អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ បានរៀបចំប្រារព្ធមិទ្ទីងអបអរខួបទី ១៥៦ នៃទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ០៨ ឧសភា ២០១៩


សាខាកក្រកខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃ សៅរ៍ ១កើត ខែពិសាខ ឆ្នាំកុរ ឯកស័កព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៩​ សាខាកាកបាទក្រហម​កម្ពុជា ខេត្តកំពង់ធំ ​បានប្រារព្ធ​ខួបទី ១៥៦ ទិវាពិភពលោកកាកបាទក្រហម ​និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ ២០១៩ ក្រោម​ប្រធានបទ «ខ្ញុំ ❤️កាកបាទក្រហមកម្ពុជា » ក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ​ងួន ញ៉ិល អនុប្រធានទី១ រដ្ឋសភា ឯកឧត្តម ឈុន ឈន់ ប្រធានកិត្តិយសសាខាកាកបាទក្រហម​កម្ពុជា ខេត្តកំពង់ធំ លោកជំទាវ​ ខៀវ ស៊ីណា ជា ចាន់តូ អនុប្រធានកិត្តិយស​សាខាកាកបាទក្រហមកម្ពុជា​ ខេត្តកំពង់ធំ និង ឯកឧត្តម សុខ លូ ​ប្រធានគណៈកម្មាធិការសាខា ខេត្តកំពង់ធំ ដោយ​មានការអញ្ជើញ​ចូលរួមពី ឯកឧត្តម លោកជំទាវ លោក ​លោកស្រី ជាសមាជិក សមាជិកាគណៈកម្មាធិការ​សាខា ឯកឧត្តម លោកឧកញ៉ា ​លោកជំទាវ លោក លោកស្រីប្រធាន ​អនុប្រធានមន្ទីរអង្គភាព ស្ថាប័ន កងកំលាំង​ជុំវិញខេត្ត ម្ចាស់ ឬតំណាង​ម្ចាស់ក្រុមហ៊ុន សណ្ឋាគារ អាជីវករ លោកអភិបាលក្រុង ស្រុកទាំង៨ ​ក្រុមប្រតិបត្តិសាខា អនុសាខា​ យុវជនកាកបាទក្រហម​កម្ពុជា អ្នកស្ម័គ្រចិត្ត យុវជនកាយរឹទ្ធ សរុបចំនួន ១,៤០៩នាក់​ ដែលប្រព្រឹត្តទៅនៅ​អាគារឡូវ គឹម សេង ​(អាគារB) ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

ទិវានេះប្រារព្ធធ្វើឡើងក្នុងគោលបំណង ៖
-រំលឹកដល់ថ្ងៃកំណើត​របស់លោក ហង់រី ឌុយណង់​ ដែលជាស្ថាបនិក​របស់កាកបាទក្រហម 
-យល់ដឹង​អំពីប្រវត្តិចលនារបស់​កាកបាទក្រហម និងអឌ្ឍចន្ទក្រហម និងច្បាប់មនុស្សធម៌អន្តរជាតិ
-គៀរគររកមូលនិធិពី​សប្បុរសជននានា ​ដើម្បីឆ្លើយតប​ឲ្យបានទាន់​ពេលវេលា ក្នុងការជួយ​ដល់ជនងាយរងគ្រោះ និងជនរងគ្រោះ។

ដោយមាន​ការយកចិត្តទុកដាក់ខ្ពស់​ពីឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី២ រដ្ឋសភា ឯកឧត្តម ឈុន ឈន់ ប្រធាន​កិត្តិយស​សាខា ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការ​សាខា សមាជិក សមាជិកា គណៈកម្មាធិការសាខា​កាកបាទក្រហម​កម្ពុជា ខេត្តកំពង់ធំ នៅក្នុងឆ្នាំ២០១៩ នេះដែរ សាខាកាកបាទក្រហម​កម្ពុជា ខេត្តកំពង់ធំ ​ប្រមូលថវិកា​ជាបណ្តោះអាសន្ន​បានចំនួន ២០៥,៩៥១ ដុល្លាអាមេរិក៕