អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

កាកបាទក្រហមកម្ពុជា នាំយកនូវព្រះរាជូបត្ថម្ភដ៏ថ្លៃថ្លារបស់ សម្តេចម៉ែ ចូលរួមរំលែកទុក្ខ គ្រួសារសពរងគ្រោះដោយសារឧបទ្ទវហេតុរលំអាគារកម្ពស់៧ជាន់


កក្រក ៖ នារសៀលថ្ងៃ​សុក្រ ១១រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹង​ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០១៩ កាកបាទក្រហមកម្ពុជា​ ដែលមានសម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ ជាប្រធាន បានចាត់តាំង​ឲ្យក្រុមការងារ​ដឹកនាំដោយ ឯកឧត្តម​ កៀង វឌ្ឍនៈ ជំនួយការ​លេខាធិការដ្ឋាន​ កាកបាទក្រហម​កម្ពុជា និងសហ​ការី នាំយកនូវ​ព្រះរាជូបត្ថម្ភដ៏ថ្លៃថ្លា​របស់ សម្តេច​ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ​ ព្រះវររាជមាតាជាតិខ្មែរ​ ព្រះប្រធានកិត្តិយស​កាកបាទក្រហមកម្ពុជា​ ព្រះរាជទ្រព្យ ​ចំនួន ២៥០ដុល្លារអាមេរិក ​និងចូលរួមរំលែកទុក្ខយ៉ាង​ក្រៀមក្រំជាមួយ​គ្រួសារសព​រងគ្រោះដោយសារ​ឧបទ្ទវហេតុរលំ​អាគារកម្ពស់៧ជាន់ ​កាលពីថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០១៩ កន្លងទៅ​ នៅខេត្តព្រះសីហនុ​ ដែលមានឈ្មោះ សាត ប៊ុនធីម​ អាយុ ៣៦ឆ្នាំ ​រស់នៅភូមិណាអូង​ ឃុំស្រែសំបូរ ស្រុកសៀមប៉ាង ​ខេត្តស្ទឹងត្រែង។

 

ក្នុងឱកាសដ៏សមាន​ទុក្ខនេះ ឯកឧត្តម ​បានសម្ដែងនូវក្ដី​រន្ធត់ចំពោះឧបទ្ទវហេតុ​រលំអាគារ​នេះ ធ្វើឲ្យ​បាត់បង់មនុស្ស​ជាទីស្រឡាញ់នៅ​ក្នុងគ្រួសារ និងសូម​បួងសួងដល់ដួង​វិញ្ញាក្ខន្ធនៃសព បានទៅកាន់​សុគតិភព ​កុំបីឃ្លៀងឃ្លាតឡើយ។

 

ជាមួយគ្នានេះដែរ ​កាកបាទក្រហមកម្ពុជា​ ក៏បានប្រគល់អំណោយ​មួយចំនួនរួមមាន៖ អង្ករ ១២០គីឡូក្រាម ត្រីខ ៥០កំប៉ុង ទឹកក្រូច ៥កេស និងថវិកា​ចំនួន ៥,០០០,០០០ រៀលផងដែរ៕