អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

អនុសាខាកាកបាទក្រហមកម្ពុជាក្រុងក្រចេះបានសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ


សាខាកក្រកខេត្តក្រចេះ៖ នៅព្រឹក​ថ្ងៃអង្គារ ១១រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹង​ថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ២០១៩ នេះ សាខាកាកបាទក្រហម​កម្ពុជា ខេត្តក្រចេះ បានរៀបចំ​ពិធីសម្ភោធដាក់ឱ្យប្រើប្រាស់​ជាផ្លូវការ​នូវអគារ​អនុសាខាកាកបាទក្រហម​កម្ពុជាក្រុងក្រចេះ​ថ្មី ដែលមាន​ទីតាំងស្ថិតនៅបរិវេណ​សាលាក្រុងក្រចេះ ក្រោមអធិបតីភាព​ ឯកឧត្តម វ៉ា ថន ប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជា​ខេត្តក្រចេះ និងមានការអញ្ជើញ​ចូលរួមពី សមាជិក សមាជិកា​ មន្ត្រីអនុសាខា និង យុវជនកាកបាទក្រហម​កម្ពុជា ព្រមទាំងប្រជាពលរដ្ឋ​ជាច្រើននាក់។

ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម វ៉ា ថន ប្រធានកិត្តិយស សាខាកាកបាទក្រហម​កម្ពុជា ខេត្តក្រចេះ បានឲ្យដឹងថា អគារ​ទីសា្នក់ការអនុ​សាខាកាកបាទក្រហម​កម្ពុជា ក្រុងក្រចេះ ជាអគារ​ដ៏ថ្មីស្រឡាង និងជាសមិទ្ធផលទី៥ របស់សាខា​កាកបាទក្រហមកម្ពុជា ខេត្តក្រចេះ ក្នុងចំណោម​អនុសាខាទាំង៦ក្រុងស្រុក ដែលមានទំហំ ៦ម៉ែត្រ គុណ ១០ ម៉ែត្រ រួមទាំង​ការចាក់សាប​មុខអគារ ដែលចំណាយ​ថវិកាអស់ចំនួន ២៣.៧៨០ ដុល្លារអាមេរិក ក្នុងនោះជាថវិកា​របស់លោក ស្រេង ស្រង់ និងលោកស្រី ជាង សុខហួយ ចំនួន ៥.០០០ ដុល្លារផងដែរ ដើម្បីពន្លឿន​ក្នុងកិច្ចប្រតិបត្តិការ​មនុស្សធម៌ជួយ​សង្គ្រោះ និងជួយសម្រាលទុក្ខលំបាក​របស់ប្រជាពលរដ្ឋ​រងគ្រោះ និងជនងាយរងគ្រោះ ស្របនឹង​បាវចនា «ធ្វើឲ្យកាន់តែច្រើនជាងមុន ធ្វើឲ្យកាន់តែ​ល្អជាងមុន ធ្វើឲ្យកាន់តែ​ស៊ីជម្រៅជាងមុន និងទៅឲ្យ​កាន់តែឆ្ងាយជាងមុន» ទៅតាមយុទ្ធសាស្រ្ត​របស់កាកបាទក្រហម​កម្ពុជា ដែលក្នុងនោះ​បានកំណត់ទស្សនៈវិស័យ៖ រួមចំណែកពន្លឿនការកាត់បន្ថយភាព​ក្រីក្រ ការពារសេចក្តីថ្លៃថ្នូរ​របស់មនុស្សជាតិ និងការពារ​តម្លៃមនុស្សធម៌របស់ជនរងគ្រោះ។ បន្ថែមលើនេះទៀត​ឯកឧត្តមប្រធាន​កិត្តិយយ បន្តថា៖ សាខាកាកបាទក្រហម​កម្ពុជា ខេត្តក្រចេះ បានយកចិត្តទុកដាក់​បំពេញបេសកម្ម​មនុស្សធម៌ យ៉ាងសកម្ម​និងស្របទៅតាមវិស័យ​ស្នូលទាំង៤ និងគោរពទៅតាមគោលការណ៍គ្រឹះទាំង ៧ប្រការរបស់​កាកបាទក្រហមកម្ពុជា ។

ជាមួយគ្នានោះដែរ ឯកឧត្តម ប្រធានកិត្តិយសសាខា រួមនិង ឯកឧត្តម ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន សមាជិក សមាជិកា គណៈកម្មាធិការសាខា ក៏បានបំពាក់ឯកសណ្ឋានជូនដល់យុវជនកាកបាទក្រហមកម្ពុជាថ្មី នៅសាលារៀនគោលដៅ តាមក្រុង-ស្រុក នីមួយៗក្នុងខេត្តក្រចេះ សរុបចំនួន ៣៥០ នាក់ផងដែរ ដែលក្នុងនោះឯកសណ្ឋានចំនួន២៥០ កំផ្លេរ ជាមូលនិធិរបស់សាខា និងចំនួន១០០ កំផ្លេរទៀត បានពីការជួយឧបត្ថម្ភ របស់កាកបាទក្រហមកម្ពុជា។

ដោយឡែកសម្រាប់បងប្អូនប្រជាពលរដ្ឋចំនួន ១៥០ នាក់ក្នងសង្កាត់ទាំង៥ ក្នុងក្រុងក្រចេះ ដែលបានចូលរួមក្នុងពិធីនេះម្នាក់ៗទទួលបាន សារ៉ុង១ និងយុវជនកាកបាទក្រហមកម្ពុជា ដែលបានចូលរួមក៏ទទួលបានថវិកាឧបត្ថម្ភមួយចំនួនដែរ៕