អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង សួរសុខទុក្ខ គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់នៅ ឃុំជ្រៃធំ ស្រុករមាសហែក


សាខាកក្រក​ខេត្តស្វាយរៀង៖នៅថ្ងៃអង្គារ ៤កើត ខែពិសាខ ឆ្នាំកុរ សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹង​ថ្ងៃទី ៧ ខែ ឧសភា ឆ្នាំ ២០១៩ ក្រុមការងារ​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្តស្វាយរៀង ដឹកនាំដោយលោកជំទាវ ដួង វណ្ណា អនុប្រធាន​កិត្តិយសសាខា និងមានការ​ចូលរួមពី ឯកឧត្តម សៅ សុខា ព្រមទាំងសមាជិក​សមាជិកា​នៃគណៈកម្មាធិការ​សាខា និងក្រុមការងារ​បាននាំយកអំណោយ​មនុស្សធម៌ របស់សាខាចុះ​សួរសុខទុក្ខ និងចែកអំណោយ​ដល់គ្រួសាររង​គ្រោះដោយសារ​ខ្យល់កន្ត្រាក់កាលពីថ្ងៃទី ៥ ខែ ឧសភា ឆ្នាំ ២០១៩ បណ្តាលឲ្យប៉ះពាល់​ផ្ទះប្រជាពលរដ្ឋ​ចំនួន ៥៣ ខ្នង ក្នុងនោះខូចខាត​ទាំងស្រុងចំនួន ៧ ខ្នង ខូចខាត​មួយផ្នែក ៤៦ ខ្នង មកពី ៤ ភូមិក្នុង ឃុំជ្រៃធំ​ ស្រុករមាសហែក និងលង់ទឹកស្លាប់កុមារអាយុ ៣ ឆ្នាំម្នាក់ នៅភូមិម្រាម​ខាងត្បូង ឃុំម្រាម ស្រុករមាសហែក ។


ឆ្លើយតបទៅនឹង​ស្ថានភាពនេះ ឯកឧត្តម សៅ សុខា បានសំដែងនូវការអាណិត​អាសូរដល់ប្រជាពលរដ្ឋ​ដែលរងគ្រោះ ដោយបានខិតខំ​ប្រកបរបររកស៊ី​ចិញ្ចឹមជីវិតមាន​ជីវភាព នឹងផ្ទះសំបែង​រស់នៅសមរម្យ តែមួយរយៈពេលខ្លីតែប៉ុណ្ណោះ​បណ្តាលឲ្យខ្យល់កន្ត្រាក់​បំផ្លាញខូចខាត​ បែកបាត់ផ្ទះសម្បែង​គួរឲ្យសោកស្តាយ ដែលនេះ​ជាបាតុភូតធម្មជាតិ​ដែលយើងនឹកស្មាន​មិនដល់ ។

ឯកឧត្តម ក៏បានផ្តាំផ្ញើ​ដល់បងប្អូនប្រជាពលរដ្ឋ​ទាំងអស់ ត្រូវថែរក្សា​សុខភាព មានអនាម័យ​ល្អក្នុងការរស់នៅ ​ដាំដើមឈើជុំវិញផ្ទះដើម្បីការពារនៅពេលមាន​ខ្យល់បក់បោកខ្លាំង បិទទូរទស្សន៍ ទូរស័ព្ទ រកកន្លែងដែល​មានសុវត្ថិភាព​ពេលមានភ្លៀងផ្គរ មើលថែទាំ​កូនចៅកុំឱ្យលេងទឹក ​ប្រុងប្រយ័ត្នអគ្គីភ័យ​ ហើយប្រឹងប្រែង​ប្រកបរបរ​បន្ថែមទៀត ដើម្បីលើកស្ទួយកម្រិតជីវភាពគ្រួសារ ត្បិតអំណោយដែលបានផ្តល់ជូននាពេលនេះ គឺបានជួយសម្រាលការលំបាកមួយគ្រា​តែប៉ុណ្ណោះ ។ អំណោយដែលបានចែក​ជូនដល់គ្រួសារ​រងគ្រោះទាំង ៥៣ គ្រួសារ ក្នុង ១ គ្រួសារ​ទទួលបាន អង្ករ ៣០ គក្រ កន្ទេលបត់ ១ មី ១ កេស ទឹកស៊ីអ៊ីវ ១ យួ ត្រីខ ១០ កំប៉ុង ឃីត ១ កញ្ចប់ (មុង ភួយ ក្រម៉ា សារុង ) ថវិកា ៥០,០០០ រៀល ។ ដោយឡែក​គ្រួសាររងគ្រោះ​ទាំងស្រុង ៧ គ្រួសារក្នុង ១ គ្រួសារទទួល​បានបន្ថែម ក្រណាត់​កៅស៊ូតង់ ១ ធុងទឹកជ័រ ១ ឆ្នាំងបាយ សម្ល ២ ថវិកា ២០០,០០០ រៀល ។

ចូល​បុណ្យគ្រួសារក្មេង​លង់ទឹកស្លាប់ម្នាក់ អង្ករ ៥០ គ.ក្រ ទឹកសុទ្ធ ១ កេស ទឹកក្រូច ១ កេស ទេយ្យទាន ១ កញ្ចប់ ថវិកា មួយចំនួន ។ ក្នុងឱកាសនោះ ឯកឧត្តម បានឧបត្ថម្ភថវិកាបន្ថែមដល់គ្រួសាររងគ្រោះទាំង ៥៣ គ្រួសារក្នុង ១ គ្រួសារ ថវិកា ២០០,០០០ រៀល ឧបត្ថម្ភដល់កងកម្លាំង និងប្រជាការពារ​ដែលបានជួយរុះរើ​និងសាងសង់ផ្ទះឡើងវិញ​ ថវិកា ៧,០០០,០០០ រៀល និងថវិកាចូលបុណ្យ​ក្មេងលង់ទឹក​តាមរយៈសាខាកាកបាទក្រហម​កម្ពុជាខេត្ត ថវិកា ១,០០០,០០០ រៀល ។