អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

សាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ ចុះសួរសុខទុក្ខ ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ទ្រាក់ ស្ថិតក្នុងឃុំបុសលាវ ស្រុកចិត្របុរី


សាខាកក្រកខេត្តក្រចេះ ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍​ ១៣រោច ខែចេត្រ ឆ្នាំកុរ ​ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩ នេះ សាខាកាកបាទ​ក្រហមកម្ពុជា ខេត្តក្រចេះ ​ដឹកនាំដោយ ឯកឧត្តម ធុន គ្រី ប្រធានគណៈកម្មាធិការ​ សាខាកាកបាទក្រហម​កម្ពុជា ខេត្តក្រចេះ លោក លោកស្រី ​សមាជិក សមាជិកា ក្រុមប្រតិបត្តិសាខា រួមនិង​ប្រធានអនុសាខា​ស្រុកចិត្របុរី មន្រ្តី​អនុសាខាស្រុក បានចុះសួរសុខទុក្ខ​ និងនាំយកអំណោយមនុស្សធម៌​កាកបាទក្រហមកម្ពុជា ទៅចែកជូន​ដល់ប្រជាពលរដ្ឋរងគ្រោះ​ដោយសារខ្យល់កន្ទ្រាក់ ចំនួន ១៤ គ្រួសារ និងចាស់ជរា ​ទីទ័លក្រចំនួន ៧គ្រួសារ ស្ថិតក្នុងឃុំបុសលាវ ​ស្រុកចិត្របុរី ខេត្តក្រចេះ ។

ក្នុងឪកាសនោះដែរឯកឧត្តម​ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរសួរសុខទុក្ខ​ពីសំណាក់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហម​កម្ពុជា ដែលជានិច្ចកាល ​សម្តេចតែងតែយកចិត្តទុកដាក់ គិតគូរពីសុខុមាលភាពជូនប្រជាពលរដ្ឋ​ទូទៅ ដោយមិនប្រកាន់​និន្នាការនយោបាយ​អ្វីឡើយ សម្ដេចក៏តែងតែមានការព្រួយបារម្មណ៍ ពីសុខទុក្ខ​ប្រជាពលរដ្ឋគ្រប់ច្រកល្ហក​ ជាពិសេសបងប្អូនដែល​កំពុងទទួលរងគ្រោះថ្នាក់ដោយគ្រោះធម្មជាតិ ត្រូវខាតបង់​នូវទ្រព្យសម្បត្តិ និង​ផលដំណាំ ជាដើម ។

ឯកឧត្តមប្រធានគណៈកម្មាធិការមានប្រសាសន៏បន្តថា ៖ បងប្អូនត្រូវយកចិត្តទុកដាក់សំខាន់ ទៅលើការថែទាំសុខភាព ដោយផ្អែក​លើអនាម័យ​បរិស្ថានល្អ ត្រូវចេះរៀបចំ​ការរស់នៅឱ្យបានស្អាត តាមរយៈ ហូបស្អាត ផឹកស្អាត ចៀសវាងកើត​មានជំងឺផ្សេងៗ សូមចាំថាបើបងប្អូនខ្វះស្បៀង​អាហារយើងអាចជួយបាន ក៏ប៉ុន្តែបើបងប្អូនមានជម្ងឺវិញ គឺមាន​តែខ្លួនឯងទេដែល​ជាអ្នកឈឺគ្មានអ្នកមកឈឺ​ជំនួសឡើយ និងត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះធម្មជាតិ​នានាដែលកើតមានឡើង ​ហើយប្រសិនបើមានករណី​នេះកើតឡើង ចំពោះក្រុមគ្រួសារ របស់បងប្អូន ត្រូវផ្ដល់​ដំណឹងដល់អាជ្ញាធរ​មូលដ្ឋាន និងបញ្ជូន​អ្នកជម្ងឺទៅកាន់​មន្ទីរពេទ្យ ដើម្បីទទួលការព្យាបាលឱ្យបានទាន់​ពេលវេលា។ ម្យ៉ាងវិញទៀត​សូមបងប្អូនជួយអប់រំ​កូនចៅឱ្យជៀសឆ្ងាយ​ពីគ្រឿងញៀន និងប្រុងប្រយ័ត្នខ្ពស់​ចំពោះគ្រោះថ្នាក់​ចរាចរណ៍។ ទន្ទឹមនេះដែរ សូមបងប្អូន​ខិតខំបង្កបង្កើនផល និងដាំដំណាំរួមផ្សំសម្រាប់​ទ្រទ្រង់ជីវភាព និងបង្កើន​សេដ្ឋកិច្ចគ្រួសារ​អោយកាន់តែប្រសើ​ឡើងថែមទៀត ។

អំណោយដែលចែកជូននា​ពេលនោះក្នុង១គ្រួសារទទួលបាន៖ អង្ករ ២៥ គីឡូក្រាម, មី ១ កេស, ត្រីខ ១០ កំប៉ុង, មុងសុវត្ថិភាព ១ ខោអាវ និងថវិការមួយចំនួន៕