អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ចុះសួរសុខទុក្ខ ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្រ្តាក់ ក្នុងស្រុកសង្កែ


សាខាកក្រកខេត្តបាត់ដំបង ៖ នៅព្រឹកថ្ងៃចន្ទ​ ៣កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែឧសា ឆ្នាំ២០១៩ សាខាកាកបាទក្រហម​កម្ពុជា ខេត្តបាត់ដំបង ដឹកនាំដោយ​ លោក សូស សុភក្ភ្រ័ ហេរញ្ញឹក​គណៈកម្មាធិការសាខា​កាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង​ និងសហការី ដោយមានការចូលរួមពី អាជ្ញាធរ ដែនដី បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ​មនុស្សធម៌របស់កាកបាទក្រហម​កម្ពុជា ជូនដល់ប្រជាពលរដ្ឋ​រងគ្រោះដោយសារ​ខ្យល់កន្រ្តាក់ សរុបចំនួន ២០៣ គ្រួសារ រលំទាំងទាំងស្រុង​៤២គ្រួសារ ក្នុងប៉ះពាល់ លើ ឃុំចំនួន ២ ក្នុងស្រុកសង្កែ​ រួមមាន ៖ឃុំតាប៉ុនចំនួន ១៦៦គ្រួសារ រលំ​ទាំងស្រុង៤១គ្រួសារ និងភ្លើងឆេះផ្ទះ ១គ្រួសារ និងឃុំរកា ចំនួន ៣៧គ្រួសារ រលំទាំងស្រុង ១គ្រួសារ ស្រុកសង្កែ ខេត្តបាត់ដំបង​ ដែលរងគ្រោះ​កាល ពីថ្ងៃទី៣០ ខែមេសា និងថ្ងៃទី០១ខែឧសភា ឆ្នាំ២០១៩កន្លងទៅ ។


ក្នុងឱកាសនោះដែរ លោក សួស សុភក្ភ្រ័ បានពាំនាំនូវ​ប្រសាសន៍ផ្តាំផ្ញើ​សាកសួរសុខទុក្ខ​និងក្តីនឹករលឹកពីសំណាក់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែ​គិតគូរពីសុខទុក្ខ​របស់បងប្អូន​ប្រជាពលរដ្ឋក្រីក្រ ដែលមានទុក្ខលំបាក​ជនរងគ្រោះ ជនងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់​រើសអើងវណ្ណៈ ជាតិសាសន៌ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។
អំណោយដែលបានផ្តល់​ជូនគ្រួសារដែល​រងគ្រោះធ្ងន់ធ្ងរ​រួមមាន ៖ អង្ករ ២៥គីឡូក្រាម​ទឹកបរិសុទ្ធ​ចំណុះ២០លីត្រ ១ធុង ទឹកត្រី១ យួរ ភួយ១ មុង១ និងថវិកាមួយចំនួន។


សម្រាប់គ្រួសារ​ ភ្លើងឆេះផ្ទះបន្ថែម ​រួមមានសំពត់តង់១ សារុង១ ក្រមា១ ភួយ១ មុង១ និងថវិកា៥ម៉ឺនរៀល មួយ ដោយឡែកគ្រួសារ ​មានកូនភ្លោះ២ បានទទួលថវិកា​បន្ថែមពីក្រុមការងារ​ចំនួន ១០០ដុល្លារផងដែរ ។