អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

សិក្ខាសាលា ស្តីពីកាងារស្តារទំនាក់ទំនងគ្រួសារសម្រាប់ឆ្នាំ២០១៩នៅខេត្តកំពង់ចាម


កក្រក៖ នៅថ្ងៃព្រហស្បតិ៍ ៣រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹង​ថ្ងៃទី២០ ខែ​មិថុនា ឆ្នាំ ២០១៩ នេះ កាកបាទក្រហមកម្ពុជា​ បានធ្វើសិក្ខាសាលា​ ស្តីពីកាងារស្តារទំនាក់ទំនង​គ្រួសារសម្រាប់​ឆ្នាំ២០១៩ ដែលរៀបចំឡើងដោយការិយាល័យស្តារទំនាក់ទំនងគ្រួសារ នៃ នាយកដ្ឋានទំនាក់ទំនង​ កាកបាទក្រហមកម្ពុជា ដែលប្រព្រឹត្តទៅនៅ​សាខាកាកបាទក្រហមកម្ពុជា ​ខេត្តកំពង់ចាម ក្រោម​អធិបតីភាព ឯកឧត្តម ​ប៉ុង យេន ប្រធានគណៈកម្មារធិការ​ សាខាកាកបាទក្រហមកម្ពុជា​ ខេត្តកំពង់ចាម ដោយមាន​ការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ឡាយ សំណាង​ ប្រធាននាយកដ្ឋាន​ប្រតិបត្តិ អគ្គនាយកដ្ឋាន​ពន្ធនាគារ ​ក្រសួងមហាផ្ទៃ លោកស្រី ជា សុម៉ាលី នាយិការង​នាយកដ្ឋានទំនាក់ទំនង​ កាកបាទក្រហមកម្ពុជា លោក រូម៉ាន់ ផារ៉ាមូនូវ ប្រធានបេសកកម្ម​ ប្រចាំព្រះរាជាណាចក្រ​កម្ពុជា និងលោក​ លោកស្រី តំណាងកាកបាទក្រហម ​អឌ្ឍចន្ទក្រហម អន្តរជាតិ​ ប្រចាំតំបន់អាសុី ព្រមទាំង​សិក្ខាកាម សរុបប្រមាណ ៤០នាក់។

 

អង្គសិក្ខាសាលានេះធ្វើឡើងក្នុង​គោលបំណង បូកសរុបលទ្ធផល​សកម្មភាពការងារ ស្រាវជ្រាវ​រកគ្រួសារ ការចុះប្រមូលលិខិត​តាមពន្ធនាគារ ​ការផ្សព្វផ្សាយ​លើកកម្ពស់ការយល់ដឹង​ពីការធ្វើចំណាកស្រុក​ប្រកបដោយសុវត្តិភាពជូន​សហគមន៍ ការពិភាក្សា​ផ្លាស់ប្តូរបទពិសោធន៍​ ដើម្បីអនុវត្តការងារ​ឱ្យកាន់តែមាន​ប្រសិទ្ធភាព និងលើកទិសដៅ​ការងារសម្រាប់ឆ្នាំបន្ត។

 

ឆ្លៀតក្នុងឱកាស​បើកអង្គសិក្ខាសាលា​នេះដែរ ឯកឧត្តម ប្រធាន​គណៈកម្មាធិការសាខា​ បានមានមតិសំណេះសំណាល​ និងសួរសុខទុក្ខដល់​ក្មួយៗដែល​ជាសិក្ខាកាមទាំងអស់​ ធ្វើដំណើរប្រកប​ដោយសុវត្តិភាព​ មានសុខភាពល្អ ជាពិសេស​ទទួលបាន​ជោគជ័យនៃ​វគ្គសិក្ខាសាលានេះ។ ​ជាមួយគ្នានេះឯកឧត្តម​ប្រធានបានថ្លែងអំណរគុណដល់​កាកបាទក្រហម​កម្ពុជា ដែលបាន​ជ្រើសរើសយក សាខាកាកបាទក្រហម​កម្ពុជា ខេត្តកំពង់ចាមសម្រាប់​អង្គសិក្ខា​សាលានាឆ្នាំនេះ៕