អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង មានប្រារព្ ខួបទី ១៥៦ ទិវាពិភពលោកកាកបាទក្រហម អឌ្ឈចន្ទក្រហម ៨ ឧសភា ២០១៩


សាខាកក្រកខេត្តស្វាយរៀង៖ថ្ងៃចន្ទ ៣កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ៦ ខែ ឧសភា ឆ្នាំ ២០១៩ នៅសាលប្រជុំ​សាខាកាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង​ មានប្រារព្ ខួបទី ១៥៦ ទិវាពិភពលោកកាកបាទក្រហម អឌ្ឈចន្ទក្រហម ៨ ឧសភា ២០១៩ ក្រោមប្រធានបទ ខ្ញុំស្រលាញ់កាកបាទក្រហមកម្ពុជា ​ ក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់​លោកជំទាវកិត្តិសង្គហ​បណ្ឌិត ម៉ែន សំអន ​ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង​ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ឯកឧត្តម សៅ សុខា គណៈកិត្តិយសសាខា​ ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការ​សាខា ព្រមទាំង​ឯកឧត្តម លោកជំទាវ លោក លោកស្រីជាថ្នាក់ដឹកនាំ មន្ត្រីរាជការ ​បុគ្គលិកក្រុមហ៊ុន​ឯកជននានា សប្បុរសជន ទីប្រឹក្សា និងយុវជនកាកបាទក្រហមកម្ពុជា ​អ្នកស្មគ្រ័ចិត្ត ក្រុមកាយរិទ្ធិ ​សហភាពយុវជន​ សរុបចំនួន ៥៧០ នាក់ ។ លោក សរ វណ្ណា នាយកសាខា បានធ្វើរបាយការណ៍​សង្ខេបស្តីពីសកម្មភាពរួម​របស់សាខាតាមវិស័យស្នូល​ទាំង ៤ របស់កាកបាទក្រហមកម្ពុជា​ ដោយបញ្ជាក់នូវ​សមិទ្ធិផលដែលសម្រេច​បានក្នុងឆ្នាំ ២០១៨ និង ត្រីមាសទី ១ ឆ្នាំ ២០១៩ នេះ ។ ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការ​សាខា បានអានសេចក្តីថ្លែងការណ៍​របស់សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ​ក្រហមកម្ពុជា ក្នុងឱកាសខួបទី ១៥៦ ទិវាពិភពលោក​កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៩ ដែលយកប្រធានបទ ខ្ញុំស្រលាញ់កាកបាទក្រហម​កម្ពុជា ដែលបានឆ្ពោះទៅមុខ រួចជាស្រេច​ ដោយឆ្លុះបញ្ចាំង​អំពីការបំពេញតួនាទី​យ៉ាងសំខាន់ទៅតាមបរិបទជាតិ​ ដើម្បីទទួលបាន​ជោគជ័យ ថ្មីៗ បន្ថែមទៀតក្នុងការ​បម្រើឲ្យវិស័យមនុស្សធម៌ ។


ក្នុងឱកាសនោះដែរ​លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងនូវការ​កោតសរសើរ​ចំពោះ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី សប្បុរសជន ​នៃថ្នាក់ដឹកនាំក្រសួង ស្ថាប័នរដ្ឋ មន្ត្រីរាជការ ក្រុមហ៊ុន​វិស័យឯកជន ​អាជីវករ ដែលបានចូលរួម​ចំណែកឧបត្ថម្ភ គាំទ្រក្នុងសកម្មភាព​កាកបាទក្រហមកម្ពុជា កាន់តែផុសផុល និងមានការកើនឡើង​ជាលំដាប់ ការកើនឡើងនេះដោយសារមានជំនឿទុកចិត្តចំពោះកាកបាទក្រហមកម្ពុជា​ ក្នុងការប្រើប្រាស់ថវិកា មានតម្លាភាព ប្រសិទ្ធភាព និង ចំគោលដៅនៃជនរងគ្រោះ​ និងងាយរងគ្រោះមហន្តរាយ ។
ទន្ទឹមនឹងលទ្ធផលដែល​សម្រេចបានទាំងនេះលោកជំទាវ សូមផ្តាំផ្ញើ​ដល់អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ពិសេសថ្នាក់ដឹកនាំសាខា អនុសាខា ត្រូវយកចិត្តទុកដាក់​តាមដានព័ត៌មាន​គ្រប់ជ្រុងជ្រោយ និងក្តាប់ឲ្យបានស្ថានភាព​ងាយរងគ្រោះនៅ​តាមសហគមន៍ និងត្រូវមានមុខ​ភ្លាមៗនៅពេលមាន​គ្រោះមហន្តរាយកើតឡើង និងដោះស្រាយ​ឲ្យអស់លទ្ធភាព ក្នុងការជួយ​សម្រាលការលំបាករបស់​មនុស្សចាស់ឥតទីពឹង កុមារកំព្រា ជនពិការ ស្ត្រីមេម៉ាយមានកូនច្រើន អ្នកមានជម្ងឺរ៉ាំរ៉ៃនៅក្នុងសហគមន៍ ។ ក្នុងអង្គពិធីនេះសាខាបានទទួលថវិកាមុន និងក្រោយសរុបចំនួន ៥៧០,០០០ ដុល្លារ ។