អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

ពិធីបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជា ជូនដល់យុវជន មកពី ៣គ្រឹះស្ថានសិក្សា ក្នុងក្រុងសៀមរាប


សាខា កក្រក ខេត្តសៀមរាប៖ នៅព្រឹក​ថ្ងៃទី ០២ ខែ ឧសភា ឆ្នាំ២០១៩នេះ នៅវិទ្យាល័យ​ ១០ មករា ១៩៧៩ ឯឧត្តម ទៀ សីហា ប្រធាន​គណៈកម្មាធិការសាខាកាកបាទក្រហម​កម្ពុជា ខេត្តសៀមរាប បាន​អញ្ជើញជាអធិបតីភាព ក្នុង​ពិធីបំពាក់​កន្សែងយុវជន​កាកបាទក្រហមកម្ពុជា​ ជូនដល់យុវជនសិស្សានុសិស្ស​ចំនួន២០៥នាក់ មកពី ៣គ្រឹះស្ថាន​សិក្សា ក្នុងក្រុងសៀមរាប ​គឺ វិទ្យាល័យ ១០ មករា ១៩៧៩ ​វិទ្យាល័យ អង្គរ ​និងអនុវិទ្យាល័យ មិត្ត​ភាពខ្មែរ ជប៉ុន ព្រះឥន្ទកោសា ។

មានប្រសាសន៍នាឱកាសនោះ​ឯកឧត្តម ទៀ សីហា ប្រធាន​គណៈកម្មាធិការសាខា​កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បាន​លើកឡើងថា ដើម្បី​អបអរសាទរខួប​លើកទី១៥៦ ទិវាពិភពលោក​ កាកបាទក្រហម អឌ្ឍចន្ទ ក្រហម ​៨ឧសភា ២០១៩ ក្រោម​ប្រធានបទ “ខ្ញុំ ♥️ កាកបាទក្រហម​កម្ពុជា” ។ ក្នុងនោះ ​ឯកឧត្តមក៏បានផ្តាំផ្ញើដល់ក្មួយៗ ​ទាំងយុវជន​កាកបាទក្រហម​កម្ពុជា និង​ សិស្សានុសិស្សទាំងអស់​ ត្រូវយកចិត្តទុក ដាក់លើការងារបរិស្ថាន ដើមី្បធ្វើឲ្យ​សាលារៀនយើង​ល្អស្អាត ក្រុងប្រវត្តិសាស្ត្រ​បុរាណយើងស្រស់​ស្អាត ប្រកប​ទៅដោយពណ៌បៃតង ចូរយើង​គ្រប់រូប​ចូលរួមក្នុងការដាំដុះ​កូនឈើ នៅតាម​សាលារៀន សហគមន៍ ដើមី្បភព​ផែនដីនៃយើង ការបាត់បង់ធនធាន​ធម្មជាតិទាំងអស់​នេះហើយ ដែល​ធ្វើឲ្យភពផែនដី​យើង មានការ ប្រែប្រួលអាកាសធាតុ និង ទទួលរង​នូវគ្រោះធម្មជាតិ​ទៀតផង។ ឯកឧត្តម​ក៏សូមឲ្យក្មួយ ត្រូវចាក​ជៀសឲ្យឆ្ងាយពីគ្រឿងញៀន និង ត្រូវចេះគោរពច្បាប់ចរាចរណ៍​ជើងគោក គឺត្រូវចាប់ផ្តើមពីខ្លួន​យើងគ្រប់ៗគ្នា​ជាមុនផងដែរ។