អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

កាកបាទក្រហមកម្ពុជា សួរសុខទុក្ខ ព្រមទាំងនាំយកសម្ភារ-ថវិកា ផ្តល់ដល់អ្នករងរបួស ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តព្រះសីហនុ


កក្រក​​ ៖​ ទន្ទឹមនឹងការចាត់ឱ្យមន្ត្រី​ចូលរួមរំលែក​មរណទុក្ខដ៏ក្រៀមក្រំ​ជាមួយក្រុមគ្រួសារ​សពជនរងគ្រោះ​ទាំង​ ២៨នាក់​ដល់ស្រុកកំណើត​ ដែល​បានស្លាប់ដោយ​ការបាក់រលំអគារនោះ​ នៅថ្ងៃអង្គារ ទី​ ២៥​ ខែមិថុនា​ ឆ្នាំ២០១៩​ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ ក៏បានចាត់ឱ្យមន្ត្រី ចុះសួរសុខទុក្ខ​ ព្រមទាំងនាំយកសម្ភារ​-ថវិកា​ ​ផ្តល់ដល់អ្នករងរបួសចំនួន​ ២៥នាក់​ ដែលកំពុងសម្រាក​ព្យាបាលនៅមន្ទីរពេទ្យ​ខេត្តព្រះសីហនុ​ ដែលក្នុងនោះ​ ម្នាក់ៗ​ទទួលបាន​ថវិកា​ ១០០ដុល្លារអាមេរិក ​ជាព្រះរាជអំណោយ​ដ៏ឧត្តុង្គឧត្តម​របស់​ សម្តេចព្រះមហាក្សត្រី​ នរោត្តម​ មុនិនាថ​ សីហនុ​ ព្រះវររាជមាតាជាតិខ្មែរ​ ព្រះប្រធានកិត្តិយស​កាកបាទក្រហមកម្ពុជា​ ព្រមទាំងថវិកា​ ២លានរៀល​ទៀត ទឹកដោះគោស្រស់​ ២ប្រអប់​ មុង១​ ភួយ១​ សារុង១​ និងក្រមា១​ ជាអំណោយរបស់កាកបាទក្រហមកម្ពុជា​។

 

ដោយឡែក​ អ្នករបួសធ្ងន់ធ្ងរ​ ១នាក់​ កំពុងសម្រាកព្យាបាល​នៅមន្ទីរពេទ្យព្រះកុសុមៈ​ រាជធានីភ្នំពេញ​ ទទួលបាន​ថវិកា​ ៥០០ដុល្លារ​ ជាព្រះរាជអំណោយ​ សម្តេចព្រះមហាក្សត្រី​ ព្រះវររាជមាតាជាតិខ្មែរ​ ព្រមទាំងថវិកា​ ៥លាន​រៀល​ ទឹកដោះគោស្រស់​ ២ប្រអប់​ មុង១​ ភួយ១​ សារុង១​ និងក្រមា១​ ជាអំណោយរបស់កាកបាទក្រហមកម្ពុជា​។

 

សូមបញ្ជាក់ថា​ ក្នុងឧបទ្ទវហេតុបាក់រលំ​អគារនៅខេត្តព្រះសីហនុ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ សូមសម្តែងនូវការសោកស្តាយ​ចំពោះសោកនាដកម្ម​ដែលជារឿងឈឺចាប់ ជាពិសេសក្រុមគ្រួសារ​នៃអ្នកដែលបាន​បាត់បង់ជីវិត​ និងសូមឧទ្ទិសបួងសួង​ដល់ដួងវិញ្ញាណក្ខន្ធជនរងគ្រោះទាំងអស់​ បានទៅកាន់ទីសុគតិភព​កុំបីឃ្លៀងឃ្លាតឡើយ​។ ជាមួយគ្នានេះ​ សូមលេីកទឹកចិត្តដល់អ្នករង​របួសទាំងអស់ខិតខំ​យកចិត្តទុកដាក់ព្យាបាល​ អនុវត្តតាមវេជ្ជបញ្ជា​គ្រូពេទ្យ​ និងជូនពរឆាប់បានជាសះស្បើយ​វិលត្រឡប់ជួបជុំ​គ្រួសារឡើងវិញ៕