អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

កាកបាទក្រហមកម្ពុជា សួរសុខទុក្ខប្រជាពលរដ្ឋងាយរងគ្រោះបំផុត នៅឃុំចំនួន ៧ នៃស្រុកថ្ពង ខេត្តកំពង់ស្ពឺ


កក្រក​​ ៖​ នៅថ្ងៃចន្ទ ទី​ ២៤ ខែមិថុនា​​ ឆ្នាំ២០១៩​ នេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធាន​កាកបាទក្រហមកម្ពុជា​ បានចាត់ឱ្យ​ លោកជំទាវ​ ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរងទី​ ១​ កាកបាទក្រហមកម្ពុជា​ និងសហការី​ រួមជាមួយសាខា​កាកបាទក្រហមកម្ពុជា​ ខេត្តកំពង់ស្ពឺ​​ ចុះសួរសុខទុក្ខ​ និងផ្តល់អំណោយ​មនុស្សធម៌ជូន​ប្រជាពលរដ្ឋងាយរងគ្រោះ​បំផុតចំនួន​ ៤៤៨គ្រួសារ​ រស់នៅឃុំចំនួន​ ៧​ នៃស្រុកថ្ពង​ ខេត្តកំពង់ស្ពឺ។

ក្នុងឱកាសជួប​សំណេះសំណាលជាមួយ​ប្រជាពលរដ្ឋទាំងអស់​ ​លោកជំទាវ​អគ្គលេខាធិការរងទី​ ១​ បានពាំនាំនូវប្រសាសន៍របស់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន ដែលផ្ដាំផ្ញើសួរសុខទុក្ខ​ ក្តីនឹករលឹក​ អាណិតស្រឡាញ់​យ៉ាងជ្រាលជ្រៅ​ និងនាំយកអំណោយសម្រាល​ការលំបាកសម្រាប់​ចែកជូនប្រជាពលរដ្ឋទាំងអស់​ ដែលអំណោយទាំងនេះ​ទទួលបានពីសប្បុរសជន​ជាពិសេសក្នុងឱកាសទិវា​ពិភពលោកកាកបាទក្រហម​ ​និងអឌ្ឍចន្ទក្រហម ៨​ ឧសភា។ ជាមួយគ្នានេះ​ លោកជំទាវ​អគ្គលេខាធិការរងទី​ ១​ បានពាំនាំសារ​អំពាវនាវរបស់​ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ជម្រាបជូនបងប្អូន​ប្រជាពលរដ្ឋទាំងអស់​ឱ្យយកចិត្តទុកដាក់​ថែទាំសុខភាព​ ជាពិសេស​ ស្ត្រី​ កុមារ​ ទារក​ និងមនុស្សវ័យចាស់​ ត្រូវពិសាទឹកឆ្អិន​ និងសម្រាន្តក្នុងមុង​ជានិច្ច​ដើម្បីជៀសវាង​ជំងឺគ្រុនឈាម​ដែលកំពុងរាលដាលលើ​មនុស្សគ្រប់វ័យ។ ត្រូវជៀសឆ្ងាយ​ពីគ្រឿងញៀន​ គ្រឿងស្រវឹង​ និងល្បែងស៊ីសង​ ដែលជាប្រភពនៃអំពេីហិង្សា​ ចោរកម្ម​ សម្លាប់មនុស្ស​ -ល-​ ។ ត្រូវចូលរួមគោរព​ច្បាប់ចរាចរណ៍​ និងបើកបរដោយប្រុងប្រយ័ត្ន​ ពាក់មួកសុវត្ថិភាព​ឱ្យបានត្រឹមត្រូវ​ និងហាមដាច់ខាត​ការបើកបរក្រោមឥទ្ធិពល​នៃគ្រឿងស្រវឹង។

ប្រជាពលរដ្ឋ​ងាយរងគ្រោះទាំងអស់​ បានថ្លែងអំណរគុណ​នូវទឹកចិត្តដ៏ប្រពៃ​ថ្លៃថ្លាបំផុតរបស់​ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ ដែលតែងតែគិតគូរ​ និងផ្សារភ្ជាប់ជានិច្ច​ជាមួយសុខទុក្ខ​របស់ប្រជាពលរដ្ឋដោយក្តីមេត្តា​ ករុណា​ និងគ្មានការ​រើសអើងអ្វីឡើយ។

អំណោយដែលបានចែកជូនគ្រួសារនីមួយៗរួមមាន ៖​ អង្ករ​ ៣០គីឡូក្រាម​ មី១កេស​ ត្រីខ​ ១០កំប៉ុង​ មុង១​ ភួយ១​ សារុង​ ១​ ក្រមា១​ អាវយឺត​ ១​ និងថវិកា​ ១ម៉ឺនរៀល។ ដោយឡែក​ សាខាកាកបាទក្រហមកម្ពុជា​ ខេត្តកំពង់ស្ពឺ​ បានឧបត្ថម្ភក្នុងម្នាក់​ៗ​ នំប៉័ង​ ១ដេីម​ និងទឹកសុទ្ធ​ ១ដប៕