អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

កិច្ចប្រជុំពិភាក្សាការងារស្តីពីការបង្កើតគណៈកម្មការរៀបចំ ទិវាអបអរខួបលើកទី ១៥៦ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៩នៅខេត្តស្វាយរៀង


សាខាកក្រកខេត្តស្វាយរៀង ៖ នៅថ្ងៃព្រហស្បតិ៍ ១៣រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦២ ត្រូវនឹង ថ្ងៃទី ២ ខែឧសភា ឆ្នាំ២០១៩ លោកជំទាវ ​ពៅ សុភាព ហេរញ្ញឹកគណៈកម្មាធិការ​សាខាកាកបាទក្រហម​កម្ពុជាខេត្តស្វាយរៀង ​តំណាង ឯកឧត្តម ម៉ែន វិបុល ​ប្រធានគណៈកម្មាធិការ​សាខា បានដឹកនាំ​កិច្ចប្រជុំ​ពិភាក្សាការងារស្តីពីការបង្កើត​គណៈកម្មការ​រៀបចំ និងការប្រព្រឹត្ត​ទៅនៃទិវា​អបអរខួបលើកទី ១៥៦ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ២០១៩ ក្រោម​ប្រធានបទ “ខ្ញុំស្រលាញ់កាកបាទក្រហមកម្ពុជា”នៅសាលប្រជុំ ​សាខាកាកបាទក្រហម​កម្ពុជាខេត្ត ដែលមា​នការចូលរួមពីគណៈកម្មាធិការ​សាខា អនុគណៈកម្មការ ក្រុមប្រតិបត្តិ​សាខា សរុបចំនួន ២២ នាក់ ស្រី ១៧ នាក់ ។


របៀបវារៈនៃកិច្ចប្រជុំៈ
- សាខារាយការណ៍​អំពីវឌ្ឍភាពនៃកិច្ចដំណើរការ​រៀបចំពិធីអបអរ​ខួបលើកទី១៥៦ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៩ របស់សាខាកាកបាទក្រហម​កម្ពុជាខេត្ត ជូនអង្គប្រជុំ 
-បង្កើតគណៈកម្មការ​ទទួលខុសត្រូវ​រួមពីអនុគណៈកម្មកា​រនីមួយៗ ដើម្បីរៀបចំ និងការប្រព្រឹត្ត​ទៅរាល់ ដំណោះ ស្រាយមុន ក្នុង និង​ក្រោយពិធី - អនុគណៈកម្មការទទួលខុសត្រូវ​បដិសណ្ឋាកិច្ច និងអញ្ជើញភ្ញៀវកិត្តិយស និងភ្ញៀវចូលកាន់ទីកន្លែង 
-អនុគណៈកម្មការគ្រប់គ្រង​ទទួល និងកត់ត្រាមូលនិធិ​ដែលសប្បុរសជន​ប្រគល់ជូន និងធ្វើ​របាយការណ៍បូកសរុប លទ្ធផលក្រោយពិធីជូនគណៈកម្មាធិការសាខា -អនុគណៈកម្មការចាត់តាំងក្នុងពិធី និងអធិប្បាយរាល់ឯកសារពាក់ព័ន្ធក្នុងពិធី
- បញ្ហាផ្សេងៗ