេត្តកំពង់ធំ ៖នៅរសៀលថ្ងៃ សុក្រ ៣រោច ខែ អាសាធ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំ ២០១៩ សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកំពង់ធំ បានរៀបចំ​ពិធីបិទវគ្គបណ្តុះបណ្តាលជាមូលដ្ឋាន​ស្តីពីប្រវត្តិចលនាកាកបាទ​ក្រហម និងអឌ្ឍចន្ទ​ក្រហមនិង​វិជ្ជាសង្គ្រោះបឋម​ក្រោមវត្តមាន​ លោកស្រី ឌុក ស៊ីដា ​នាយិកា សាខា​កាកបាទក្រហម​កម្ពុជាខេត្តកំពង់ធំ​ ជូនដល់គរុសិស្ស​សរុបចំនួន៤០នាក់ ស្រី២៣នាក់ នៅសាលា​គរុកោសល្យ​វិក្រឹតការ ហ៊ុនសែន​ ខេត្តកំពង់ធំ ដែលវគ្គ​នេះធ្វើឡើងមាន​រយៈពេល ៣ថ្ងៃ គិតចាប់​ពីថ្ងៃទី១៧ ដល់ថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំ ២០១៩។

ក្នុងឱកាស​ពិធីបិទវគ្គ​បណ្តុះបណ្តាល​នេះ ជួសមុខ​ឯកឧត្តម សុខ លូ ប្រធា​នគណៈកម្មាធិការ​សាខា លោកស្រី​នាយិកាសាខា ​បានពាំនាំនូវ​ការផ្ដាំផ្ញើរ​សាកសួរសុខទុក្ខ​ដោយក្ដីស្រឡាញ់ ​និងនឹករលឹក​បំផុតពី សំណាក់​សម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា ដែលជានិច្ច​ជាកាលសម្តេច តែងតែ​គិតគូរអំពីសុខទុក្ខ​របស់បងប្អូន​ប្រជាពលរដ្ឋនៅ​គ្រប់ទីកន្លែង សូមមាន​សុខភាពល្អបរិបូរណ៍ ដោយមិន​មានការប្រកាន់​ ពូជសាសន៏ ពណ៌សម្បុរ​ និន្នាការនយោបាយអ្វីឡើយ ។

ក្នុងពេលនេះដែរលោកស្រី​ក៏បានផ្តល់នូវមតិ​សំណេះសំណាល​និងអនុសាសន៏​ល្អៗមួយចំនួន​ដល់គរុសិស្សដែលមានវត្តមាន​ទាំងអស់សូមយក​ចំណេះដឹងដែលបាន​មកពីការសិក្សា​ប៉ុន្មានថ្ងៃនេះសូមយកទៅសម្រាប់បំពេញ​សកម្មភាពការងារ​មនុស្សធម៌ និង ការងារសង្គម​បន្ដទៀត ហើយអាច​ជួយដល់ប្រជាពលរដ្ឋក្នុងសហគមន៏​បានទាន់ពេលវេលា ពេលមានបញ្ហា​ គ្រោះមហន្តរាយផ្សេងៗ​ទាន់ពេលវេលា ។

លោកស្រី នាយិកា​ បានលើកនូវ​កាកោតសរសើរចំពោះប្អូន​គរុសិស្សទាំងអស់​ ដែលខំចំណាយពេលចូលរួមដោយយក​ចិត្តទុកដាក់ក្នុងវគ្គ​បណ្តុះបណ្តាលនេះ​រហូតដល់ថ្ងៃបញ្ចប់​ ប្រកបដោយ​ផ្លែផ្កានិងសូមពង្រឹងហើយពង្រីក​សកម្មភាពមនុស្សធម៌​កាកបាទក្រហមកម្ពុជា ដូចភ្លៀង​រលឹមចាប់តាំងពីពេលនេះ រហូតដល់ថ្ងៃបន្ត​ទៅមុខទៀត។ រួមទាំងផ្សព្វផ្សាយ​សារបន្ថែម​អំពីការងារឥស្សរជន​ឆ្នើមថ្នាក់ជាតិ អំពីការងារ អេដស៌ (ការមិនរើសអើង) និងការលើកទឹកចិត្ត​ចំពោះអ្នករស់​នៅជាមួយមេរោគ​អេដស៌ រួមជាមួយ​ការលើកកម្ពស់​សុខភាពមាតានិងទារក ​សូមអោយប្អូនទាំងអស់​យកទៅផ្សព្វផ្សាយ​បន្តដល់សហគមន៏​តាមតំបន់​រៀងៗខ្លួន៕