អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

សាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ បាននាំយកអំណោយមនុស្សធម៌ ទៅចែកជូនដល់គ្រួសារក្រីក្រ ចាស់ជរា និង គ្រួសាររងគ្រោះដោយខ្យល់កន្រ្តាក់ នៅឃុំចង្រ្កង់ ស្រុកចិត្របុរី


សាខាកក្រក​ខេត្តក្រចេះ ៖ នៅព្រឹកថ្ងៃអង្គារ ​២កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣​ ត្រូវនិងថ្ងៃទី​៤ ខែ មិថុនា ឆ្នាំ២០១៩ នេះ លោក គង់ សុជាតិ លេខាធិការ​ គណៈកម្មាធិការ​សាខាកាកបាទក្រហម​កម្ពុជា ខេត្តក្រចេះ លោក លោកស្រី ក្រុមប្រតិបត្តិ​សាខា និងមន្រ្តីអនុសាខា​ស្រុកចិត្របុរី បាននាំយក​អំណោយមនុស្សធម៌កាកបាទក្រហម​កម្ពុជា ទៅចែកជូនដល់​គ្រួសារក្រីក្រ ចាស់ជរា និង គ្រួសាររងគ្រោះ​ដោយខ្យល់កន្រ្តាក់​ សរុបចំនួន ១៥ គ្រួសារ ​នៅមូលដ្ឋាន​ឃុំចង្រ្កង់ ស្រុកចិត្របុរី ​ខេត្តក្រចេះ ។

នៅក្នុងឱកាសសំណះសំណាល​នោះដែរ លោកក៏បានពាំនាំ​ប្រសាសន៍ផ្តាំផ្ញើសួរ​សុខទុក្ខពីសំណាក់ ​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន​ ប្រធានកាកបាទក្រហម​កម្ពុជា ជូនដល់​បងប្អូនប្រជាពលរដ្ឋ​ទាំងអស់ឱ្យថែទាំសុខភាព ឱ្យបានល្អ ត្រូវរស់នៅស្អាត​ ពិសាទឹកឆ្អិន និងគេងក្នុង​មុងជានិច្ច ពិសេស​សូមជួយមើល​ថែទាំ ក្មេងៗនិងចាស់ជរា ​ឱ្យបានល្អ ។

ជាមួយគ្នានេះលោក​ក៏បានបានចូលរួមសោកស្តាយ​ជាខ្លាំង ជាមួយបងប្អូន​ប្រជាពលរដ្ឋ​ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់​នេះដែល​បានបណ្តាលឱ្យ​ខូចខាតទ្រព្យសម្បត្តិ​ ដោយហេតុការណ៏នេះ ​ព្រមទាំងបានផ្តាំផ្ញើសូមឱ្យបងប្អូន​មានការប្រុងប្រយ័ត្ន ​នៅពេលភ្លៀង​ត្រូវបិទទូរស័ព្ទ​ បើនៅតាមទីវាលត្រូវ​រកកន្លែងដែល​មានសុវត្ថិភាពជ្រក។

សូមបញ្ជាក់ថា​អំណោយដែលបាន​ចែកជូនគ្រួសាររងគ្រោះ​នាពេលនោះសម្រាប់​គ្រួសាររងដោយ​ខ្យល់កន្រ្តាក់ ៤គ្រួសារ​ ក្នុង១គ្រួសារទទួល​បាន៖ អង្ករ ២៥ គីឡូក្រាម, សារុង១, ភួយ ១, មុង ១, ក្រមា១, មី ១ កេស, ត្រីខ ១០ កំប៉ុង, តង់ ១ និង ថវិកា​មួយចំនួន។ ដោយឡែក​សម្រាប់គ្រួសារ​ក្រីក្រ ចាស់ជរា ១១គ្រួសារ ក្នុង១គ្រួសារទទួលបាន៖ អង្ករ ២៥ គីឡូក្រាម , សារុង ១, ភួយ ១, មុង ១, ក្រមា ១, មី ១ កេស, ត្រីខ ១០ កំប៉ុង និង​ថវិកាមួយចំនួន៕