អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

យុទ្ធនាការផ្សព្វផ្សាយ និងដាក់ថ្នាំអាបែត ចូលរួមលុបបំបាត់ជម្រកមូសខ្លា ការពារជំងឺគ្រុនឈាម នៅក្នុងក្រុងព្រះសីហនុ


សាខាកក្រកខេត្តព្រះសីហនុ ៖ កាលពីថ្ងៃសុក្រ​ ១១កើត ខែអាសាឍ​ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣​ ត្រូវនឹងថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ២០១៩ ​សាខាកាកបាទក្រហមកម្ពុជា ​ខេត្តព្រះសីហនុ សហការជាមួយមន្ទីរ​សុខាភិបាលខេត្តព្រះសីហនុ​ បានចុះធ្វើយុទ្ធនា​ការផ្សព្វផ្សាយ និងដាក់ថ្នាំ​អាបែត ចូលរួមលុប​បំបាត់ជម្រកមូសខ្លា ​ការពារជំងឺគ្រុន​ឈាម ដែលធ្វើឡើងទៅតាម​គោលដៅនៅក្នុង​ក្រុងព្រះសីហនុ​ ដោយមានអញ្ជើញចូលរួម​ជាអធិបតីភាព ឯកឧត្តម ម៉ាង ស៊ីណេត ​អនុប្រធានគណៈកម្មាធិការ​សាខា រួមជាមួយនឹង​មន្ត្រីសាខា អាជ្ញាធរដែនដី អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហម​កម្ពុជា សរុបចំនួន ១៣៧នាក់។

ក្នុងយុទ្ធនាការនា​ឱកាសនោះដែរ ​ឯកឧត្តម ក៏បានអំពាវ​ដល់ប្រជាពលរដ្ឋ​ទាំងអស់ ដើម្បីចូលរួម​អនុវត្តនូវយុទ្ធនាការការពារ​ជំងឺគ្រុនឈាម​ដែលមានខ្លឹមសារដូចតទៅ៖
១.សូមចូលរួមកំចាត់​ដង្កូវទឹកមូសខ្លា និង​ធានាថា មិនមានដង្កូវទឹក នៅក្នុងបរិវេណ​ផ្ទះសំបែង តាមរយៈការកម្ទេចចោល និងលុប​បំបាត់ចោល​ នូវរាល់វត្ថុដក់ទឹក ​ដែលមិនប្រើប្រាស់ ដូចជា ​សំបកកង់ឡាន កង់ម៉ូតូ សំបកកំប៉ុង ធុង ក្រឡ ពាង អាង ដែលមិនប្រើប្រាស់ ​សំបកដប សំបកដូង និងវត្ថុអាចដក់ទឹកដទៃទៀត ដែលនៅជុំវិញបរិវេនផ្ទះ​របស់លោកអ្នក ត្រូវលាងសម្អាតសម្ភារៈ ឬវត្ថុ​ប្រើប្រាស់ផ្សេងៗ សម្រាប់ស្ដុកទឹក ឲ្យបានពីរដង ក្នុងមួយសប្ដាហ៍​ ឬដាក់ថ្នាំអាបែត ​ត្រីប្រាំពីរពណ៌ ឬគ្របឲ្យបាន​ត្រឹមត្រូវនូវពាង ​អាងទឹក ធុង ក្រឡ ថូផ្កា ចានទ្រជើងទូ។ល។
២.ត្រូវកំចាត់សត្វមូសខ្លា ​តាមរយៈ​រៀបចំសម្ភារៈ ក្នុងផ្ទះសំបែង​ឲ្យមានសណ្ដាប់ធ្នាប់ ធ្វើយ៉ាងណា​ឲ្យមានពន្លឺចាំងចូល​ក្នុងផ្ទះបានល្អ​ លុបបំបាត់កំប៉ូត​ព្រៃស៊ុបទ្រុប​ជុំវិញផ្ទះ និងចូលរួមសហការ​ជាមួយភ្នាក់ងារសុខាភិបាល ​ក្នុងករណីមាន​ការបាញ់ថ្នាំសម្លាប់មូស។
៣.ត្រូវការពារខ្លួន កុំឲ្យមូសខ្លា​ញីខាំតាមរយៈ ការដេកក្នុងមុង (ទាំងថ្ងៃទាំងយប់) ស្លៀកពាក់​ខោអាវវែង មិនត្រូវអង្គុយ ឬសំរាកនៅកន្លែងដែលមិន​មានពន្លឺគ្រប់គ្រាន់នោះទេ។
៤.ត្រូវរូសរាន់ស្វែងរក សេវាថែទាំសុខភាព​ ដែលនៅជិតអ្នក​បំផុតដូចជា មណ្ឌលសុខភាព និងមន្ទីរពេទ្យ ក្នុងករណីក្រុមគ្រួសារណាម្នាក់​ របស់អ្នកមានសញ្ញា ​ឬសញ្ញណជំងឺ ដូចជាក្ដៅខ្លួន (ក្ដៅខ្លួនខ្លាំងភ្លាមៗ ៣៩អង្សាសេឡើង) និងសញ្ញាបន្ទាប់បន្សុំផ្សេង​ទៀត ដូចជា មុខក្រហម ឈឺក្បាល ឈឺក្រោមក្រឡង់ភ្នែក ឈឺសាច់ដុំ ឬសន្លាក់ ឈឺខ្លួន ស្នាមកន្ទួលក្រហមជាដើម។

ទន្ទឹមនឹងនេះដែរ គ្រប់ករណី​សង្ស័យជំងឺគ្រុនឈាម មិនត្រូវ​សាកល្បងព្យាបាលដោយ​ខ្លួនឯង ឬការប្រើប្រាស់ថ្នាំប្រភេទ អាស្ពីរីនឬ​អ៊ីប៉ុយព្រូហ្វែន ជាដាច់ខាត និងមិនត្រូវស្វែងរក ​សេវាថែទាំសុខភាពណា ដែលមិនមានជំនាញវិជ្ជាជីវៈ ពិនិត្យ​ព្យាបាលជំងឺគ្រុនឈាមឡើយ៕