អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

កម្មវិធីអប់រំអំពីការថែទាំអនាម័យបរិស្ថាននៅជុំវិញបរិវេណផ្ទះ ពិនិត្យដង្កូវទឹកក្រោយពេលដាក់ថ្នាំអាបែតរួច និងបាញ់ថ្នាំកម្ចាត់មូសខ្លា ដើម្បីការពារបង្ការជម្ងឺគ្រុនឈាមនៅស្វាយរៀង


សាខាកក្រក​ខេត្តស្វាយរៀង៖នៅព្រឹកថ្ងៃពុធ ​១៤កើត ខែអាសាឍ​ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ១១ ខែ កក្កដា ឆ្នាំ ​២០១៩ លោក ​សរ វណ្ណា នាយក​សាខា​កាកបាទក្រហម​កម្ពុជាខេត្តស្វាយរៀង ​បានដឹកនាំមន្រ្តី​សាខា ទីប្រឹក្សា និងយុវជន​កាកបាទក្រហម​កម្ពុជា សហការជាមួយ​មន្ទីរសុខាភិបាល​ខេត្ត ការិយាល័យ​សុខាភិបាល​ស្រុកប្រតិបត្តិ​ មណ្ឌលសុខភាព ​សរុបចំនួន ២៥​ នាក់ បានចុះអប់រំ​អំពីការថែទាំ​អនាម័យ​បរិស្ថាននៅ​ជុំវិញបរិវេណផ្ទះ ​ពិនិត្យដង្កូវទឹកក្រោយ​​ពេលដាក់ថ្នាំអាបែតរួច ​និងបាញ់ថ្នាំ​កម្ចាត់មូសខ្លា ដើម្បីការពារ​បង្ការជម្ងឺគ្រុនឈាម ​នៅសាលាបឋមសិក្សាចេក​ និងវិទ្យាល័យ ហ៊ុនសែន ចេក ចំនួន​លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស​ ចូលរួម សរុប ​៧៧៣ នាក់ ​ស្រី ៣៨១ នាក់ និងចុះតាម​ខ្នងផ្ទះនៅភូមិធ្មល់ និង​ភូមិស្វាយ សង្កាត់ចេក ​ក្រុងស្វាយរៀង បានចំនួន​ ៨៨ ខ្នង ផ្ទះ ។ ក្នុងគោលបំណង​ដើម្បីការពារបង្ការ​ជម្ងឺគ្រុនឈាម​ ដែលអាចឆ្លងតាមរយៈនៃមូសខ្លាខាំ​ ដើម្បីកុំអោយមានកើតមូសខ្លា​បន្តទៀត ការកម្ចាត់ជម្រក​មូសខ្លា យុទ្ធនាកា​នេះ ក៏បានធ្វើការបែង​ចែកជា​ក្រុមធ្វើការផ្សព្វផ្សាយដល់​ប្រជាពលរដ្ឋមានដូចជា៖ 


១៖សូមចូលរួមកំចាត់ដង្កូវទឹក​មូសខ្លា និងធានាថា​ មិនមានដង្កូវទឹក នៅក្នុង​បរិវេណផ្ទះសំបែង ​តាមរយៈការកម្ទេចចោល និង​លុបបំបាត់ចោល​ នូវរាល់វត្ថុដក់ទឹក ដែលមិន​ប្រើប្រាស់ ដូចជា សំបក​កង់ឡាន កង់ម៉ូតូ សំបកកំប៉ុង ធុង ក្រឡ ​ពាង អាង ដែល​មិនប្រើប្រាស់ ​សំបកដប សំបកដូង ​និងវត្ថុអាចដក់ទឹកដទៃទៀត​ ដែលនៅជុំវិញបរិវេណផ្ទះ​របស់លោកអ្នក ត្រូវលាងសម្អាត​សម្ភារៈ ឬវត្ថុប្រើប្រាស់​ផ្សេងៗ សម្រាប់ស្ដុកទឹក ​ឲ្យបានពីរដង ​ក្នុងមួយសប្ដាហ៍ ឬដាក់ថ្នាំអាបែត​ ត្រីប្រាំពីរពណ៌ ​ឬគ្របឲ្យបានត្រឹមត្រូវ​នូវពាង អាងទឹក ធុង ក្រឡ ថូផ្កា ចានទ្រជើងទូ ។ល។
២៖ ត្រូវកំចាត់សត្វមូសខ្លា​ តាមរយៈរៀបចំសម្ភារៈ​ក្នុងផ្ទះសំបែងឲ្យមាន​សណ្ដាប់ធ្នាប់ធ្វើយ៉ាងណាឲ្យមានពន្លឺ ចាំងចូលក្នុងផ្ទះ​បានល្អ លុបបំបាត់​កំប៉ូតព្រៃស៊ុបទ្រុបជុំវិញផ្ទះ​ និងចូលរួមសហការ​ជាមួយភ្នាក់ងារសុខាភិបាល​ ក្នុងករណីមានការ​បាញ់ថ្នាំសម្លាប់មូស ។
៣៖ ត្រូវការពារខ្លួន កុំឲ្យមូស​ខ្លាញីខាំតាមរយៈ ការដេក​ក្នុងមុង (ទាំងថ្ងៃយប់) ស្លៀកពាក់​ខោអាវវែង មិនត្រូវអង្គុយ ឬសំរាកនៅ​កន្លែងដែលមិនមាន​ពន្លឺគ្រប់គ្រាន់នោះទេ ។
៤៖ ត្រូវរូសរាន់ស្វែងរក​ សេវាថែទាំសុខភាព ដែលនៅជិត​អ្នកបំផុត ដូចជា មណ្ឌល​សុខភាព និងមន្ទីរពេទ្យ ក្នុងករណីក្រុមគ្រួសារណាម្នាក់​ របស់អ្នកមានសញ្ញា ​ឬសញ្ញណជំងឺ ដូចជាក្ដៅខ្លួន ​(ក្ដៅខ្លួនខ្លាំងភ្លាមៗ ៣៩អង្សាសេឡើង) និងសញ្ញាបន្ទាប់បន្សុំ​ផ្សេងទៀត ដូចជា មុខក្រហម ​ឈឺក្បាល ឈឺក្រោម​ក្រឡង់ភ្នែក ឈឺសាច់ដុំ ឬសន្លាក់ ឈឺខ្លួន​ ស្នាមកន្ទួលក្រហមជាដើម ។