អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

វគ្គបណ្តុះបណ្តាលវិជ្ជាសង្គ្រោះបឋមមូលដ្ឋាន រយៈពេល២ថ្ងៃ ជូនដល់មន្ដ្រីសង្កាត់ ប្រធាន អនុប្រធានភូមិ សមាជិកភូមិ ប្រជាការពារ នៅរាជធានីភ្នំពេញ


សាខាកក្រករាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍​ ២រោច​ ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី​ ១៨​ ខែ​ កក្កដា ឆ្នាំ​ ២០១៩​នេះ​​ នៅទីស្នាក់ការ​សាខាកាកបាទក្រហមកម្ពុជា ​រាជធានីភ្នំពេញ​ បានបើកវគ្គបណ្តុះបណ្តាលវិជ្ជា​សង្គ្រោះបឋមមូលដ្ឋាន​ រយៈពេល២ថ្ងៃ​ ជូនដល់មន្ដ្រីសង្កាត់​ ប្រធាន អនុប្រធានភូមិ សមាជិកភូមិ ប្រជា​ការពារសរុបចំនួន៤២នាក់​​ មកពីតាមបណ្តាសង្កាត់នានា​ ក្នុងខណ្ឌមានជ័យ​ ដង្កោ និងខណ្ឌច្បារអំពៅ ដោយ​មានការចូលរួមពីសំណាក់​ លោក ជិន ប៊ុនធឿន ​នាយកប្រតិបត្តិសាខា​ ។ ដែលវគ្គបណ្តុះបណ្តាលនេះក្រោមកិច្ចសហការ​រវាងសាខា​កាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ និងអង្គការ​ទស្សនៈពិភពលោក (World Vision Organization) ក្នុង​គម្រោងគ្រប់គ្រងគ្រោះមហន្ដរាយ​ ។

 

មានប្រសាសន៍នាឱកាសនោះ​ ក្នុងនាមឯកឧត្តម ឃួង ស្រេង​ ប្រធានគណៈកម្មាធិការ​សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ លោក​នាយកប្រតិបត្តិ​សាខា បាន​ពាំនាំនូវសេចក្តីផ្តាំផ្ញេី​សាកសួរសុខទុក្ខ​ពីសំណាក់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា​ ជូនដល់សិក្ខាកាម​ទាំងអស់ប្រកបដោយសេចក្តីនឹករលឹក​ ព្រមទាំងបានគូសបញ្ជាក់​ពីគោលបំណងនៃការបេីក​វគ្គបណ្តុះបណ្តាលនេះគឺ​ ​ដេីម្បីផ្ដល់ចំណេះដឹង ​និងបង្កើន​សមត្ថភាពដល់ក្រុមការងារ​នៅថ្នាក់មូលដ្ឋានរួមមាន​មន្ដ្រីសង្កាត់ ប្រធាន អនុប្រធានភូមិ​ សមាជិកភូមិ ប្រជាការពារ​ ឲ្យមានលទ្ធភាព​ជួយជាលក្ខណៈបឋមទៅស្ថាន​ភាពគ្រោះថ្នាក់គ្រាអាសន្ន ឬគ្រោះធម្មជាតិ​នៅក្នុងសហគមន៍​ដែលខ្លួន​កំពុងរស់នៅ​ ៕