អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

កាកបាទក្រហមកម្ពុជា ប្រគល់ផ្ទះថ្មីចំនួន ២ខ្នង ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត រស់នៅស្រុករលាប្អៀរ និងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង


កក្រក​ ៖ នៅថ្ងៃសុក្រ​ ៤រោច​ ខែជេស្ឋ​ ឆ្នាំកុរ​ ឯកស័ក​ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ២១ ខែមិថុនា​ ឆ្នាំ២០១៩ នេះកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានប្រគល់ផ្ទះថ្មីចំនួន​ ២ខ្នង​ ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ២គ្រួសារ និងចុះសួរសុខទុក្ខចាស់ឥតទីពឹងចំនួន​ ៤២គ្រួសារ​ រស់នៅស្រុករលាប្អៀរ​ និងស្រុកទឹកផុស​ ខេត្តកំពង់ឆ្នាំង។

ផ្ទះទាំង​ពីរខ្នងនេះប្រើ​ពេលសាងសង់​អស់រយៈពេល​ ៧០ថ្ងៃ​​ ដែលផ្ទះនីមួយៗចំណាយ​ថវិកា​ ៥.២៤៤,៥០ដុល្លារ​ (ប្រាំពាន់ពីររយសែសិបបួន​ដុល្លារ និងហាសិបសេន)​ មានទំហំ​ ៤​ម៉ែត x ៦ម៉ែត សង់ពីថ្ម​ ប្រក់ហ្វីប្រូ​ ក្រាលការ៉ូ​ តតាកមុខផ្ទះស័ង្កសី​ និងចាក់សាប​ក្រោមតាកមុខផ្ទះ​ ៣ម៉ែត x ៤ម៉ែត​ ត្រូវបាន​ប្រគល់ជូនគ្រួសារទី១​ ម្ចាស់ផ្ទះឈ្មោះ សៀង​ យ៉ាត​ អាយុ​ ៦៦ឆ្នាំ​ ពិការខ្វិនដៃជេីង​ រស់នៅជាមួយចៅកំព្រា​ នៅភូមិ​តាលោក​ ឃុំជេីងគ្រាវ​ ស្រុករលាប្អៀរ​ និងគ្រួសារទី២​ ម្ចាស់ផ្ទះឈ្មោះ​ សួន​ អ៊ុន​ អាយុ​ ៥១ឆ្នាំ​ ស្ត្រីមេម៉ាយកូនមួយ​ កន្លងមករស់នៅ​ក្រោមផ្ទះអ្នកជិតខាង​ នៅ​ភូមិគោកណាំង​ ឃុំតាំងក្រសាំង​ ស្រុកទឹកផុស​។

ក្នុងឱកាសនោះ លោកជំទាវ​ ម៉ែន​ នារីសោភ័គ​ អគ្គលេខា​ធិការ​រងទី​ ១​ ​កាកបាទក្រហមកម្ពុជា​ រួមជាមួយឯក​ឧត្តម​ ឈួរ​ ច័ន្ទឌឿន​ ប្រធានកិត្តិយសសាខា​កាកបាទក្រហមកម្ពុជា​ ខេត្តកំពង់ឆ្នាំង​ បានពាំនាំនូវព្រះរាជបណ្តាំ ​និងប្រសាសន៍ផ្ដាំ​ផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក​ និងអាណិតស្រឡាញ់​ដ៏ជ្រាលជ្រៅ​ពីសំណាក់​ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតា​ នរោត្តម​ មុនិនាថ​ សីហនុ​ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ​ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូនចំពោះម្ចាស់ផ្ទះថ្មីទាំង​ ២ខ្នង​ និងប្រជាពលរដ្ឋ​ទាំងអស់​ ព្រមទាំងសូមផ្តាំផ្ញើ​ឱ្យយកចិត្តទុកដាក់គិតគូរលេីក​កម្ពស់ជីវភាពគ្រួសារ​ ត្រូវខិតខំប្រកប​របចិញ្ចឹមជីវិត​ ជាពិសេស​ ថែទាំសុខភាពឱ្យបានល្អ​ ពិសា​ទឹកឆ្អិនដាំពុះ​ មានអនាម័យក្នុងការរស់នៅ​ និងគេងក្នុងមុងជានិច្ច​ ជៀសវាងជំងឺគ្រុនឈាម-គ្រុនចាញ់​ដែលកំពុងរាលដាលលេីមនុស្សគ្រប់វ័យ។

អំណោយសម្រាប់សង្កត់ផ្ទះនីមួយៗរួមមាន​ ៖​ អង្ករ​ មី​ ត្រីខ​ ចាន​ ឆ្នាំង​ វែក​ ស្លាបព្រា​ ខ្ទះ​ កន្ទេល​ សាប៊ូ​ ទឹកសុទ្ធ​ មុង​ ភួយ​ សារុង​ ក្រមា​ និងថវិកា​ ១លានរៀល។​ ដោយឡែក​ ចាស់ៗឥតទីពឹងដែលរស់នៅជិតខាងចំនួន​ ៤២គ្រួសារ​ ក្នុង​ ១គ្រួសារៗ​ ទទួលបាន​ ៖​ អង្ករ​ មី​ ត្រីខ​ មុង​ ភួយ​ សារុង​ ក្រមា​​ និងថវិកា​ ៥ម៉ឺនរៀល៕