អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

ប្រជុំអប់រំផ្សព្វផ្សាយ ការចម្លងរោគពីលាមក មកមនុស្ស និងវិធានការទប់ស្កាត់ការចម្លងរោគ និងយុទ្ធនាការសំអាតភូមិ នៅភូមិពោធិ៍ និងភូមិល្វាទង ឃុំបុសលាវ


សាខាកក្រកខេត្តក្រចេះ៖ នៅព្រឹកថ្ងៃពុធ ៩កើត ​ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែ កក្កដា ឆ្នាំ២០១៩ នេះ លោក ថោង វីរ៉ាដា ​នាយកប្រតិបត្តិ​សាខាកាកបាទក្រហម​កម្ពុជា ខេត្តក្រចេះបានដឹកនាំមន្រ្តីសាខា​ អ្នកស្មគ្រ័ចិត្តកក្រក​ ប្រជុំអប់រំផ្សព្វផ្សាយ​ពីកត្តាសំខាន់ៗនៃ​ការចម្លងរោគពីលាមក មកមនុស្ស និងវិធាន​ការទប់ស្កាត់ការចម្លងរោគ​សំខាន់ៗពីលាមក មកមនុស្ស ​និងយុទ្ធនាការសំអាតភូមិ​ នៅភូមិពោធិ៍ និងភូមិល្វាទង ឃុំបុសលាវ​ ស្រុកចិត្របុរី ខេត្តក្រចេះ​ ក្នុងគម្រោងបង្កើននិរន្តភាពការប្រើប្រាស់ទឹកស្អាត​ និងការអនុវត្តអនាម័យ (Increased Sustainable Access to WASH Facility Project) ឧបត្ថម្ភថវិកាដោយមូលនិធិ​កាទ្យេ តាមរយៈសហព័ន្ធអន្តរជាតិ​កាកបាទក្រហម និងអឌ្ឍចន្ទក្រហម IFRC សំរាប់​សាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ។

ក្នុងឱកាសនោះក្រុមការងារក៏​បានធ្វើការអប់រំផ្សព្វផ្សាយអំពីបញ្ហា​ជម្ងឺគ្រុនឈាម និងបានដឹកនាំប្រជាពលរដ្ឋធ្វើការបោស​សំអាតផ្ទះ និងជុំវិញផ្ទះដើម្បីកម្ចាត់​ជំរកមូសខ្លា ដើម្បីការពារ​បង្ការជម្ងឺគ្រុនឈាម ដែលអាចឆ្លងតាមរយៈមូសខ្លាខាំ ​កុំឱ្យមានកើតមូស​ខ្លាបន្តទៀត ការកម្ចាត់​ជម្រកមូសខ្លា ហើយបានណែនាំឱ្យប្រជាពលរដ្ឋ​អនុវត្តដូចខាងក្រោម៖

១៖សូមចូលរួមកំចាត់ដង្កូវ​ទឹកមូសខ្លា និងធានាថា មិនមាន​ដង្កូវទឹក នៅក្នុងបរិវេណ​ផ្ទះសំបែង តាមរយៈការកម្ទេចចោល​ និងលុបបំបាត់ចោល នូវរាល់វត្ថុដក់ទឹក​ ដែលមិនប្រើប្រាស់​ ដូចជា សំបកកង់ឡាន កង់ម៉ូតូ សំបកកំប៉ុង ធុង ក្រឡ ពាង អាង ដែល​មិនប្រើប្រាស់ សំបកដប ​សំបកដូង និងវត្ថុអាចដក់ទឹកដទៃទៀត ដែលនៅជុំវិញ​បរិវេណផ្ទះរបស់លោកអ្នក​ ត្រូវលាងសម្អាតសម្ភារៈ ឬវត្ថុប្រើប្រាស់ផ្សេងៗ សម្រាប់ស្ដុកទឹក ឲ្យបានពីរដង ក្នុងមួយសប្ដាហ៍​ ឬដាក់ថ្នាំអាបែត ត្រីប្រាំពីរពណ៌ ឬគ្របឲ្យបានត្រឹមត្រូវនូវពាង អាងទឹក ធុង ក្រឡ ថូផ្កា ចានទ្រជើងទូ។ល។

២៖ ត្រូវកំចាត់សត្វមូសខ្លា ​តាមរយៈរៀបចំសម្ភារៈ ក្នុងផ្ទះសំបែងឲ្យមានសណ្ដាប់ធ្នាប់ ធ្វើយ៉ាងណាឲ្យមានពន្លឺចាំងចូលក្នុងផ្ទះបានល្អ លុបបំបាត់​កម្ពោធព្រៃស៊ុបទ្រុបជុំវិញផ្ទះ និង​ចូលរួមសហការជាមួយភ្នាក់ងារសុខាភិបាល ​ក្នុងករណីមានការបាញ់ថ្នាំសម្លាប់មូស ។

៣៖ ត្រូវការពារខ្លួន កុំឲ្យមូសខ្លាញី​ខាំតាមរយៈ ការដេកក្នុងមុង (ទាំងថ្ងៃយប់) ស្លៀកពាក់ខោអាវវែង មិនត្រូវអង្គុយ ឬសំរាកនៅកន្លែង​ដែលមិនមានពន្លឺគ្រប់គ្រាន់នោះទេ ។

៤៖ ត្រូវរូសរាន់ស្វែងរក សេវាថែទាំ​សុខភាព ដែលនៅជិត​អ្នកបំផុត ដូចជា មណ្ឌលសុខភាព និងមន្ទីរពេទ្យ ក្នុងករណីក្រុមគ្រួសារណាម្នាក់ របស់​អ្នកមានសញ្ញា ឬសញ្ញណជំងឺ ដូចជាក្ដៅខ្លួន (ក្ដៅខ្លួនខ្លាំងភ្លាមៗ ៣៩អង្សាសេឡើង) និងសញ្ញាបន្ទាប់បន្សុំផ្សេងទៀត ដូចជា មុខក្រហម ឈឺក្បាល ឈឺក្រោមក្រឡង់ភ្នែក ឈឺសាច់ដុំ ឬសន្លាក់ ឈឺខ្លួន ស្នាមកន្ទួលក្រហមជាដើម ។
គ្រប់ករណីសង្ស័យ​ជំងឺគ្រុនឈាម មិនត្រូវសាកល្បង​ព្យាបាលដោយខ្លួនឯង ឬការប្រើប្រាស់ថ្នាំប្រភេទ អាស្ពីរីនឬអ៊ីប៉ុយព្រូហ្វែន ជាដាច់ខាត និងមិនត្រូវស្វែងរក សេវាថែទាំសុខភាពណា ដែលមិនមានជំនាញវិជ្ជាជីវៈ ពិនិត្យព្យាបាលជំងឺគ្រុនឈាមឡើយ៕