អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

សាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង ចុះសួរសុខទុក្ខ ស្រ្តីក្រីក្រដែលមានជំងឺសន្លាក់ប្រចាំកាយ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក


សាខាកក្រកខេត្តស្ទឹងត្រែង៖ ​នារសៀលថ្ងៃអង្គារ​ ២កើត ខែជេស្ឋ ឆ្នាំកុរ ​ឯកស័ក ព.ស ២៥៦៣ ​ត្រូវនឹងថ្ងៃ ទី៤ ខែមិថុនា ឆ្នាំ ២០១៩នេះ សាខា​កាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង ​ដឹកនាំដោយ​ លោក សាយ ព្រលឹង នាយកប្រតិបត្តិ​សាខា រួមជាមួយ​អនុសាខាក្រុងស្ទឹងត្រែង​ ចុះសួរសុខទុក្ខ​ និងនាំយក​អំណោយ​មនុស្សធម៌កាកបាទក្រហម​កម្ពុជា ទៅផ្តល់ជូន​ស្រ្តីក្រីក្រដែលមាន​ជំងឺសន្លាក់ប្រចាំកាយ ​កំពុងសម្រាក​ព្យាបាលនៅមន្ទីរពេទ្យបង្អែក​ខេត្តស្ទឹងត្រែង ​មានឈ្មោះ សាន រដ្ឋា ភេទស្រី អាយុ ១៥ឆ្នាំ រស់នៅភូមិ ខាំផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ​ខេត្តស្ទឹងត្រែង ។

នៅក្នុងឱកាស​នោះដែរលោកនាយក​ បានពាំនាំ​ប្រសាសន៍ផ្តាំផ្ញើ​សាកសួរសុក្ខទុក្ខ​ពីឯកឧត្តម​ ម៉ុម​ សារឿន​ ប្រធានកិត្តិយស​សាខា ដែលលោក​តែងតែយកចិត្ត​ទុកដាក់ខ្ពស់ ​អំពីសុខទុក្ខ​របស់ប្រជាពលរដ្ឋ​ទាំងអស់ ជាពិសេសបងប្អូន​ប្រជាពលរដ្ឋ​នៅតាមភូមិឃុំជនបទ​ដាច់ស្រយាល​ ដែលសុខទុក្ខ​របស់បងប្អូន​ប្រជាពលរដ្ឋទាំងអស់ គឺជា​ការយកចិត្តទុកដាក់​ខ្ពស់របស់​កាកបាទក្រហមកម្ពុជា ​ដោយមិនប្រកាន់​រើសអើង​ពីវណ្ណៈជាតិសាសន៍ ពណ៍សម្បុរ ឬនិន្នាការនយោបាយ​ អ្វីទាំងអស់។

សូមបញ្ជាក់ថាអំណោយ​ដែលផ្តល់ជូន​នាពេលនោះ​រួមមាន៖ អង្ករ ៥០គីឡូក្រាម, ឃីតអ្នកជំងឺ១, កន្ទេល១ , មី១កេស , ត្រីខ ១០កំប៉ុង, និងថវិកាមួយចំនួន៕