អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

កម្មវិធីអប់រំផ្សព្វផ្សាយក្នុងសហគមន៍ អំពីការបង្ការ និងការពារជំងឺគ្រុនឈាម ដល់យុវជនកាកបាទក្រហមកម្ពុជា នៃវិទ្យាល័យ២ ក្នុងក្រុងតាខ្មៅ


សាខា កក្រក ខេត្តកណ្តាល ៖ នៅព្រឹកថ្ងៃអង្គារ ៨កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ០៩ ខែ កក្កដា ឆ្នាំ ២០១៩ សាខាកាកបាទក្រ​ហមកម្ពុជាខេត្តកណ្តាល សហការ​ជាមួយមន្ទីរសុខាភិបាលខេត្ត បានរៀបចំកម្មវិធីអប់រំ​ផ្សព្វផ្សាយក្នុង​សហគមន៍ អំពីការបង្ការ និងការពារជំងឺគ្រុនឈាម ដល់យុវជនកាកបាទក្រហម​កម្ពុជា នៃវិទ្យាល័យ២ ក្នុងក្រុង​តាខ្មៅ ចំនួន ៨០ នាក់ នៅទីស្នាក់ការសាខាកាកបាទក្រហម​កម្ពុជាខេត្ត ។ សមាសភាពបានចូលរួម​ក្នុងកម្មវិធីអប់រំផ្សព្វផ្សាយ​នេះរួមមាន ៖ ក្រុមប្រតិបត្តិសាខា ៨ នាក់ , មន្រ្តីសម្របសម្រួល​មកពីមន្ទីរសុខាភិបាលខេត្ត ១ នាក់ ,លោកគ្រូទីប្រឹក្សាយុវជន ២ នាក់ និងយុវជន​កាកបាទក្រហមកម្ពុជា ៨០ នាក់ សរុបចំនួន ៩១ នាក់ ។

កម្មវិធីអប់រំផ្សព្វផ្សាយនេះ ​មានគោលបំណងផ្តល់​នូវចំណេះដឹងជាមូលដ្ឋាន​ដល់អ្នកចូលរួមទាំងអស់ អំពីការបង្ការ និងការពារ​ជំងឺគ្រុនឈាម និងកម្រិតនៃ​ការប្រើប្រាស់ថ្នាំអាបែត​ដាក់ក្នុងពាង ឬ អាងទឹក ។

មានមតិ​សំណេះសំណាលបើក​កម្មវិធីអប់រំផ្សព្វផ្សាយ លោក ទៀង សុគន្ធ នាយកសាខា តំណាងឯកឧត្តម គង់ សោភ័ណ្ឌ ប្រធា​នគណ:កម្មាធិការសាខា បានផ្តាំផ្ញើ​ដល់ក្មួយៗយុវជនទាំងអស់ មេត្តាខិតខំយកចិត្តទុកដាក់ស្តាប់ការពន្យល់​បង្ហាញពីលោកគ្រូជាអ្នក​សម្របសម្រួល ដើម្បីក្មួយៗទទួលបានចំណេះដឹងបន្ថែមចុះ​ទៅអនុវត្តសកម្មភាពការងារ​អប់រំផ្សព្វផ្សាយ​ បន្ត ក្នុងសហគមន៍ឲ្យបានលទ្ធផលល្អ និងទទួលបានជោគជ័យ ។

សូមបញ្ជាក់ថា ៖ នៅព្រឹកថ្ងៃពុធ ទី១១ ខែកក្កដា ឆ្នាំ២០១៩ សាខាកាកបាទក្រហម​កម្ពុជាខេត្ត នឹងដឹកនាំកម្លាំងយុវជន ចំនួន ៨០ នាក់ ស្រី ៤២នាក់ រួមជា​មួយក្រុមកាកបាទក្រហម​សង្កាត់ ចុះដាក់ថ្នាំអាបែតក្នុងពាង ឬអាងទឹក​ប្រជាពលរដ្ឋតាមភូមិចំនួន៩ ​ក្នុងសង្កាត់តាខ្មៅនិង​សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ៕