អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

កាកបាទក្រហមកម្ពុជា ចុះសាកសួរសុខទុក្ខ គ្រួសារសព នៅឃុំជើងភ្នំ និងឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង ដែលបានរងគ្រោះបណ្តាលឲ្យស្លាប់បាត់បង់ជីវិត នៅក្នុងគ្រោះរលំបាក់ស្រុតអគារ នៅខេត្តព្រះសីហនុ


សាខាកក្រក ខេត្តព្រៃវែង៖ ​នៅថ្ងៃចន្ទ ៧រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង​ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ ​ឯកឧត្តម ឧកញ៉ា ​សុខ ផេង អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការសាខា​ តំណាងឯកឧត្តម​ ជា សុមេធី ប្រធានគណៈកម្មាធិការ​សាខា បានដឹកនាំ​ ក្រុមប្រតិបត្តិសាខា ​អនុសាខា​ស្រុកបាភ្នំ អ្នកស្ម័គ្រចិត្ត យុវជន​កក្រក រួមដំណើរ​ជាមួយ ឯកឧត្តម យូ​ ឡាណា អគ្គលេខាធិការង​ទី២ កាកបាទក្រហម​កម្ពុជា ចុះសាកសួរសុខទុក្ខ ​និងនាំយកអំណោយ​មនុស្សធម៌របស់​កាកបាទក្រហម​កម្ពុជា ដែលមាន ​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ​ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន ​ជូនដល់គ្រួសារសព​ចំនួន ៣នាក់ នៅឃុំជើងភ្នំ​ និងឃុំឈើកាច់​ ស្រុកបាភ្នំ ខេត្តព្រៃវែង​ ដែលបានរងគ្រោះ​បណ្តាលឲ្យស្លាប់បាត់បង់​ជីវិត នៅក្នុងគ្រោះរលំបាក់​ស្រុតអគារ នៅខេត្តព្រះសីហនុ កាលពីព្រឹក​ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០១៩។

 

ក្នុងឱកាស​នោះដែរ ឯកឧត្តម យូ ឡាណា អគ្គលេខាធិការងទី២​ កាកបាទក្រហមកម្ពុជា​ បានពាំនាំនូវការរំលែក​ទុក្ខដ៏ក្រៀមក្រំ​ពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ ប្រធានកាកបាទក្រហម​កម្ពុជា ជាមួយក្រុម​គ្រួសារសព​ និងសូមឧទ្ទិស​បួងសួងដល់​ដួងវិញ្ញាណក្ខន្ធសព ​បានចាប់កំណើតក្នុង​សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

អំណោយចែកជូន​រួមមាន៖ អង្ករ​ ១២០គ.ក.​ មី ៥កេស ត្រី ខ ៥យួរ ទឹកក្រូច​ ៥កេស និងថវិកា ៥,០០០,០០០ រៀល។