អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

សាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ ចុះសួរសុខទុក្ខ ប្រជាពលរដ្ឋរងគ្រោះដោយអគ្គីភ័យ នៅភូមិតាប៉ាវ ឃុំទួលស្នួលស្រុកក្រូចឆ្មារ


សាខាកក្រក ខេត្តត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃអង្គារ  ២កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣  ត្រូវនិងថ្ងៃទី ៤ ខែមិថុនាឆ្នាំ ២០១៩ នេះ សាខាកាកបាទក្រហមកម្ពុជា​ខេត្តត្បូងឃ្មុំ ​ដឹកនាំដោយ ​ឯកឧត្តម ​ហាក់ សុខមករា សមាជិក​កិត្តិយសសាខា មន្ត្រីប្រតិបត្តិសាខា​ ប្រធានអនុសាខា​ និងសហការី បានអញ្ជើញ​ចុះសួរសុខទុក្ខ និងនាំយក​អំណោយមនុស្សធម៌​កាកបាទក្រហមកម្ពុជា ​ទៅចែកជូនប្រជាពលរដ្ឋ​រងគ្រោះដោយ​អគ្គីភ័យឆេះផ្ទះ ៣គ្រួសារ កាលពីយប់ថ្ងៃទី ​៣ ខែមិថុនា ឆ្នាំ២០១៩ នៅភូមិតាប៉ាវ​ ឃុំទួលស្នួល ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។

ក្នុងឱកាសជួប​សំណេះសំណាល ជាមួយ​គ្រួសាររងគ្រោះ ឯកឧត្តម បានពាំនាំ​នូវប្រសាសន៍ផ្តាំផ្ញើ​សួរសុខទុក្ខពីសំណាក់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា​ ជូនចំពោះបងប្អូន​រងគ្រោះ ព្រមទាំងបានសោកស្តាយ​ចំពោះបងប្អូនដែល​បានជួបគ្រោះអគ្គីភ័យ​ដែលបណ្តាលឲ្យ​ឆេះខូចខាត​ផ្ទះសម្បែង និងទ្រព្យសម្បត្តិ​អស់ជាច្រើន ។

បន្ថែមលើនោះ​ ឯកឧត្តម បានលើកទឹកចិត្ត​ឱ្យបងប្អូនខិតខំ​ប្រកបរបរទទួលទាន​បន្ថែមទៀត ដើម្បីស្តារជីវភាព​គ្រួសារឡើងវិញ ហើយ​អំណោយដ៏តិចតូច​នេះ មិនអាចស្មើ​និងការខូចខាត​របស់បងប្អូន​ឡើយ តែក្នុងនាមថ្នាក់ដឹកនាំ ក៏ដូច​ជាកាកបាទក្រហម​កម្ពុជា តែងតែ​គិតគូរ និងជួយសម្រាល​នូវទុក្ខលំបាករបស់បងប្អូនបានមួយគ្រា។

សូមបញ្ជាក់ថាអំណោយ​ដែលបានផ្តល់ជូន​គ្រួសាររងគ្រោះ​ឆេះផ្ទះទាំងស្រុង​ចំនួន២ គ្រួសារ ក្នុងមួយគ្រួសារ​ទទួលបាន៖ អង្ករ ៥០ គីឡូក្រាម, ត្រីខ ១០កំប៉ុង,​ទឹកត្រី ១យួរ,ទឹកស៊ីអ៊ីវ ១យួរ,​មី ១កេស, ទឹកសុទ្ធ ១កេស, កន្ទេល មុង ភួយ ខ្នើយ ​ធុងទឹក ឆ្នាំងចាន និងថវិកាមួយ​ចំនួន។ ចំណកមួយគ្រួសារ​ទៀតដែលរងគ្រោះ​ឆេះជញ្ជាំង១ចំហៀង ក៍បានទទួល​ថវិកាឧបត្ថម្ភ​មួយចំនួនផងដែរ៕