អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ នៅ ស្រុក សណ្តាន់ ទទួលអំណោយមនុស្សធម៌


សាខាកក្រក​ខេត្តកំពង់ធំ៖ នាព្រឹក​ថ្ងៃអង្គារ ២កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនិង​ថ្ងៃទី៤ ខែ មិថុនា ឆ្នាំ២០១៩ នេះ លោកជំទាវ ​លំគន្ធារី សមាជិក​កិត្តយសសាខា​កាកបាទក្រហមកម្ពុជា​ ខេត្តកំពង់ធំ តំណាងឯកឧត្តម សុខ លូ ប្រធាន​គណៈកម្មាធិការ​សាខាកាកបាទក្រហមកម្ពុជា ​ខេត្តកំពង់ធំ រួមជាមួយសមាជិក សមាជិកាគណ:កម្មាធិការ ​នាយិកាសាខា ​បាននាំយកអំណោយមនុស្សធម៌​កាកបាទក្រហមកម្ពុជា ទៅផ្តល់ជូនប្រជាពលរដ្ឋ​រងគ្រោះដោយខ្យល់កន្ត្រាក់​ ចំនួន ១៣ គ្រួសារ កាលពីថ្ងៃទី ២ ​ខែមិថុនា ឆ្នាំ២០១៩ ​ស្ថិតក្នុង ឃុំ សណ្តាន់​ ស្រុក សណ្តាន់ ខេត្តកំពង់ធំ ។

នៅក្នុងឱកាសនោះដែរ​លោកជំទាវបានពាំនាំ​នូវប្រសាសន៏ផ្តាំផ្ញើរ​សាកសួរសុខទុក្ខ​ពីសំណាក់ ​សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុនសែន​ ប្រធានកាកបាទក្រហម​កម្ពុជា ចូលរួមសោកស្តាយ​ជាមួយបងប្អូន​ប្រជាពលរដ្ឋ ដែលរងគ្រោះ​ដោយសារខ្យល់កន្ត្រាក់​បណ្តាលអោយខូចខាត​ទ្រព្យសម្បត្តិ ​និងសូមឱ្យ​បងប្អូនមានកាប្រុងប្រយ័ត្នខ្ពស់​ នៅពេលភ្លៀង​ត្រូវបិទទូរស័ព្ទ​បើនៅតាមទីវាល​ត្រូវរកកន្លែង​ដែលមានសុវត្តិភាពជ្រក ។

បន្ថែមក្នុងពេលនោះ​ដែរ លោកជំទាវ​សូមឱ្យប្រជាពលរដ្ឋទាំងអស់​សូមបើកបរត្រូវពាក់​មួកសុវត្តិភាព និងសូមមានការប្រុងប្រយ័ត្នខ្ពស់​ត្រូវគោរពច្បាប់ចរាចរណ៏​ ហើយរស់នៅប្រកប​ដោយអនាម័យជានិច្ច​ ទាំងការសម្រាកត្រូវសម្រាកក្នុងមុង​ជាប្រចាំ ដើម្បីជៀសផុត​ពីជំងឺផ្សេងៗ ជៀសឆ្ងាយពី​ការប្រើប្រាស់គ្រឿងញៀន ទប់ស្កាត់ការប្រើអំពើហិង្សា​ក្នុងគ្រួសារ ​និងសង្គមជាតិ​ដើម្បីកាត់បន្ថយ​នូវភាពក្រីក្រ ។

សូមបញ្ជាក់ថាសម្ភារ​ដែលផ្តល់ជូនក្នុង​មួយគ្រួសារទទួលបាន ៖ អង្ករ ៣០គីឡូក្រាម, មី១កេស, ត្រីខ ១០ កំប៉ុង , មុង១ , ភួយ១ , សារុង១ និងក្រមា ១ ។
ចំណែកគ្រួសារ​រងផលប៉ះពាល់​រលំផ្ទះទាំងស្រុង​ចំនួន ១គ្រួសារ​ទទួលបាន ៖ អង្ករ ៣០គីឡូក្រាម, មី១កេស , ត្រីខ ១០ កំប៉ុង , មុង១ , ភួយ១ , សារុង១ ក្រមា១ , តង់១ , កន្ទេល១ និងឆ្នាំង២៕