អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង បានរៀបចំប្រារព្ធមិទ្ទីងអបអរខួបទី ១៥៦ នៃទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ០៨ ឧសភា ២០១៩


កក្រក៖ នៅព្រឹកថ្ងៃសៅរ៍ ១កើត ខែពិសាខ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ៤ ខែ ឧសភា ឆ្នាំ២០១៩ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង ​បានរៀបចំ ខួបលើកទី១៥៦​ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ ២០១៩ (ថ្នាក់សាខា) ក្រោមប្រធានបទ " ខ្ញុំស្រឡាញ់​កាកបាទក្រហមកម្ពុជា " ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ​សម្តេចចៅហ្វាវាំង ​គង់ សំអុល អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា និង លោកជំទាវ ​ដែលមានការចូលរួម​ពីសំណាក់លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ​កាកបាទក្រហមកម្ពុជា យុវជន និងអ្នកស្ម័គ្រចិត្ត ​កាកបាទក្រហមកម្ពុជា សប្បុរសជនជា​តិនៅតាមក្រសួង មន្ទីរ អង្គការ ​ក្រុមហ៊ុន អាជីវករ សរុប​ប្រមាណជាង ៩០០នាក់។ ​តាំងប្រារព្វពិធីនៅសាលា​នយោបាយខេត្ត កំពង់ឆ្នាំង។

ឆ្លៀតក្នុងឱកាសនេះ​ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង​ បានរៀបចំចែកអំណោយ​មនុស្សធម៌ជូនប្រជាពលរដ្ឋងាយគ្រោះ ចាស់ជរា​ កុមារកំព្រា ស្ត្រីមេម៉ាយកូនច្រើន និងស្តី្រមានផ្ទៃពោះ​មានជីវភាពក្រីក្រ សរុបចំនួន ១០១គ្រួសារ។
សម្តេចចៅហ្វាវាំង បាន​ពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខ​ទុក្ខនិងក្តីនឹករលឹក​ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ ប្រធានកាកបាទក្រហម​កម្ពុជា ដែលជានិច្ចកាល ​សម្តេចតែងតែគិតគូរ​ពីសុខទុក្ខរបស់បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ ដែលមានទុក្ខ​លំបាកជនរងគ្រោះ ជនងាយរងគ្រោះ​គ្រប់ប្រភេទ ដោយមិនប្រកាន់​រើសអើងវណ្ណៈ ជាតិសាសន៌ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

អំណោយប្រគល់​ជូនរួមមាន៖ អង្ករ ៣០គីឡូក្រាម មី១កេស ត្រីខ ១០កំប៉ុង សារុង១ ម៉ុង១ ភួយ១ ក្រមារ១ និងថវិកាមួយចំនួន។

ក្នុងឱកាសនោះដែរ សម្តេចចៅហ្វាវាំង ក៏បានបំពាក់​កន្សែងដល់យុវជនចំនួន ៥០នាក់​ ដើម្បីក្លាយខ្លួន​ជាយុវជនកាកបាទក្រហម​កម្ពុជា និងចូលរួមការងារ​មនុស្សធម៌ជាមួយកាកបាទ​ក្រហមកម្ពុជា ជួយដល់ សាខាផ្តល់សេវាកម្មមនុស្សធម៌​ជូនប្រជាពលរដ្ឋឲ្យកាន់តែ​ប្រសើរជាងមុន។