អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

កាកបាទក្រហមកម្ពុជា ទទួលថវិកា ពីសប្បុរសជនដើម្បីអបអរទិវា ៨ ឧសភា ឆ្នាំ២០១៩


នៅទីស្នាក់ការកណ្តាល នាព្រឹកថ្ងៃពុធ ១២រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១ ខែឧសភា ឆ្នាំ២០១៩នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ​ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម​កម្ពុជា បានជួបសវនាការជាមួយ​សប្បុរសជន និងទទួល​អំណោយជាថវិកា​សរុបចំនួន ២,៦៦០,០០០ដុល្លារ (ពីរលានហុកសិបប្រាំមួយម៉ឺនដុល្លារអាមេរិក) ក្នុងឱកាស​អបអរខួបទី ១៥៦ ទិវាពិភពលោក​កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០១៩ ខាងមុខនេះ​ ក្រោម​ប្រធានបទ «ខ្ញុំ ❤️ កាកបាទក្រហមកម្ពុជា» ។ ថវិកា​ដែលបានទទួលរួមមាន៖

១/ ថវិកាចំនួន ២,៤១០,០០០ដុល្លារ (ពីរលានសែសិបមួយម៉ឺនដុល្លារអាមេរិក) ពីសប្បុរសជន/ក្រុមហ៊ុននានា ដែលដឹកនាំដោយ អ្នកឧកញ៉ា ​ហ៊ុន តូ អគ្គនាយកក្រុមហ៊ុន អិល អិល អាស៊ាន អ៊ិនវេសមេន។
២/ ថវិកាចំនួន ១០០.០០០ដុល្លារ (ដប់ម៉ឺនដុល្លារអាមេរិក) ពីក្រុមហ៊ុន ដុងអេ អេសធី (ភេសជ្ជៈបាកាស់) DONG-A ST (BACCHUS) ដែលដឹកនាំដោយ លោក លី ដុងហ៊ូន Lee Dong Hoon អគ្គនាយករងក្រុមហ៊ុន ដុងអេ អេសធី។
៣/ ថវិកាចំនួន ១៥០,០០០ដុល្លារ (ដប់ប្រាំម៉ឺនដុល្លារអាមេរិក) ពីក្រុមហ៊ុន អកស៍ឡី វើលដ៍ប្រ៊ីជ ខេមបូឌា OXLEY WORLDBRIDGE (CAMBODIA) CO,.LTD ដែលដឹកនាំដោយ ឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាល។

ក្នុងឱកាសនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរ​ចំពោះទឹកចិត្តមនុស្សធម៌​ប្រកបដោយសទ្ធា​ជ្រះថ្លារបស់សប្បុរសជន​ទាំងអស់ ដែលតែងតែ​ជឿជាក់ និងជួយ​ឧបត្ថម្ភគាំទ្រដល់កាកបាទក្រហម​កម្ពុជា ដើម្បីសមាគមជាតិ​មួយនេះមានធនធានហិរញ្ញវត្ថុ​សម្រាប់ធ្វើប្រតិបត្តិការ​មនុស្សធម៌ប្រកបដោយ​ប្រសិទ្ធភាពខ្ពស់។ ជាមួយគ្នា​នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន បាន​ថ្លែងអំពាវនាវដល់​សប្បុរសជនជាតិ-អន្តរជាតិ​ដទៃទៀត អញ្ជើញចូលរួមឧបត្ថម្ភគាំទ្រដល់កាកបាទក្រហម​កម្ពុជា ក្នុងឱកាសទិវា ៨ ឧសភា ខាងមុខនេះ ដែលនឹងប្រារព្ធ​ធ្វើឡើងក្រោមអធិបតីភាព សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រកម្ពុជា ដើម្បីកាកបាទក្រហមកម្ពុជាអាចសម្រេច ជោគជ័យបេសកកម្មមនុស្សធម៌ក្នុងការបន្តជួយដល់ចាស់ជរាគ្មានទីពឹង កុមារកំព្រា ជនពិការ ស្ត្រីមេម៉ាយ ​អ្នកជំងឺរ៉ាំរ៉ៃ និងគ្រួសាររងគ្រោះ​ដោយគ្រោះមហន្តរាយ​ផ្សេងៗ។

ទន្ទឹមនឹងនេះ សប្បុរជន​ទាំងអស់​ បានសម្តែងនូវការអរគុណ​ចំពោះសម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានអនុញ្ញាត​ឱ្យគណៈប្រតិភូចូលជួប​សម្តែងការគួរសម និងនាំយកអំណោយ​មកចូលរួមចំណែកសកម្មភាពមនុស្សធម៌​ជួយដល់​ប្រជាពលរដ្ឋដែលត្រូវការ​ឱ្យជួយជាចាំបាច់បំផុត៕